ព័ត៌មានជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ក្រើនរម្លឹកអាជ្ញាធរខេត្តចំនួន១១ ត្រូវបង្កើនការត្រួតពិនិត្យឡើងវិញបទល្មើសល្បែងស៊ីសងខុសច្បាប់
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រើនរម្លឹកអាជ្ញាធរខេត្តចំនួន១១ ដែលមានបទល្មើសកើតឡើងច្រើនជាងគេ ត្រូវត្រួតពិនិត្យឡើងវិញ ជាពិសេសបទល្មើសល្បែងស៊ីសង ដូចជា ជល់មាន់ ល្បែងផ្សងសំណាង និងល្បែងខុសច្បាប់ដទៃផ្សេងទៀត ដើម្បីធានាដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមជាតិជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ខេត្តចំនួន១១ ត្រូវបានរាយការណ៍ថា នៅតែមានបទល្មើសច្រើនគួរឱ្យព្រួយបារម្ភនៅឡើយ ដែលក្នុងនោះរួមមាន ខេត្តកំពង់ឆ្នាំង កំពង់ធំ ព្រះវិហារ ក្រចេះ ពោធិ៍សាត់ បាត់ដំបង ខេត្តកណ្តាល ត្បូងឃ្មុំ ព្រះសីហនុ តាកែវ និងព្រៃវែង ជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំយ៉ាងដូច្នេះថា៖ «ខ្ញុំសូមឱ្យខេត្តទាំង១១នេះ មេត្តាសិក្សាឡើងវិញទៅលើកិច្ចការងារសន្តិសុខរបស់ខ្លួន ហើយសូមឱ្យចូលរួមពិភាក្សាជាមួយរដ្ឋបាលខេត្តក្នុងគោលដៅទប់ស្កាត់លើបញ្ហាទាំងអស់នេះ»។ ក្នុងន័យនេះ លោក ថា មិនមែនជាការស្តីបន្ទោសអ្វីនោះទេ ប៉ុន្តែសូមឱ្យបន្តរឹតបន្តឹងចំពោះបញ្ហានេះ ជាពិសេសល្បែងផ្សងសំណាងខុសច្បាប់ និងជល់មាន់ ជាដើម ដែលបញ្ហានេះ កំពុងបំពុលនៅក្នុងសង្គម។
រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដល់សមត្ថកិច្ចឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះការងារអាទិភាពចំនួន៦ ដែលក្នុងនោះ ក៏មានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះផងដែរ។ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចនគរបាលជាតិ បាននិងកំពុងបន្តយកចិត្តទុកដាក់អនុវត្តបង្ក្រាបយ៉ាងសកម្មរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ