Connect with us

ព័ត៌មានជាតិ

ពលរដ្ឋប្រមាណ ៥០០ នាក់ ទទួលបានការកាត់សក់ដោយឥតគិតថ្លៃពី សមាគម«មិត្តយើង»

បានផុស

នៅ

ប្រជាពលរដ្ឋ​ប្រមាណ ៥០០ នាក់ ដែល​ជា កម្មករ កម្មការិនី អ្នក​បើក​កង់​បី តាក់ស៊ី និង​ប្រជាជន​ក្នុង​សហគមន៍ បាន​ទទួល​សេវាកម្ម​កាត់សក់​ដោយ​មិន​គិត​ថ្លៃ​ពី​សមាគម «មិត្ត​យើង» នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៩ ខែ​កុម្ភៈ ឆ្នាំ ២០២៤ នេះ នា​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ផាន់ សុនីតា ប្រធាន​គណៈកម្មការ ប្រតិបត្តិ​សមាគម បាន​លើក​ឡើង​ថា ការ​កាត់សក់​ជូន​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ នេះ គឺជា​សកម្មភាព​មនុស្សធម៌​របស់​សមាគម​ដែល​តែងតែ​ធ្វើ​ឡើង​ជាប្រចាំ​ដោយ​មិន​ប្រកាន់​អ្វី​ឡើយ។

បើ​តាម កញ្ញា ដដែល កម្មវិធី​សក់ និង​សម្រស់ ដើម្បី​មិត្ត​យើង គឺជា​កម្មវិធី​ដ៏​សំខាន់​មួយ​របស់ សមាគម «មិត្ត​យើង» រៀបចំឡើង​ក្នុង​គោលបំណង​លើក​កម្ពស់​ការ​យល់ដឹង​​អំពី​ជំនាញ​ហាង​សក់ និង​សម្រស់ សម្រាប់​អ្នក​កំពុង​ស្វែងរក​ការ​បណ្ដុះបណ្ដាល​វិស័យ​នេះ ដើម្បី​ជា​មធ្យោបាយ​លើក​កម្ពស់​ជីវភាព​រស់នៅ។

ប្រធាន​គណៈកម្មការ ប្រតិបត្តិ​សមាគម រូប​នេះ បាន​បញ្ជាក់​ពី​ផែនការ​មនុស្សធម៌​របស់​ខ្លួន​នៅ​ឆ្នាំ ២០២៤ នេះ​ថា សមាគម គ្រោង​នឹង​រៀបចំ​ការ​កាត់សក់​មនុស្សធម៌​នេះ ឱ្យ​បាន ១២ លើក នៅ​ឆ្នាំ ២០២៤ នេះ ដោយ​រំពឹង​ថា នឹង​អាច​ជួយ​ដល់​ពលរដ្ឋ​ប្រមាណ ១ ម៉ឺន​នាក់ ទទួល​បាន​ការ​កាត់សក់ ដោយ​ឥតគិតថ្លៃ។ បេសកកម្ម​របស់ «មិត្ត​យើង» គឺ​ដើម្បី​ពង្រឹង​មិត្តភាព សាមគ្គីភាព បង្កើត​បណ្ដាញ​គាំទ្រ ចែករំលែក​ព័ត៌មាន និង​បទ​ពិសោធ​ជាមួយគ្នា​ក្នុង​ចំណោម​អ្នក​ជំនាញ ដែល​ធ្វើការ​ក្រៅ​ប្រព័ន្ធ អ្នក​ជំនាញ​បច្ចេកទេស អ្នក​ផ្តល់​សេវា និង​អាជីវកម្ម ទាំង​ជាតិ និង​អន្តរជាតិ។

ទន្ទឹម​នឹង​នេះ សមាគម «មិត្ត​យើង» បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចូលរួម​ក្នុង​កម្មវិធី​កាត់សក់​ដោយ​សេរី និង​ឥតគិតថ្លៃ ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ ២០២៤ នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម