Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ស្នើ​ឲ្យ​ពិចារណា​សាងសង់​ផ្លូវ​ដែកត​ភ្ជាប់​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស

បានផុស

នៅ

លោក ស៊ុន ចាន់ថុល បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ពិចារណា​សិក្សាសាងសង់​​​ផ្លូវ​ដែក​​ខ្នាយ​តូចៗ​តភ្ជាប់​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​។

សំណើរនេះត្រូវ​បានលើកឡើង​ ខណៈដែល​លោក​​ចូល​រួម​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​សាធារណការ​​និង​ដឹកជញ្ជូន​កាល​ពី​រសៀល​ថ្ងៃ​ទី ២៩ ខែ​កុម្ភៈ ឆ្នាំ ២០២៤ ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបាន​គូស​បញ្ជាក់​ថា ការ​សិក្សា​សាងសង់​ផ្លូវ​ដែក​ខ្នាយ​តូចៗ​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បីកាត់​​បន្ថយ​​ថ្លៃ​ដឹក​ជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧបនាយករដ្ឋមន្រ្តី​បាន​លើក​ពី​គម្រោង​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជប៉ុន​នៅ​ខេត្ត​ពោធិ៍សាត់។ លោកថា ក្រុមហ៊ុន​មីនីបៀ​បាន​ទិញ​ដី​ទំហំ ៥០ ហិកតា ដើម្បី​អភិវឌ្ឍ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស។

​លោក​ថា តំបន់​ឧស្សាហកម្ម​​នេះ​មាន​ចម្ងាយ​ប្រហែល​តែ ៨ គីឡូម៉ែត្រ​ពី​កំណាត់​ផ្លូវ​ដែក​​​​ពី​​ភ្នំពេញ​ទៅ​ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ​ ប៉ោយប៉ែត។ អីចឹង​ទេ​ការ​សាងសង់​ផ្លូវ​ដែក​ខ្នាយ​តូចៗបន្ថែម​​តភ្ជាប់​មក​តំបន់​សេដ្ឋកិច្ច​ពិសេស​នឹង​ជួយ​សម្រួល​និង​កាត់​បន្ថយ​​ថ្លៃ​ដឹកជញ្ជូន។

បន្ថែមពីនេះ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​ឲ្យ​សិក្សា​ផង​ដែរ​លើ​ការ​សាងសង់​ផ្លូវ​ដែក​ខ្នាយ​តូចត​​ភ្ជាប់​មក​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម