Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល អះអាង អំឡុង​ខែ​មិថុនា​នឹង​​បើក​ការដ្ឋាន​​សាងសង់គម្រោង​​ព្រែកជីក​ហ្វូណន​តេជោ

បានផុស

នៅ

បើ​តាម​ការ​បញ្ជាក់​ជា​ថ្មី​របស់​លោក ស៊ុន ចាន់ថុល គម្រោង​ដ៏​សំខាន់​នៃ​ផ្លូវ​នាវាចរណ៍​តភ្ជាប់​ផ្លូវ​ទឹក​ទៅ​សមុទ្រ «ព្រែក​ជីក​ហ្វូណន​តេជោ» នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​អំឡុង​មិថុនា ឬ​កក្កដា ឆ្នាំ ២០២៤។

លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា ប្រមុខ​រដ្ឋាភិបាល​បាន​ជំរុញ​​ឲ្យ​គម្រោង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​នេះ​​​សម្រេច​ឲ្យ​បាន។

ថ្លែង​នៅក្នុង​សន្និបាត​បូក​សរុបលទ្ធផល​ការងារ​របស់ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នៅ​រសៀល​នេះ​ ​​លោក ស៊ុន ចាន់ថុល បាន​គូស​បញ្ជាក់​ថា គម្រោង​ព្រែក​ជីក​ហ្វូនណន​តេជោ ជា​គម្រោង​ដែល​ទាញ​សមុទ្រ​ឲ្យ​ជាប់​ទន្លេ បង្កើន​លទ្ធភាព​ដឹកជញ្ជូន​ពី​ខេត្ត​ជាប់​ទន្លេសាប ទន្លេ​មេគង្គ ចុះ​ទៅ​សមុទ្រ​កាន់​តែ​លឿន នាំ​ឲ្យ​សេដ្ឋកិច្ច​តាម​ដង​ទន្លេ​កាន់​តែ​រីក។

លោក​បន្ត​ថា ការ​សិក្សា​គម្រោង​ព្រែកជីកនេះ​​អាច​បង្កើត​បណ្តាញ​ដឹកជញ្ជូនប្រទាក់ក្រឡាគ្នា​​ទាំង​ទន្លេ​សាប ទន្លេ​មេគង្ក ទន្លេសេកុង ទន្លេ​សេសាន ទន្លេ​ស្រែកពក ដែលអាច​ទាញ​គ្នាទៅវិញទៅ​មក ដើម្បី​ជំរុញ​ការ​ដឹកជញ្ជូនតាម​​ផ្លូវ​ទឹក​ឲ្យ​កាន់តែ​​ច្រើន កាត់​​បន្ថយ​សម្ពាធ​ផ្លូវថ្នល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​សិក្សា គម្រោង «ព្រែកជីកហ្វូណនតេជោ» មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែក​តាកែវ​នៃទន្លេមេគង្គ ឆ្លងកាត់​តាមព្រែកតាឯក​នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុក​កោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថានឹងចំណាយទុនវិនិយោគ​ប្រមាណ ១,៧០០​លាន​ដុល្លារ និងរយៈពេល​សាងសង់ប្រមាណ ៤ ឆ្នាំ។

ពាក់ព័ន្ធនឹងគម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ក្របខណ្ឌរវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវ​ឱ្យក្រុមហ៊ុន​សិក្សាលម្អិតលើគម្រោងក្នុងរយៈពេល ៨ ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល ៨ ខែ ឈានដល់​ការចរចា ដើម្បីចុះ​កិច្ចព្រមព្រៀងសាងសង់តែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់ថា ការធ្វើព្រែកជីកហ្វូណន-តេជោ ដើម្បីពង្រីកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាតិ ហើយការធ្វើព្រែកជីក​ដើម្បីភ្ជាប់ទន្លេជាមួយ​សមុទ្រនេះ ក៏ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ពុំមានអ្វីជាអាថ៌កំបាំងនោះទេ គឺដើម្បី​ពង្រីកសក្តានុពល​សេដ្ឋកិច្ចកម្ពុជា ជួយឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងធ្វើឱ្យប្រជាជនកម្ពុជាកាន់តែរីកចម្រើនមានជីវភាពកាន់តែធូរធាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បើកវេទិកា​ជួប​ម្ចាស់​ស្ថានីយ​ វិទ្យុ ​និង ​ទូរទស្សន៍ ដើម្បី​រក​ដំណោះ​ស្រាយ​នៃ​ដំណើរ​ការ​ប្រព័ន្ធផ្សព្វផ្សាយ​បុរាណ​ និង​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្ទេរខ្សែកតំណែងប្រធាន JCI Mekong ជូនអ្នកឧកញ៉ា គីម សុខអេង ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរសង្កាត់ភ្លេីងឆេះរទេះ ដាក់គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ២ខ្សែ​និង​រៀប​ចំ​ដាក់​ប្រព័ន្ធ​លូ​ចាក់​បេតុង​ឆ្អឹងដែក

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ 

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីទេសចរណ៍ថា នឹងធ្វើឱ្យបរទេសចងចាំ និងមកលេងកម្ពុជាយ៉ាងហោចបានម្ដងក្នុងមួយជីវិត

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា១៩ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម២០ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

កីឡា១១ ម៉ោង មុន

កម្ពុជា កំពុង​ឈរ​លេខ​១ មាន​អ្នក​គាំទ្រ​​មើល​ផ្ទាល់​ច្រើនបំផុត​ ពាន AFF Cup

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

Sokha Hotels

ព័ត៌មានពេញនិយម