ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុនបន្ថែមទុន១លានដុល្លារ សាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ
ក្រុមហ៊ុន មីរ៉ាត់ អាហ្គ្រី ថេក ឯ.ក ជប៉ុនបោះទុនជាង១លានដុល្លាអាមេរិចសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែមនៅខេត្តកំពង់ធំ ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អញ្ជើញបើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី របស់ក្រុមហ៊ុន មីរ៉ាត់ អាហ្គ្រី ថេក ឯ.ក ជប៉ុន ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកបានលើកឡើងថា ខេត្តកំពង់ធំត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ដែលជាខេត្តមានសក្កានុពលផ្នែកដំណាំកសិឧស្សាហ៍កម្ម ជាពិសេសស្វាយចន្ទី ដែលបានដាំច្រើនជាងគេនៅកម្ពុជា។ លើសពីនេះគ្រាប់ស្វាយចន្ទី របស់ប្រទេសកម្ពុជាមានទំហំធំ មានរស់ជាតិឈ្ងុយឆ្ងាញ់ ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមមាន ប្រទេសជប៉ុនផងដែរ។ គ្រាប់ស្វាយចន្ទីដែលផលិតក្នុងប្រទេសកម្ពុជា ភាគច្រើនត្រូវបាននាំចេញទាំងមិនទាន់កែច្នៃដោយសារតែការកង្វះរោងចក្រសម្ងួត ឃ្លាំងស្តុកទុក និងកែច្នៃ ដែលជាមូលហេតុបង្ខំឲ្យមានការលក់គ្រាប់ស្វាយចន្ទីក្នុងតម្លៃទាបក្នុងអំឡុងពេលប្រមូលផលតែម្តង។
លោក តូច ប៊ុនហួរ បន្តថា សក្តានុពលដំណាំស្វាយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី ក្នុងនោះ រួមមាន ការពង្រឹង និងការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្ដើមពីផលិតផលពាក់កណ្ដាលសម្រេច ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់បន្តពង្រឹង ពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន បន្តពង្រឹងការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing) ការជំរុញការចងក្រងបង្កើតសហគមន៍កសិករស្វាយចន្ទី ពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ និងការបង្កើនទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទីផងដែរ។
ជាមួយគ្នានេះ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លើកឡើងដែរថា ខេត្តកំពង់ធំ ជាខេត្តដែលមានសក្តានុពលលើការដាំដុះដំណាំកសិកឧស្សាហ៍កម្ម មានកៅស៊ូ ស្វាយ និងស្វាយចន្ទីផងដែរ។ ក្នុងនោះ ដំណាំស្វាយចន្ទី បានដាំដុះលើផ្ទៃដីប្រមាណជិត១៥ម៉ឺនហិចតា ផ្ទៃដីកំពុងប្រមូលបច្ចុប្បន្នចំនួន៨ម៉ឺនហិកតា ទទួលបានទិន្នផលជាមធ្យម១,៥តោន/ហិចតា ក្នុង១ឆ្នាំហើយ និងមានសហគ្រាសសិប្បកម្ម កែច្នៃស្វាយចន្ទីចំនួន ០៧កន្លែង និងម៉ាស៊ីនសម្ងួត ២៣កន្លែងផងដែរ។
លោក គេនតារ៉ូតានីយូជី (KENTARO TANIGUCHI) ប្រធានក្រុមហ៊ុន មីរ៉ាត់ អាហ្គ្រី ថេក ឯ.ក ធ្វើរបាយការណ៍ដែរថា ការបើកការដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែមនេះ ប្រើប្រាស់ទុន ប្រមាណ ១លានដុល្លាអាមេរិច មានទំហំ៥៨ ម៉ែត្រ គុណ២០ ម៉ែត្រ បំពាក់ជាមួយសម្ភារបរិក្ខា ដែលផលិត កែច្នៃ គ្រាប់ស្វាយចន្ទី ១០តោន ក្នុង១ថ្ងៃ ក្នុងកម្រិតកុងត្រា១៥០០តោនក្នុង១ឆ្នាំ សម្រាប់ឆ្នាំដំបូង និងសម្រាប់ឆ្នាំបន្ទាប់៣០០០តោន ក្នុង១ឆ្នាំ ក្នុងនោះក៏មានការចុះអនុស្សរណៈកិច្ចសន្យាប្រមូលទិញជាមួយនឹងសហគមន៍ ចំនួន ១០ ដែលមានខេត្តព្រះវិហារចំនួន ៥ ខេត្តកំពង់ធំចំនួន ៥ សរុបចំនួន៨ពាន់តោន ផងដែរ៕
អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)