ព័ត៌មានជាតិ
អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ្រោងហៅអ្នកផ្សព្វផ្សាយល្បែងខុសច្បាប់មកអប់រំណែនាំ
ភ្នំពេញ ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា (គលក) បានឱ្យដឹងនាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា (គលក) គ្រោងនឹងហៅអ្នកផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់មក ធ្វើការពន្យល់ និងអប់រំណែនាំ។ លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា យ៉ាងហោចណាស់ ជារៀងរាល់ថ្ងៃ មានប្រមាណ ១៥-២០ទំព័រហ្វេសប៊ុក បាននឹងកំពុងផ្សព្វផ្សាយពីល្បែងខុសច្បាប់។

លោកបានបន្តទៀតថា តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពោលប្រមាណកន្លះខែមកនេះ គ.ល.ក បានរកឃើញការផ្សព្វផ្សាយល្បែងខុសច្បាប់ជាច្រើន គឺប្រមាណ ១៥ ទៅ២០ pages ជារៀងរាល់ថ្ងៃ។ គ.ល.ក នៅតែបន្តចាត់វិធានការនេះឲ្យកាន់តែសកម្ម។

លោកបានបន្ថែមថា គ.ល.ក មានវិធានការសម្រាប់ការបង្ក្រាបរាល់សកម្មភាពផ្សាយពីល្បែងដោយខុសច្បាប់ ដូចជា ៖
-ពង្រឹងការស្រាវជ្រាវពីប្រភពនៃប្រតិបត្តិការល្បែង និងស្នើសុំកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីចាត់វិធានការតាមនីតិវិធី។

-បង្កើនយុទ្ធនាការអប់រំ និងណែនាំដល់សាធារណជន និងបុគ្គលពាក់ព័ន្ធទាំងអស់ ឱ្យយល់អំពីការប្រព្រឹត្ត ឬចូលរួម ឬពាក់ព័ន្ធនឹងសកម្មភាពល្បែងដែលខុសច្បាប់ គឺត្រូវប្រឈមនឹងទោសទណ្ឌតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។

ករណីផ្សព្វផ្សាយលើបណ្តាញសង្គម ពាក់ព័ន្ធនឹងល្បែងខុសច្បាប់ គ.ល.ក បាននឹងកំពុងអនុវត្តវិធានការ៖
*១៖ កាត់យក pages ទាំងនោះ ដើម្បីដាក់ឆ្លើយតបទៅសាធារណជនវិញ តាមរយៈបណ្តាញសង្គមក្នុងគោលបំណងពន្យល់ អប់រំដល់ប្រជាពលរដ្ឋ ថាសុទ្ធសឹងជាល្បែងខុសច្បាប់
*២៖ ស្រាវជ្រាវរកប្រភព នៃ pages ទាំងនោះដើម្បីចាត់វិធានការបង្ក្រាប
*៣៖ យក pages ទាំងនោះ ផ្ញើជូនក្រសួងប្រៃសណីយ៍ ដើម្បីចាត់វិធានការបិទភ្លាមៗ។
ក្នុងនោះលោក រស់ ភីរុណ បានបន្ថែមទៀតថា អាជីវកម្មល្បែងផ្សងសំណាងដែលបានចុះបញ្ជី នៅឆ្នាំ២០២៣ គឺរក្សាចំនួន ២១ដដែល ដូចឆ្នាំ២០២២។ ដោយឡែក អាជីវកម្មកាស៊ីណូ ដែលបានចុះបញ្ជីក្នុងឆ្នាំ២០២៣ គឺមានការកើនឡើង ចំនួន៧ក្រុមហ៊ុនលើសពីឆ្នាំ២០២២ (កើនពី១៧៧ ដល់១៨៤)៕








-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី