Connect with us

ព័ត៌មានអន្ដរជាតិ

ជើងហោះហើរនិងសណ្ឋាគារនៅសិង្ហបុរីមមាញឹកកើបលុយ ក្រោយមនុស្សសម្រុកចូលរួមការប្រគំតន្រ្តី Taylor Swift

បានផុស

នៅ

Taylor Swift បាន​មក​ដល់​ប្រទេស​សិង្ហបុរី​ដោយ​កំណត់​ទិសដៅ​អាស៊ីអាគ្នេយ៍​ផ្តាច់មុខ​សម្រាប់​កម្មវិធី The Eras Tour ខណៈ​ការ​សម្តែង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២-៤ ខែមីនា និងថ្ងៃទី ៧-៩ ខែមីនា នៅ​ពហុកីឡដ្ឋាន​ជាតិ។ ស្របពេលដែល ជើងហោះហើរកំពុងមមាញឹកកើបលុយយ៉ាងក្រាស់ក្រែល​ ក្រោយអ្នកគាំទ្រសម្រុកចូលរួមការប្រគំតន្រ្តីតារា​ចម្រៀង​ប៉ុប​អាមេរិក ។

កាសែត The Straits Times បានរាយការណ៍ថាតារាស្រីវ័យ៣៥ ឆ្នាំរូបនេះបានចុះចតនៅម៉ោង ៥:០៥ ល្ងាចកាលពីថ្ងៃអង្គារ នៅក្នុងយន្តហោះ Bombardier Global Express។ ការធ្វើដំណើររបស់ Taylor Swift​​​ ទៅកាន់សិង្ហបុរី​ តាមជើងហោះហើរមានរយៈពេលប្រហែល ៨ ម៉ោង ក្នុងពេលដែលបុគ្គលជាង ៦,០០០ នាក់បានតាមដានការហោះហើរនៅលើ Flightradar24 ដែលធ្វើឲ្យវាក្លាយជាជើងហោះហើរដែលមានការតាមដានច្រើនបំផុតនៅជុំវិញពេលវេលានៃការចុះចតរបស់វា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលនាងមកដល់​ Taylor Swift រួមដំណើរដោយក្រុមរបស់នាងបានបន្តទៅសណ្ឋាគារ Capella Resort ក្នុងរថយន្ត Toyota Alphards ពណ៌ខ្មៅ ដោយទៅដល់គោលដៅនៅម៉ោងប្រហែល ៦:២០ ល្ងាច។ កន្លែងស្នាក់នៅរបស់តារាចម្រៀងគឺស្ថិតនៅចម្ងាយ ២១ នាទីពីកន្លែងប្រគំតន្ត្រី។

ទោះយ៉ាងណាក៏ដោយ ប្រទេសសឹង្ហបុរីមានភាពរំភើបរីករាយជាមួយនឹងការប្រគំតន្ត្រីរបស់ Taylor Swift​ ដែលបង្ហាញពីព្រឹត្តិការណ៍ទូទាំងទីក្រុង និងការលេចចេញនូវកម្មវិធីលក់រាយផ្សេងៗ ដោយបានទាក់ទាញអ្នកចូលរួមជាង ៣០០,០០០ នាក់មកពីប្រទេសសិង្ហបុរី និងក្នុងតំបន់ ហើយស៊េរីការប្រគំតន្ត្រីនេះបានបង្កឲ្យមានការកើនឡើងនៃការកក់សណ្ឋាគារ និងជើងហោះហើរសឹងមិនគួរឲ្យជឿ។

ស្ថានីយទូរទស្សន៍ CNBC រាយការណ៍ថា យោងតាមទិន្នន័យស្រាវជ្រាវទេសចរណ៍ Smith Travel ការកក់សណ្ឋាគារនៅប្រទេសសិង្ហបុរីសម្រាប់ខែមីនា ឆ្នាំ ២០២៤ បានកើនឡើង ១០% បន្ទាប់ពីការប្រកាសពីការប្រគំតន្ត្រីរបស់ នាង ។

លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ រួមទាំង Singapore Airlines និង Scoot បានជួបប្រទះការកើនឡើងនៃតម្រូវការជើងហោះហើរទៅកាន់ប្រទេសសិង្ហបុរីក្នុងខែមីនា ជាពិសេសពីអាស៊ីអាគ្នេយ៍។ Jetstar Asia ក៏បានឃើញការកើនឡើងប្រហែល ២០% នៃតម្រូវការសម្រាប់ជើងហោះហើរពីទីក្រុងនានាដូចជា បាងកក ម៉ានីល និងចាកាតា ទៅកាន់ប្រទេសសិង្ហបុរីផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Taylor Swift ស្នាក់នៅវិឡាប្រណិតលើទឹកដីអូស្ត្រាលី មួយយប់ជិត២ម៉ឺនដុល្លារឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ៣៩ នាទី មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ៤៧ នាទី មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច៥០ នាទី មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម