ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ព្រមានដកពីក្របខ័ណ្ឌចំពោះមន្ត្រីណាដែលប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ព្រមានដកចេញពីក្របខ័ណ្ឌចំពោះមន្ត្រីរូបណា ដែលបានប្រើប្រាស់អាវុធខុសច្បាប់ដោយមិនមានការអនុញ្ញាត ឬឱ្យអ្នកដទៃខ្ចីអាវុធរបស់ខ្លួន។
ពាក់ព័ន្ធនឹងការគ្រប់គ្រងអាវុធជាតិផ្ទុះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់ចំពោះការគ្រប់គ្រង និងការប្រើប្រាស់អាវុធជាតិផ្ទុះ ដែលកម្លាំងនគរបាលជាតិរបស់ខ្លួនបានកាន់កាប់។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា ជឿជាក់ថា កងកម្លាំងនគរបាលជាតិ ពិតជាបានគោរព និងអនុវត្តយ៉ាងល្អខ្ជាប់ខ្ជួនក្នុងការគ្រប់គ្រងអាវុធ ជាពិសេស នឹងមិនមានកម្លាំងនគរបាលណា ដែលប្រើប្រាស់អាវុធខុសច្បាប់នោះឡើយ។ ប៉ុន្តែយ៉ាងណាក្ដី លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា ប្រសិនបើកម្លាំងនគរបាលបានប្រើប្រាស់អាវុធដោយខុសច្បាប់ មិនមានការអនុញ្ញាត ឬមួយបានយកអាវុធរបស់ខ្លួនទៅឱ្យអ្នកដទៃខ្ចីនោះ លោកយល់ថា មិនចាំបាច់ទុកក្នុងក្របខ័ណ្ឌទៀតនោះទេ គឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដងទៅ។
លោក ស សុខា បានលើកឡើងថា ការប្រើប្រាស់អាវុធដោយខុសច្បាប់ មិនមានការគ្រប់គ្រងត្រឹមត្រូវបែបនេះ នឹងអាចបង្កជាគ្រោះថ្នាក់ទៅលើប្រជាពលរដ្ឋទូទៅ ជាពិសេសការប្រើប្រាស់អាវុធ ដោយគ្មានច្បាប់អនុញ្ញាតនេះ នឹងឈានរហូតដល់ការប៉ះពាល់ដល់អាយុជីវិតអ្នកដទៃថែមទៀតផង។ ដូច្នេះ ក្នុងនាមជាប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ បន្តត្រួតពិនិត្យលើការងារនេះបន្ថែមទៀត ខណៈកន្លងទៅ ក្រសួង ក៏បានប្រមូលអាវុធពីអ្នកដែលយាមតាមក្រុមហ៊ុនធំៗមួយចំនួនរួចហើយ ដែលអាចនៅសេសសល់តិចតួចប៉ុណ្ណោះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព