ជីវិតកម្សាន្ដ
ក្រោយដឹងខ្លួនពីដួលសន្លប់ តួថៃ Winai ប្រាប់ស្ថានភាពផ្ទាល់ខ្លួន
តារាសម្ដែងជើងចាស់ថៃ លោក Mek Winai Kraibutr បានដួលសន្លប់ក្នុងបន្ទប់ទឹកកាលពីប៉ុន្មានថ្ងៃមុន ពេលនេះលោកបានដឹងខ្លួន ហើយពន្យល់មូលហេតុធ្វើឲ្យដួលថាមកពីខ្វះជាតិដែកនិងខ្វះឈាម ក៏មិនមានពាក់ព័ន្ធនឹងជំងឺសើស្បែករបស់លោកដែរ។
បន្ទាប់ពីបានទៅដល់ដៃពេទ្យនិងដឹងខ្លួន តារាសម្ដែងរូបនេះបានដឹងខ្លួន ហើយពន្យល់ប្រាប់អ្នកគាំទ្រកុំឲ្យមានការព្រួយបារម្ភចំពោះរូបលោក។ ក្នុងនោះលោកបានបញ្ចាក់ពីលទ្ធផលពិនិត្យរាងកាយបឋមបានរកឃើញថា លោកមានរោគសញ្ញានៃកង្វះជាតិដែក និងកង្វះឈាមថយចុះពី ៤០ ទៅ ១៦ ប៉ុន្តែរោគសញ្ញាបែបនេះ មិនទាក់ទងនឹងជំងឺសើស្បែករ៉ាំរ៉ៃនោះទេ។
ទោះយ៉ាងណាក៏ដោយ អ្នកមើលថែទាំជំងឺរបស់តួឯកប្រុសក្នុងរឿង “កូនពស់កេងកង” បានបញ្ចាក់ច្បាស់ៗដែរថា ចំពោះមូលហេតុដែលលោកបោកក្បាលក្នុងបន្ទប់ទឹកនោះ ដោយសារតែ Mek រមាស់ក្បាលច្រើនថ្ងៃ ហើយចង់កក់សក់ឲ្យស្រឡះក្បាលប៉ុណ្ណោះ។ ប៉ុន្តែមានមនុស្សជាច្រើនយល់ខុស គិតថាមកពីជំងឺសើស្បែកឬពងបែកលើដងខ្លួនធ្វើទុក្ខទើបទៅជាដួលបែបនេះ។
យ៉ាងណាមិញ បន្ទាប់ពីអ្នកគាំទ្របានដឹងថាលោកបានធូរស្បើយជាងមុន ម្នាក់ៗបានផ្តល់ការលើកទឹកចិត្តតាមរយៈការបញ្ចេញមតិភាគច្រើនបានជូនពរឲ្យលោកឆាប់ជាពីជំងឺ និងត្រូវបន្តប្រយុទ្ធទៅមុខទៀត។ ក្នុងពេលដែលសព្វថ្ងៃនេះ លោកមានភរិយានៅក្បែរមើលថែរយ៉ាងដិតដល់បំផុត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនប្រុសអ្នកនយោបាយតៃវ៉ាន់ ចុះឃោសនាបោះឆ្នោតជាមួយឪពុក បែរក្លាយជាចំណាប់អារម្មណ៍
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់