ព័ត៌មានអន្ដរជាតិ
យានអវកាសអាមេរិក និងផ្កាយរណបរុស្ស៊ី កំពុងស្ថិតក្នុងគន្លង អាចហោះទៅបុកគ្នា
តាមការផ្សាយរបស់ Reuters, ទីភ្នាក់ងារអវកាស ណាសា បានព្រមាននៅថ្ងៃពុធទី២៨ខែកុម្ភៈថា ក្រសួងការពារជាតិអាមេរិក កំពុងឃ្លាំមើលយ៉ាងដិតដល់ជាទីបំផុត ចំពោះយានអវកាសអាមេរិក Thermosphere Ionosphere Mesosphere Energetics and Dynamics Mission (TIMED) និងផ្កាយរណបរុស្ស៊ី Cosmos 2221 ដែលកំពុងស្ថិតក្នុងគន្លងត្រូវហោះមកទល់មុខគ្នា អាចនឹងបុកគ្នាថែមទៀត។

ត្បិតណាសា ប្រកាសថា យានអវកាសនិងផ្កាយរណបនេះ ទំនងចៀសផុតពីការប៉ះគ្នាក៏ដោយ ប៉ុន្តែបើវាបុកគ្នាមែន វាអាចបណ្តាលឲ្យបែកបាក់និងធ្លាក់កម្ទេចកម្ទី ប៉ុន្តែខ្លួនកំពុងបន្តតាមដានស្ថានភាពនេះជាប់ជានិច្ចជាមួយក្រសួងការពារជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ខាងលើ មិនបញ្ជាក់ច្បាស់ថាតើយានអវកាសនិងផ្កាយរណបនេះ ហោះកៀកគ្នាជិតកម្រិតណានោះទេ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តរំពឹងថា បើបុកមែន វានឹងបុកគ្នានៅរយៈកម្ពស់៦០០គីឡូម៉ែត្រលើផ្ទៃផែនដី។

សូមបញ្ជាក់ យានអវកាស TIMED របស់សហរដ្ឋអាមេរិក ត្រូវបានបាញ់បង្ហោះក្នុងបេសកកម្មវិទ្យាសាស្ត្រ ដើម្បីសិក្សាពីឥទ្ធិពលនៃព្រះអាទិត្យនិងសកម្មភាពរបស់មនុស្សនៅលើមណ្ឌលកណ្តាលនិងបរិយាកាសខាងលើរបស់ផែនដី។
ចំណែក Cosmos 2221 គឺជាផ្កាយរណបប្រភេទ ELINT ទម្ងន់២តោនរបស់រុស្ស៊ី ដែលបាញ់បង្ហោះក្នុងឆ្នាំ ១៩៩២ តាមរយៈរ៉ុកកែត Tsiklon-3 នៅស្ថានីយ Plesetsk៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហ៊ុនអាមេរិក បង្កើតប្រវត្តិសាស្រ្ត នាំយានអវកាសឯកជន ចុះចតលើឋានព្រះចន្ទ ដោយជោគជ័យ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក