Connect with us

ព័ត៌មានជាតិ

សមាគមខ្មែរចំនួន៥នៅអូស្រ្តាលី ប្រកាសមិនគាំទ្រការធ្វើបាតុកម្មប្រឆាំងសម្តេចធិបតីចូលរួមប្រជុំអាស៊ាន-អូស្រ្តាលី

បានផុស

នៅ

សមាគមខ្មែរចំនួន៥ ដែលរស់នៅប្រទេសអូស្ត្រាលី  បានប្រកាសប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ងធ្វើបាតុកម្មណាមួយដែលបង្កឡើងដោយក្រុមជ្រុលនិយម ក្នុងពេលដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ នេះបើតាមសេចក្ដីថ្លែងការណ៍ស្វាគមន៍វត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលចេញនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមទាំង៥នេះ បានចេញមកបង្ហាញជំហរគាំទ្រសម្ដេចធិបតីបែបនេះ បន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចបានរៀបចំផែនការប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពេលចូលរួមកិច្ច​ប្រជុំអាស៊ាន- អូស្រ្តាលី។ សមាគមទាំង៥ បានចាត់ទុកសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ថាគឺមិនឆ្លុះបញ្ចាំងពីទស្សនៈរួមរបស់ប្រជាជនខ្មែរដែលរស់នៅក្នុង ប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ នោះឡើយ។

សមាគមទាំង៥ នៅអូស្ត្រាលី ដែលបង្ហាញជំហរគាំទ្ររាជរដ្ឋាភិបាលគឺមានដូចជា ទី១/សមាគមខ្មែរ-អូស្រ្តាលី នៃរដ្ឋឃ្វីនស្លែនដ៍ ទី២/សមាគមពលរដ្ឋខ្មែរអូស្ត្រាលី រដ្ឋវិចតូរីយ៉ា ទី៣/សមាគមយុវជនខ្មែរ ទីក្រុងស៊ីដនី  ទី៤/សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង និងទី៥/សមាគមទ្រទ្រង់វប្បធម៌ខ្មែរ រដ្ឋវែល្លីងតុន។

គួរឱ្យដឹងថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ដល់ទី៦ ខែមីនា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ កិច្ចប្រជុំកំពូលពិសេសនេះគឺជា កិច្ចប្រជុំផ្លូវការរវាងអាស៊ាននិងអូស្ត្រាលី និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងការពង្រឹងភាពដៃគូជាយុទ្ធសាស្ត្ររបស់អូស្ត្រាលីជាមួយអាស៊ាន។ កិច្ចប្រជុំនេះ នឹងផ្តល់ផលប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចនិងសន្តិសុខជារូបវ័ន្ត ដល់អូស្ត្រាលីក៏ដូចជាអាស៊ានទាំងមូល។

ក្នុងនាមកម្ពុជាជាសមាជិកអាស៊ាន នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី  ក៏បានអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី។

តាមសេចក្ដីជូនដំណឹងដដែល សមាគមខ្មែរទាំង៥ បានចាត់ទុកការដែលនាយករដ្ឋមន្ត្រីអូស្រ្តាលី អញ្ជើញសម្ដេច ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំដ៏ពិសេសនេះ ជាការបង្ហាញពីភាពស្មើមុខស្មើមាត់របស់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យមួយក្នុងតំបន់អាស៊ាន។

សមាគមទាំង៥ ក៏បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា ដែលនឹងអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន​-អូស្ត្រាលីនេះ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ២១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម៩ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

Sokha Hotels

ព័ត៌មានពេញនិយម