ជីវិតកម្សាន្ដ
ជំងឺបាក់ទឹកចិត្ត និងស្លន់ស្លោ ធ្វើឲ្យ Gypsy មិនអាចបើកឡានបានដូចគេឯងបាន
យោងតាមការចុះផ្សាយពី Sanook កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ តារាសម្ដែង Gypsy Keerati បានចែករំលែករឿងរ៉ាវជីវិតដោយបង្ហើបថា នាងធ្លាប់មានជំងឺបាក់ទឹកចិត្តពីមុនមក វាក៏ប៉ះពាល់ដល់របៀបរស់នៅមួយចំនួនដូចជា មិនហ៊ានចេញក្រៅជួបមនុស្ស មិនហ៊ានបើកបរ ពិបាកគេង ស្រកទម្ងន់យ៉ាងខ្លាំង។
ថ្វីបើទើបតែរៀបអាពាហ៍ពិពាហ៍កាលកាលពីឆ្នាំមុន និងកំពុងតែមានជីវិតស្នេហាសុភមង្គលយ៉ាងណាក្ដី ក៏ប៉ុន្តែតារាសម្ដែងនិយមតួឆ្នាសរូបនេះ ធ្លាប់រងនូវជំងឺបាក់ទឹកចិត្តយ៉ាងដំណំ ហើយបានប្រយុទ្ធនឹងជំងឺមកច្រើនឆ្នាំហើយ។ ទើបតែពេលនេះនាងបានដាច់ចិត្តទម្លាយប្រាប់ការពិតថា អស់រយៈពេលជាច្រើនខែដែលបានជួបបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារជំងឺធ្លាក់ទឹកចិត្ត ហើយថ្មីៗនេះនាងក៏ទទួលរងពីជំងឺភ័យស្លន់ស្លោផងដែរ។
តារាសម្ដែង Gypsy Keerati បានចេញមកចែករំលែករឿងរ៉ាវអំពីជីវិតផ្ទាល់ខ្លួនរបស់នាង តាមរយៈបណ្ដាញសង្គម Instagramផ្ទាល់ខ្លួន ថាបច្ចុបន្បន្ននេះ យើងបានដោះស្រាយជាមួយនឹងជំងឺថ្មីនេះអស់រយៈពេល ៩ខែហើយ និងកំពុងប្រាប់អំពីភាពធ្ងន់ធ្ងរនៃជំងឺនិងផលប៉ះពាលលើរាងកាយច្រើនយ៉ាង ហើយការបង្ហោះនេះគឺចង់ដាស់តឿនអ្នកទាំងអស់គ្នាឲ្យយល់ដឹងពីបញ្ហាសុខភាពផ្លូវចិត្ត យកចិត្តទុកដាក់បន្ថែមទៀតចំពោះខ្លួនអ្នក។
លើសពីនេះទៀតដែរ Gypsy បានចែករំលែកពីស្ថានភាពផ្ទាល់ខ្លួណប្រាប់ទៅកាន់អ្នកគាំទ្រមនាងទៀតថា ”ការភ័យខ្លាចនិងរោគសញ្ញារាងកាយ វាប៉ះពាល់ជីវិតយើងច្រើនណាស់ វាធ្វើឲ្យខ្ញុំមិនហ៊ានចេញក្រៅ។ ខ្ញុំមិនហ៊ានរស់នៅម្នាក់ឯង មិនហ៊ានសូម្បីតែបើកបរ។ ដោយសារតែខ្ញុំខ្លាចរោគសញ្ញានឹងមក។ ជាពិសេសក្នុងអំឡុងពេលដ៏សំខាន់ សុខភាពរបស់ខ្ញុំខ្សោយណាស់ដល់ថ្នាក់មានបញ្ហាដំណេកធ្ងន់ធ្ងរ និងការថយចុះទម្ងន់ខ្លួនគួរឲ្យព្រួយបារម្ភ”។
ជាចុងក្រោយតារាស្រីពេញដោយសមត្ថភាពសម្ដែងរូបនេះបានប្រាប់ពីវិធីសាស្រ្តដែលប្រើដើម្បីដោះស្រាយដោយការយល់ដឹងពីបញ្ហាសុខភាពផ្លូវចិត្តគ្រប់ប្រភេទ ពិនិត្យខ្លួនឯងជាប្រចាំ, ជម្រះថាមពលអវិជ្ជមាន, ជម្រះចិត្តរបស់អ្នក, និយាយជាមួយខ្លួនឯងឲ្យបានញឹកញាប់ និងជួយជាប្រព័ន្ធគាំទ្រគ្នាទៅវិញទៅមក ។
យ៉ាងណាមិញ បន្ទាប់ពីបានបង្ហោះសារនោះរួច អ្នកគាំទ្រ និងមិត្តភ័ក្តិក្នុងវិស័យបានចូលមក Comment និងផ្តល់ការគាំទ្រយ៉ាងច្រើនលើសលប់ដល់តារាស្រី Gypsy រួមមាន Koi Aatchapon Phokhinphakorn, Nat Thewpaingam, និង Pangko Jinta, Nadda Lamakanon និង Mind Napasasi Surawanដោយម្នាក់ៗបានផ្តល់កម្លាំងចិត្តបន្តិចដល់រូបនាងឲ្យឆ្លងកាត់រឿងនេះ ហើយត្រលប់ទៅចិត្តដែលមានសុខភាពល្អឡើងវិញ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទូរទស្សន៍ GMM ថៃ ប្រកាសផ្អាកការងារតារាសម្ដែង Pawin ដោយគ្មានកំណត់ ក្រោយប្រើហិង្សាលើមិត្តស្រី
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៦ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១២ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤