Connect with us

ព័ត៌មានអន្ដរជាតិ

ចម្លើយខ្លះៗពីស្ត្រី ថៃ ដែលសមត្ថកិច្ច កម្ពុជា ចាប់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធ​ករណីសម្លាប់ជនជាតិ តៃវ៉ាន់

បានផុស

នៅ

សមត្ថកិច្ច​កម្ពុជាកាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅបានចាប់ឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ដែលជាប់ពាក់ព័ន្ធនឹងជនជាតិតៃវ៉ាន់ ៤ នាក់ផ្សេងទៀតពីបទឃាតកម្មលើបុរសជនជាតិតៃវ៉ាន់ ខណៈតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យជនជាតិតៃវ៉ាន់ ៣ នាក់ក្នុងចំណោម ៤ នាក់នោះកំពុងរត់គេចខ្លួចពីការតាមចាប់នៅកម្ពុជា ឯម្នាក់ទៀតបានហោះត្រឡប់ទៅតៃវ៉ាន់វិញហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គស្នងការរងនគរបាលជាតិថៃលោក Thana Chuwong បានប្រាប់កាសែត Bangkok Post ថា ជនសង្ស័យមានឈ្មោះ Priyanuch Thammarat ភេទស្រី អាយុ ២៣ ឆ្នាំត្រូវបានចាប់ឃាត់ខ្លួននៅលើទឹកដីកម្ពុជា ហើយនាងត្រូវគេជឿថាជាម្ចាស់រថយន្ត Mazda ពណ៌ក្រហមដែលដឹកសាកសពជនជាតិតៃវ៉ាន់ឈ្មោះ Shih Mou Chiang អាយុ ៤៤ ឆ្នាំពីកន្លែងធ្វើសកម្មភាពទៅប្លុងចោលនៅក្នុងតូបលក់អាហារគ្មានមនុស្សនៅមួយកន្លែងក្បែរអាកាសយានដ្ឋានសុវណ្ណភូមិក្នុងទីក្រុងបាងកកកាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ ។

លោក Thana បានបញ្ជាក់ទៀតថា ជនរងគ្រោះជាជនជាតិតៃវ៉ាន់ត្រូវបានបាញ់ចំក្បាលជាច្រើនគ្រាប់នៅផ្ទះមួយកន្លែងស្ថិតក្នុងតំបន់ Lat Plakhao នៃសង្កាត់ Lat Phrao ក្នុងទីក្រុងបាងកក ហើយរហូតមកដល់ពេលនេះប៉ូលិសក៏បានសាកសួរចម្លើយជនងសង្ស័យរូបនេះផងដែរ ដោយសារតែនាងគឺជាសាក្សីដ៏សំខាន់ក្នុងការបំបែកសំណុំរឿងនេះ ។ ទោះយ៉ាងណា ក្នុងការសាកសួរចម្លើយនោះ នាង Priyanuch បានបដិសេធថា មិនជាប់ពាក់ព័ន្ធនឹងឃាតកម្មមួយនេះនោះឡើយ ហើយនាងក៏មិនមានជាប់ទាក់ទិននឹងមុខជំនួញរកស៊ីជាមួយបុរសជនជាតិតៃវ៉ាន់ទាំងអស់នោះដែរ ។

នាង Priyanuch បានឆ្លើយទៀតថា ជនសង្ស័យជនជាតិតៃវ៉ាន់ម្នាក់ឈ្មោះ Wang Hung Teng អាយុ ៤២ ឆ្នាំ គឺជាមិត្តប្រុសរបស់នាង ហើយនៅ​ថ្ងៃ​កើតហេតុនោះ នាង​នៅ​ផ្ទះជាន់​ទី​៣ បន្ទាប់មក​បាន​ឮ​ស្នូរ​កាំភ្លើងចំនួន ​២​ គ្រាប់ ហើយនាងទើបតែដឹងអំពីឃាតកម្មនេះ នៅពេលដែលមិត្តប្រុសឈ្មោះ Wang បានប្រាប់នាងឲ្យរៀបចំអីវ៉ាន់ ហើយរត់គេចទៅប្រទេសកម្ពុជា ។

ទោះយ៉ាងណា អំឡុងរត់ភៀសខ្លួនមកកម្ពុជា ប៉ូលិសក្រុងបាងកកក៏បានឆ្មក់ចូលផ្ទះជនសង្ស័យ ហើយបានរកឃើញស្នាមប្រឡាក់ឈាមជាច្រើនក្នុងកន្លែងស្នាក់នៅរបស់នាង ប្រទះឃើញម៉ូតូម៉ាក Ducati ពណ៌ក្រហមរបស់ជនរងគ្រោះឈ្មោះ Shih Mou ចតនៅខាងក្រៅផ្ទះនាង ជាពិសេសសមត្ថកិច្ចក៏បានរកឃើញថ្នាំញៀនប្រភេទកេតាមីន ៥០ ក្រាមនៅក្នុងផ្ទះនោះផងដែរ ។

ចំណែកដំណើររឿងក្រោយឃាតកម្មនេះវិញ លោក Napatpong Supaporn ប្រធានអន្តោប្រវេសន៍ខេត្តស្រះកែវបានឲ្យដឹងថា កាមេរ៉ាសុវត្ថិភាពថតបានបង្ហាញពីក្រុមក្មេងទំនើងតៃវ៉ាន់មួយក្រុមដែលមកដល់ខេត្តស្រះកែវតាមឡានក្រុងប្រហែលម៉ោង ៤ រសៀលថ្ងៃទី២៥ ខែកុម្ភៈ ។ ជនសង្ស័យទាំង ៥ នាក់បានបង្ហាញលិខិតឆ្លងដែនដល់មន្ត្រីអន្តោប្រវេសន៍ ហើយបានឆ្លងដែនចូលមកក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នៅម៉ោងប្រមាណ ៦ ល្ងាចថ្ងៃដដែល ក្រោយពេលក្រុមជនងសង្ស័យទាំងនោះបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ និងប្លុងចោលក្នុងតូបអាហារ ប៉ុន្តែនៅពេលនោះ ប៉ូលិសមិនទាន់អាចចាប់ឃាត់ខ្លួនជនសង្ស័យទាំងនោះឡើយ ដោយសារតែមិនមានដីកាចាប់ខ្លួន ។

គួរបញ្ជាក់ថា ជនរងគ្រោះឈ្មោះ Shih Mou ក៏ជាមុខសញ្ញាតាមចាប់ខ្លួនពីកោះតៃវ៉ាន់ផងដែរពីបទប្លន់ និងកាន់កាប់អាវុធខុសច្បាប់ ហើយបានរត់ភៀសខ្លួនមកកាន់ទឹកដីនៃប្រទេសថៃ ពោលប៉ុន្មានថ្ងៃមុនពេលកើតហេតុ ខណៈកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ជនរងគ្រោះរូបនេះក៏បានលួចរថយន្ត Toyota Yaris ពណ៌សនៅទីក្រុងប៉ាតាយ៉ាផងដែរ ៕

ជនរងគ្រោះឈ្មោះ Shih Mou Chiang

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ កម្ពុជា ជាប់លេខ ១ ជាគោលដៅទេសចរណ៍វប្បធម៌ល្អដាច់គេនៅ អាស៊ី ឯថៃ-វៀតណាម ត្រឹមតោងពីក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម