ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃកំពុងបង្កើនយុទ្ធនាការផ្សព្វផ្សាយ ប្រយុទ្ធនឹងសកម្មភាពបោកប្រាស់តាមអ៊ិនធឺណេត
ដោយសារតែមានការកើនឡើងនៃចំនួនជនរងគ្រោះពីការបោកប្រាស់តាមបណ្ដាញអ៊ីនធឺណេតច្រើនខ្លាំងពេក ទីបំផុតអាជ្ញាធរថៃនៅខេត្តខនកេន បានបង្ហាញយុទ្ធនាការផ្សាយផ្ទាំងប្រដាធំៗ ដើម្បីជាសារដាស់តឿនប្រជាពលរដ្ឋគេចចេញពីការបោកប្រាស់សម័យថ្មីនេះ ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post កាលពីថ្ងៃពុធ ទី២៨ បានបង្ហាញផ្ទាំងបដាធំៗចំនួន២ ព្យួរនៅខាងក្រៅប៉ុស្តិ៍ប៉ូលិស ខេត្តខនកេន ដោយមួយផ្ទាំងមានសរសេរអក្សរដាស់តឿនថា “កុំជឿ” “កុំប្រញ៉ាប់” “កុំផ្ទេរ” “កុំចុចតំណភ្ជាប់” និងមួយផ្ទាំងទៀត សរសេរថា “ជនរងគ្រោះពីការបោកប្រាស់តាអ៊ិនធឺណេត ត្រូវទូរស័ព្ទទៅលេខ ១៤៤១” ។
ជាមួយគ្នានេះ លោក Pol Col Yotsawat Kaewsuebthanyanit អធិការនគរបាលក្រុង Muang បាននិយាយថា ស្លាកសញ្ញានេះត្រូវបានដាក់ឡើង ដោយសារតែមានពាក្យបណ្តឹងច្រើនលើសលប់អំពីការក្លែងបន្លំតាមអ៊ីនធឺណេត ។លោកបានបញ្ជាក់ថា កាលពីឆ្នាំមុន មានជនរងគ្រោះជាង ៥.០០០ នាក់ បានចាញ់បោកការបោកប្រាស់តាមអ៊ីនធឺណេត។ ហើយនៅឆ្នាំនេះមានជនរងគ្រោះជាង២.០០០នាក់បានដាក់ពាក្យបណ្តឹងទៅប៉ូលិសខេត្តខនកែន។
លោក Pol Col Yotsawat Kaewsuebthanyanit បាននិយាយយ៉ាងដូច្នេះថា “ប៉ុស្តិ៍នគរបាលក្រុងកំពុងព្រមានប្រជាពលរដ្ឋដោយដាក់ផ្លាកសញ្ញានៅមុខអគារការិយាល័យ ហើយយើងក៏កំពុងផ្សព្វផ្សាយជាសាធារណៈនូវល្បិចកលដែលប្រើដោយជនបោកប្រាស់ ជារឿយៗជនទាំងនោះដោយបានបន្លំខ្លួន អះអាងថាជាមន្ត្រីអនុវត្តច្បាប់ ឬមកពី វិស័យឯកជន ដើម្បីគំរាមកំហែង និងបោកប្រាស់ប្រជាពលរដ្ឋ”។
ទន្ទឹមគ្នានេះ មន្ត្រីប៉ូលិសខាងលើបានជំរុញ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន កុំប្រញាប់ផ្ទេរប្រាក់ទៅអ្នកដែលពួកគេមិនស្គាល់ និងកុំចុចលើតំណភ្ជាប់ទៅកម្មវិធីដែលសង្ស័យ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ