Connect with us

ព័ត៌មានអន្ដរជាតិ

UN ស៊ើបអង្កេត ក្រោយអ៊ីស្រាអែល បាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជាង១០០នាក់ ពេលចាំបើកជំនួយ

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែកុម្ភៈ បានថ្កោលទោសការសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង១០០នាក់ ដែលកំពុងរង់ចាំបើកជំនួយនៅតំបន់ហ្គាហ្សាភាគខាងជើង ហើយចាប់ផ្តើមស៊ើបអង្កេតជាបន្ទាន់ លើករណីនេះ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យប្រមុខ UN គឺលោក Stephane Dujarric បានប្រាប់ទៅ Reuters ថា “លោកអគ្គលេខាធិការ បានថ្កោលទោសចំពោះឧបទ្ទវហេតុនៅភាគខាងជើងហ្គាហ្សា ដែលក្នុងនោះមានមនុស្សជាង១០០នាក់ ត្រូវបានគេសម្លាប់ពេលពួកគេកំពុងស្វែងរកជំនួយសង្គ្រោះជីវិត។ ជនស៊ីវិលដែលកំពុងអស់សង្ឃឹមនៅហ្គាហ្សា ត្រូវការជំនួយជាបន្ទាន់ រួមទាំងអ្នកនៅភាគខាងជើងដែលរងការឡោមព័ទ្ធផងដែរ ព្រោះ UN មិនអាចដឹកជំនួយចូលទីនោះជាងមួយសប្តាហ៍មកហើយ”។

តាមការបញ្ជាក់ពីមន្ត្រីប៉ាឡេស្ទីន, កងកម្លាំងអ៊ីស្រាអែល បានបើកការបាញ់ប្រហារទៅលើ ប្រជាជនប៉ាឡេស្ទីនដែលកំពុងរង់ចាំជំនួយនៅលើឆ្នេរសមុទ្រហ្គាហ្សា ដោយបានសម្លាប់មនុស្សចំនួន១០៤នាក់ និងរបួសជាង៧៦០នាក់ផ្សេងទៀត។

(រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យយោធាអ៊ីស្រាអែល អះអាងថា កងទ័ពបាញ់នោះ គឺដើម្បីតែការពារខ្លួនប៉ុណ្ណោះ បន្ទាប់ពីពលរដ្ឋហ្គាហ្សា វាយប្រហារពួកគេនិងលុកលុយរថយន្តជំនួយ ដែលចូលទៅដល់តំបន់ ហ្គាហ្សាស្រ្ទីប ពេលព្រឹកព្រលឹម។

លោក Dujarric និយាយថា មិនមានវត្តមានមន្ត្រី UN នៅកន្លែងសោកនាដកម្មទេ ហើយច្បាស់ណាស់ ឧប្បត្តិហេតុនោះនឹង​ត្រូវ​ស៊ើបអង្កេត មិនអាចបណ្តោយឲ្យកន្លងផុតទទេៗឡើយ។ ស្របពេលជាមួយគ្នានោះដែរ លោក Guterres បានរំលឹកឡើងវិញ នូវការអំពាវនាវរបស់លោកសុំឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ។

លោក Stephane Dujarric (រូបថត៖ Rudaw)

សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែល បានបើកការវាយលុកផ្លូវអាកាសនិងដីគោកទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា បន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស ឆ្មក់ចូលសម្លាប់មនុស្សប្រហែល១២០០នាក់នៅភាគខាងត្បូងប្រទេស និងចាប់២៥៣នាក់ធ្វើជាចំណាប់ខ្មាំង ប៉ុន្តែមានអ្នកខ្លះត្រូវបានដោះលែងមកវិញហើយ។

ចំណែក ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប បានបង្ហាញតួលេខថា មនុស្សជាង៣ម៉ឺននាក់ហើយ ត្រូវបានសម្លាប់នៅក្នុងទឹកដីនេះ ចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក ខណៈជាង៧ម៉ឺននាក់រងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពលរដ្ឋហ្គាហ្សា ខ្លះជិះទូក ខ្លះហែលទឹក ចូលសមុទ្រ ប្រថុយជីវិតទៅយកជំនួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាផ្លូវឆ្ពោះទៅពិភពលោកមួយគ្មានមីន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង

ព័ត៌មានជាតិ១៥ ម៉ោង មុន

តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម