ព័ត៌មានជាតិ
ពលរដ្ឋ៣ភូមិ នៅខេត្តកំពង់ឆ្នាំង ព្រួយបារម្ភខ្លាំង ខណៈគោក្របីជាច្រើនងាប់ សង្ស័យកើតជំងឺអុតក្តាម និង អាសន្នរោគ
បើតាមប្រជាពលរដ្ឋ នៅក្នុងសហគមន៍ចំនួន៣ភូមិ គឺភូមិព្រៃសំពៅ ភូមិសារអង ឃុំប្រស្នឹប និងភូមិស្តុកកប្បាស ក្នុងឃុំបន្ទាយ ព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ នេះ បាននិយាយឲ្យដឹងគោ ជំទង់ និង តូចៗចំនួន ៥ក្បាល និងក្របីមួយក្បាល ក្នុងពេលថ្មីៗនេះបានឈឺងាប់ជាបន្តបន្ទាប់ ដែលសង្ស័យថាជាជំងឺអុតក្តាម ឬ ជំងឺអាសន្នរោគ កំពុងរីករាលដាល ធ្វើឲ្យអ្នកភូមិមានការព្រួយបារម្ភយ៉ាងខ្លាំង។
ជាមួយនេះដែរ ប្រជាពលរដ្ឋបានចំណាយលុយហៅពេទ្យសត្វភូមិឲ្យជួយចាក់ថ្នាំព្យាបាលផងដែរ តែមើលអស់លទ្ធភាពហើយ នៅតែពុំជាសះស្បើយ។ ដោយឡែកអ្នកស្រុកមួយចំនួន ពេលសត្វគោគាត់ងាប់ ពួកគាត់មិនបានយកទៅកប់ឡើយបែរជានាំគ្នាបរិភោគ ជាមូលហេតុដែលចេះតែបន្តរាលដាលនៅក្នុងភូមិនេះ ខាងលើនេះជាបន្តបន្ទាប់ ហើយខ្លះទៀតសម្រេចចិត្តលក់គោឲ្យឈ្មួញ ស្របពេលមានជំងឺ ព្រោះខ្លាចឈឺងាប់គោក្របីធ្លាក់ថ្លៃជាដើម។
ប្រភពពីអ្នកភូមិសាអង បានឲ្យដឹងថា ករណីផ្ទុះជំងឺខាងលើនេះ កន្លងមកបានផ្ទុះចេញពីភូមិស្ដុកកប្បាស ព្រោះនៅក្នុងភូមិនេះ មានកើតជំងឺអុតក្តាមតាំងពីមួយខែមុនមកម្ល៉េះ មកដល់ពេលនេះមានការថមថយទៅវិញហើយ ប៉ុន្តែបែរជាមកផ្ទុះជំងឺនេះនៅភូមិព្រៃសំពៅ និង ភូមិសាអងទៅវិញ ហើយមកដល់ថ្ងៃនេះមិនទាន់ឃើញមន្ត្រីជំនាញស្រុកខេត្ត ចុះមកជួយអន្តរាគមន៍ព្យាបាលនៅឡើយ។ ពួកគាត់និយាយថា មិនដឹងអាជ្ញាធរមូលដ្ឋានបានរាយការណ៍ជូនថ្នាក់ខេត្តហើយឬ នៅចំពោះការផ្ទុះជំងឺដែលគួរឲ្យព្រួយបារម្ភនេះ។
ទាក់ទងនឹងរឿងខាងលើនេះ លោក ហ៊ុន លី អនុប្រធានការិយាល័យបសុព្យាបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈនេះ បានឆ្លើយតាមទូរសព្ទឲ្យដឹងថា កន្លងមកពិតជាកើតមានជំងឺសាទឹកនិងអុតក្តាមមួយចំនួនពិតមែន នៅក្នុងស្រុករលាប្អៀរ។ ដោយលោកធ្លាប់បានណែនាំដល់កសិករ ដែលមានសត្វគោក្របី ដែលកើត ជំងឺអុតក្តាមត្រូវយកចិត្តទុកដាក់ព្យាបាលដោយយកទឹកម្ជូរមកលាងសម្អាតក្រចកវាឲ្យបានស្អាត និងត្រូវហៅពេទ្យសត្វភូមិចាក់ថ្នាំ ហើយក៏រាយការណ៍ជាបន្ទាន់មកជំនាញ ផងដែរ ហើយត្រូវថែទាំគោក្របីដែលឈឺទាំងនោះ កុំលេងវាដើរពាសវាលពាសកាល ដែលអាចឲ្យជំងឺនេះឆ្លងរាលដាលបាន។
ជាមួយគ្នានេះដែរ យើងក៏មិនត្រូវបរិភោគសាច់គោក្របីដែលងាប់នោះឡើយ ដែលជាហេតុធ្វើឲ្យជំងឺខាងលើនេះ ឆ្លងរាលដាលពេញភូមិស្រុកបាន។ ដូច្នេះចំពោះហេតុការណ៍ខាងលើ នៅក្នុងភូមិទាំង៣នេះ លោកនឹងចាត់តាំងឲ្យមន្ត្រីជំនាញចុះជួយអន្តរាគមន៍ព្យាបាលឲ្យបានទាន់ ពេលវេលាក្នុងពេលឆាប់ៗនេះ ដោយមិនធ្វេសប្រហែសឡើយ៕
អត្ថបទ៖ ឈៀង ថារិទ្ធ
សូមចុចអាន៖ ទៅលេងក្រុងក្រចេះ កុំភ្លេចផ្លែឈើកោះទ្រង់ តម្លៃមួយផ្លែជាង ១០០០០ ម៉ឺនរៀល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល