ព័ត៌មានអន្ដរជាតិ
ឆេះអគារពាណិជ្ជកម្មបង់ក្លាដែស ស្លាប់មនុស្ស ៤៣នាក់
រដ្ឋមន្ត្រីសុខាភិបាលបង់ក្លាដែសនិយាយថា មនុស្សចំនួន៤៣នាក់ត្រូវបាត់បង់ជីវិត បន្ទាប់ពីអគ្គិភ័យដ៏កាចសាហាវមួយ បានឆាបឆេះអគារពាណិជ្ជកម្មកម្ពស់៧ជាន់ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី២៩ខែកុម្ភៈ។
យោងតាម Reuters, ដំបូងឡើយ អគ្គិភ័យ បានចាប់ផ្តើមចេញពីភោជនីយដ្ឋាន Kacchi Bhai នៅម៉ោងប្រហែល ១០យប់ ក្នុងរដ្ឋធានីដាកា ក្រោយមកវាបានរាលដាលយ៉ាងលឿនតាមអាគារ បណ្តាលឲ្យមនុស្សរាប់សិបនាក់ ត្រូវជាប់នៅទីនោះ។
ក្នុងអគារនោះ មិនមែនមានត្រឹមភោជនីដ្ឋានប៉ុណ្ណោះទេ ពោលគឺមានហាងជាច្រើនទៀតដូចជាហាងលក់សម្លៀកបំពាក់ លក់ទូរស័ព្ទ និងហាងលក់គ្រឿងទេសជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុបង្កជាអគ្គិភ័យនេះ មិនទាន់ត្រូវបានគេដឹងទេ ខណៈមន្ត្រីជំនាញកំពុងបើកការស៊ើបអង្កេត។
សាក្សីម្នាក់ប្រាប់ទៅ AFP ថា “យើងស្ថិតនៅជាន់ទីប្រាំមួយ ពេលដែលយើងឃើញផ្សែងហុយពេញជណ្តើរ។ មនុស្សជាច្រើន រត់សម្រុកឡើងលើ ហើយយើងបានតោងទុយយោទឹក ដើម្បីចុះក្រោម ប៉ុន្តែមានអ្នកខ្លះរងរបួស ព្រោះពួកគេលោតចុះពីអគារ”។
សូមបញ្ជាក់ថា គ្រោះអគ្គិភ័យនៅអគារពាណិជ្ជកម្មនិងលំនៅដ្ឋាន គឺជារឿងធម្មតាទៅហើយក្នុងប្រទេសបង់ក្លាដែស ហើយជារឿយៗបញ្ហានេះ ត្រូវបានគេស្តីបន្ទោសទៅលើការអនុវត្តន៍បទប្បញ្ញត្តិសុវត្ថិភាពមិនគ្រប់គ្រាន់។
កាលពីខែកក្កដាឆ្នាំ២០២១ មនុស្ស៥២នាក់ រួមទាំងកុមារផងដែរ ត្រូវបានសម្លាប់ នៅពេលអគ្គិភ័យ ឆាបឆេះរោងចក្រកែច្នៃអាហារមួយកន្លែង ហើយនៅខែកុម្ភៈឆ្នាំ២០១៩ មនុស្ស៧០នាក់ក៏ត្រូវបាត់បង់ជីវិតផងដែរ ពេលគ្រោះអគ្គិភ័យឆាបឆេះប្លុកផ្ទះល្វែងក្នុងទីក្រុងដាកា៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៤ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ