Connect with us

ព័ត៌មានជាតិ

កំណាត់​ផ្លូវ​ជាតិ​លេខ ៧ ពី​រមៀត​ទៅ​ច្រក​ព្រំដែន​ត្រពាំង​ក្រៀល​ព្រំដែន​ឡាវនឹង​បើក​ការដ្ឋាន​នៅ​ឆ្នាំ ២០២៤

បានផុស

នៅ

បើ​តាម​ការ​គូស​បញ្ជាក់​​ពី​លោក ស៊ុន ចាន់ថុល កំណាត់​ផ្លូវ​ជាតិ​លេខ ៧ ពី​រមៀត​ទៅ​ច្រក​ព្រំដែន​ត្រពាំង​ក្រៀល​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧបនាយករដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា កំណាត់​ផ្លូវ​នេះ​ខាង​ភាគី​ចិន​បាន​បញ្ចប់​នីតិវិធី​ចុងក្រោយ​ដើម្បី​អាច​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ ២០២៤។

លោក​ថា គម្រោង​ផ្លូវ​នេះ​បាន​សិក្សា​និង​រង់ចាំ​ជំនួយ​ឥត​សំណង​ពី​ប្រទេស​ចិន។ បើ​តាម​ភាគី​ចិន​បាន​​ផ្ដល់​ព័ត៌មាន​ថាបាន​ឈាន​ដល់​ដំណាក់​កាល​ចុងក្រោយ និង​អាច​​បើក​ការ​ដ្ឋានសាងសង់​​នៅ​ឆ្នាំ​នេះ។

រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជំនួយ​ឥត​ចំណង​លើ​ការ​ស្ថាបនា​កំណាត់ផ្លូវជាតិលេខ៧ ពី​ចំណុចគីឡូម៉ែត្រ​លេខ ៣៣១ (រង្វង់មូលខ្លាស្ទុះ) ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ រហូត​ដល់ចំណុច​គីឡូម៉ែត្រ​លេខ ៤២៤ ចំណុចឃុំអូរគ្រៀង ស្រុកសំបូរ ប្រវែង ៩៣,៥៦៥គម។

បើ​តាម​លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ភាគីចិនសន្យា​នឹង​​បន្ត​សាងសង់​កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៦ គីឡូម៉ែត្របន្ថែមទៀតភ្ជាប់ពីចំណុចរមៀត ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ដល់ព្រំដែន​​ប្រទេសឡាវតាមរយៈឥណទានជំនួយ​ឥតសំណង៕

កំណាត់ផ្លូវជាតិលេខ៧ ដែលស្ថាបនា​រួចពី​​រង្វង់មូលខ្លាស្ទុះក្រុងក្រចេះ ដល់​អូរគ្រៀង ស្រុកសំបូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម