អាជីព
អ្នកណាខ្លះនឹងត្រូវបាត់ចេញពីទីផ្សារការងារ ក្នុងពេលមានវិបត្តិកូវីដ១៩លើពិភពលោក
មិនមែនមានតែ យោធាទេ ដែលមានរចនាសម្ព័ន្ធនិងបទបញ្ជាតឹងរឹងដើម្បីពង្រឹងវិន័យ ប៉ុន្តែពិភពពាណិជ្ជកម្មស៊ីវិល ខ្លះក៏តឹងរឹងក្នុងការកែឥរិយាបទបុគ្គលិកដើម្បីលើកកម្ពស់ឧត្តមភាព របស់ម៉ាកសញ្ញាគេផងដែរ។
សញ្ញាទាំង៦ ខាងក្រោមបង្ហាញថា អ្នកជាបុគ្គលិកស្ថិតក្នុងបញ្ជីងាយនឹងអណ្តែតចេញបាត់ពីទីផ្សារនៅក្នុងអំឡុងពេលវិបត្តិ៖
ទីមួយ យឺតយ៉ាវ
ភាពទាន់ពេលវេលាគឺជាមុខងារសំខាន់បំផុតមួយនៃការងារ។ នរណាម្នាក់ដែលមិនទាន់ពេលនឹងត្រូវបានគេមើលឃើញច្បាស់ ហើយពិន្ទុសីលធម៌ដ៏ខ្សោយនោះនាំឲ្យសាមីខ្លួនឆាប់បាត់បង់ការគោរព។ វាជាផ្នែកនៃទិដ្ឋភាពដែលងាយស្រួលគ្រប់គ្រងបានបំផុតនៅក្នុងជម្រើសអាជីពថា គួរទុកបន្តឬដកចេញប្រសិនម្ចាស់ក្រុមហ៊ុនមានបញ្ហាហិរញ្ញវត្ថុមិនអាចបន្តជួលបុគ្គលិកច្រើនដូចមុន។
ទីពីរ ដោះសា
ជាញឹកញាប់បុគ្គលិកដែលមានលេសពន្យល់ជានិច្ចដើម្បីការពារខ្លួនគេឲ្យគេចពីសកម្មភាពមិនរីកចម្រើន គេអាចនិយាយការពារឥរិយាបថច្រំដែល និងមិនព្រមកែលំអ ហាក់មិនងាយត្រូវបានគេបំភ្លេចដែរប្រសិនត្រូវកាត់បុគ្គលិក។
ទីបី ខ្វះឆន្ទៈ
ធម្មជាតិនៃការងារណាមួយក៏មានលក្ខណៈទាក់ទងគ្នារវាងជំនាញនិងឱហាត។ មនុស្សខ្វះឆន្ទៈមិនដែលធ្វើអ្វីបានល្អឡើយទោះជាគេពូកែយ៉ាងណាក្តី។
ទីបួន ចរិយាសង្គមអន់ថយ
និយាយដើមគេ សរសេរហ្វេសប៊ុកញឹកញាប់រអ៊ូពីទីកន្លែងធ្វើការ ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះខ្លួនឯងនិងអ្នកដទៃ ឬស្ថាប័ន វិបត្តិកូវីដនេះ វាជាឱកាសដ៏ល្អដែលមេដឹកនាំនានានឹងមានលេសមកបញ្ជូនអ្នកចេញឲ្យឆ្ងាយពីជីវិតការងាររបស់ពួកគេ។
ទី៥ ឆ្លាតជាងគេ
នៅកន្លែងធ្វើការមិនគោរពអ្នករួមការងារយកគំនិតឯងជាធំ និងអស្មិមានះ ។ ទង្វើ ភាសាកាយវិការនិងអាកប្បកិរិយាដែលមិនអាចធ្វើការជាក្រុមបានដោយរលូន នឹងនាំអ្នកឲ្យក្លាយជាចំណុចស៊ីបនៃការដកចេញ។ ការងារសម័យ Innovation គេមិនរើសយកមនុស្សម្នាក់ទេ គេយកក្រុម។
ទី៦ មិនគោរពបេសកកម្មរបស់ក្រុមហ៊ុន
បេសកកម្មនិងគុណតម្លៃរបស់ក្រុមហ៊ុនគឺមានបុគ្គលិកជាតំណាង ប្រសិនបើអ្នកបង្ហាញការមិនយកចិត្តទុកដាក់ចំពោះបេសកកម្មនិងគុណតម្លៃហើយបង្កសកម្មភាពអន់ថយ អ្នកទំនងជាដល់ពេលចាកចេញហើយ៕
ប្រែសម្រួល៖ សាយ ពេជ្រ
ចុចអាន៖ប្រកាន់ចំណុចទាំង៥នេះបាន ធានាថាជីវិតការងារតែងតែជោគជ័យ
ចុចអាន៖ចៅហ្វាយនាយប្រភេទ Narcissistic ដែលធ្វើឲ្យអាជីពអ្នកអាចដើរថយក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan