ព័ត៌មានជាតិ
ក្រសួងកសិកម្មគ្មានវិធានការលុបបំបាត់ របាំងសាច់អួនរាងសញ្ញាព្រួញ ខណៈជាឧបករណ៍ស្របច្បាប់
មន្ត្រីជាន់ខ្ពស់ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងកសិកម្មមិនមានវិធានការណាមួយក្នុងការលុបបំបាត់ របាំងសាច់អួនដែលមានរាងសញ្ញាព្រួញចោលនោះទេ ខណៈឧបករណ៍នេះ គឺជាឧបករណ៍ស្របច្បាប់។
លោក ពុំ សុថា ប្រធានរដ្ឋបាលជលផល បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី ២៨ ខែកុម្ភៈនេះថា ឧបករណ៍រាងសញ្ញាព្រួញនេះ មានតាំងពីបុរាណកាលមក ប៉ុន្តែពីមុនមានមិនច្រើនដោយសារមានឡូតិ៍នេសាទ តាំងពីរដ្ឋាភិបាលរំសាយឡូតិ៍នេសាទ ចាប់ពីឆ្នាំ ២០១០ ប្រជានេសាទបង្កើតជាសហគមន៍ឧបករណ៍ប្រភេទនេះ កើនឡើង។
លោក ពុំ សុថា៖ «មិនអាចទេ យកឧបករណ៍ហ្នឹងចេញពីបឹងទន្លេសាប គ្រាន់តែកាត់បន្ថយប្រវែង និងក្រឡាញឹក គឺត្រីនៅសល់ដូចរាល់ឆ្នាំ»។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម មានប្រសាសន៍ថា ប្រជាសហគមន៍ ១៨ ម៉ឺននាក់ នៅជុំវិញបឹងទន្លសាបពឹងផ្អែកដោយផ្ទាល់លើរបរនេសាទ។
លោកថា រឿងសំខាន់បំផុត គឺជីវភាពរបស់ប្រជាពលរដ្ឋ ពួកគាត់រស់នៅជុំវិញបឹងទន្លេសាបមួយជីវិតរបស់ពួកគាត់ទៅហើយ ខណៈពួកគាត់មិនមានដីស្រែចម្ការនោះទេ ដូច្នេះរាល់ដំណោះស្រាយយើងត្រូវគិតអំពីបញ្ហាក្រពះរបស់បងប្អូនប្រជានេសាទ។
លោកថា ក្រុមការងារមានតែជួយសម្រួល ដោយមិនមានគម្រោងណាមួយដកហូតឱ្យផុតពីការប្រើប្រាស់ហើយដាក់វាឱ្យខុសច្បាប់នោះទេ ប៉ុន្តែលោកបញ្ជាក់ថា ឧបករណ៍នេះ អាចប្រែជាខុសច្បាប់បានលុះត្រែតែ គាត់ប្ដូរមកប្រើក្រឡាញឹក និងប្រវែងលើស ២៥០ ម៉ែត្រ។
លោក ឃឹម ហ្វីណង់ ឱ្យសារធារណជនថ្លឹងថ្លែង ខណៈពលរដ្ឋមួយចំនួន ដែលរស់នៅជុំវិញបឹងទន្លេសាបអាចរកចំណូលបានត្រឹមតែ ៦ ម៉ឺន ទៅ ៧ ម៉ឺនរៀល ក្នុងមួយថ្ងៃៗ ហើយមានថ្ងៃខ្លះក៏មិនបានដែរ។
ចំពោះការរិះគន់លើបណ្ដាញសង្គមនៅចំណុចកន្លុកបាយក្អែក ឃុំសណ្ដាយ លោកថា មិនមានហានិភ័យទេ ព្រោះតំបន់នេះ មិនមែនជាច្រកត្រីដើរ ខណៈពលរដ្ឋរកត្រីបានត្រឹមចិញ្ចឹមក្រពះប៉ុណ្ណោះ មិនមានទ្រង់ទ្រាយអាជីវកម្មនោះឡើយ។
ឧបករណ៍នេសាទរបាំងសាច់អួនប្រភេទនេះ នៅតំបន់បឹងទន្លេសាប មានចំនួន ៣.៥០០ នៅទូទាំងផ្ទៃបឹងទន្លេសាប៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក