ព័ត៌មានជាតិ
ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី លើកសំណើចំនួន ៣ ជំរុញការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា
នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី បានលើកឡើងសំណើ ៣ សំដៅជំរុញដល់កំណើនពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសម៉ាឡេស៊ី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាសចូលរួមវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដែលត្រូវបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ជាតិម៉ាឡេស៊ី ដែលមានការចូលរួមពីក្រុមហ៊ុននៃប្រទេសទាំងពីរ និងតំណាងពីស្ថាប័នពាក់ព័ន្ធសរុប ជាង៤០០នាក់។
ឆ្លៀតក្នុងឱកាសនោះ ដើម្បីជំរុញឲ្យពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀត ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី បានលើកសំណើ ៣ ជូនសម្តេចធិបតី។ ទីមួយ-គម្រោងតំបន់ សេដ្ឋកិច្ចពិសេសកម្ពុជា-ម៉ាឡេស៊ី សម្រាប់វិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ទីពីរ-គម្រោងអភិវឌ្ឍន៍ជំនាញផ្នែកបច្ចេកវិទ្យា និងទីបី-គម្រោងរៀបចំប្រព័ន្ធអេកូឡូស៊ីផ្នែកឧស្សាហកម្មអាហារហាឡាល់។
ជាការឆ្លើយតបទៅនឹងសំណើលើកឡើងខាងលើរបស់ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងទាំង ៣ នេះ ព្រមទាំងបានជំរុញឲ្យភាគីពាក់ព័ន្ធសហការគ្នារៀបចំគម្រោងទាំង នេះឲ្យបានលឿន ពោលគឺក្នុងឆ្នាំ២០២៤ នេះតែម្តង។
ទន្ទឹមនោះ សម្តេចនាយករដ្ឋមន្ត្រីក៏បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី និងសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងជំរុញកាលានុវត្តភាពធុរកិច្ចរវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់អំពីសក្ដានុពលវិនិយោគនៅកម្ពុជា ជាពិសេសកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពអំណោយផលនៃច្បាប់ វិនិយោគ ព្រមទាំងគោលនយោបាយគាំពារ និងលើកទឹកចិត្តនានា។
គួរបញ្ជាក់ថា បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ីក្នុងឆ្នាំ ២០២៣ មានទំហំជាង ៦៣២ លានដុល្លារ កើនឡើងជិត ២ ភាគរយ ធៀបនឹងឆ្នាំ ២០២២។ ក្នុងនោះកម្ពុជានាំចេញទៅម៉ាឡេស៊ីបានជាង ១០០ លានដុល្លារធ្លាក់ចុះជាង ៦ ភាគរយ ខណៈម៉ាឡេស៊ីនាំចូលមកកម្ពុជាមានទំហំជាង ៤៩០ លានដុល្លារកើនឡើង ១.៦ ភាគរយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព