Connect with us

វប្បធម៌ ជំនឿ

រាត្រីសមោសរ សំពត់បត់ លើកទី១ មានកម្មវិធីពិសេសអ្វីខ្លះ?

បានផុស

នៅ

ដោយមើលឃើញពីគុណតម្លៃ នៃសំពត់បត់ខ្មែរ និងដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ កេរដំណែលដូនតា រួមចំណែកអភិរក្សលើកតម្កើងតម្លៃ នៃសំពត់បត់ខ្មែរ ឱ្យកាន់តែមានប្រជាប្រិយភាព ពេញនិយមក្នុងកម្រិតជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធី “រាត្រីសមោសរសំពត់បត់ខ្មែរ” និងមានតាំងបង្ហាញ “ពិព័រណ៍សិប្បកម្មយើង” តម្បាញសូត្រ ហូល ផាមួង ក្រមា ដែលផលិតពីពណ៌ ធម្មជាតិ និងវត្ថុសិល្បៈដែលជាសិប្បកម្មស្នាដៃកូនខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ទី៣ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសីទ ចតុម្មុខ។

អ្នកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណ:កម្មការរៀបចំកម្មវិធី បានឱ្យ “កម្ពុជាថ្មី” ដឹងថា ការរៀបចំ “រាត្រីសមោសរ សំពត់បត់ខ្មែរ” មានគោលបំណងថែរក្សាប្រពៃណី កេរដំណែលអរូបីរបស់ដូនតាខ្មែរយើងដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ ហើយកម្មវិធីនេះជាការបំផុសស្មារតីកូនខ្មែរឱ្យស្រលាញ់វប្បធម៌របស់ខ្លួន ជាពិសេសជំរុញឱ្យស្ត្រីខ្មែរយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាត នៃសំពត់បត់ខ្មែរក្នុងសង្គមខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី “រាត្រីសមោសរសំពត់បត់ខ្មែរ” និងមានតាំងបង្ហាញ “ពិព័រណ៍សិប្បកម្មយើង” ថ្ងៃទី១ ត្រូវនឹងថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ នេះ មាន ពិធីបើកកម្មវិធី “ពិព័រណ៍សិប្បកម្មយើង” ចាប់ពីម៉ោង ៩ ព្រឹក ដោយបើកការចូលរួមទស្សនាដោយសេរីជូនសាធារណជនទូទៅ និងភ្ញៀវជាតិ-អន្តរជាតិ។

ចំណែក កម្មវិធីថ្ងៃទី២ ត្រូវថ្ងៃសោរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ បន្តដំណើរការកម្មវិធី “ពិព័រណ៍សិប្បកម្មយើង” ចាប់ពីម៉ោង ៩:០០ ព្រឹក ហើយនឹងមានដំណើរការកម្មវិធី រាត្រីសមោសរ សំពត់បត់ខ្មែរ ចាប់ពីម៉ោង ១៧:០០ សម្រាប់ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលមានលិខិតអញ្ជើញ។ កម្មវិធីនេះ នឹងមានការថ្លែងសុន្ទរកថាស្វាគមន៍ និងសេចក្តីរាយការណ៍របស់ អ្នកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការរៀបចំកម្មវិធី “រាត្រីសមោសរ សំពត់បត់ខ្មែរ, សុន្ទរកថារបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, វីដេអូឯកសារ ស្តីពីប្រវត្តិ នៃសម្លៀកបំពាក់តាមសម័យកាលដោយចាប់ផ្ដើមពីសម័យអង្គរ។

ជាមួយគ្នានេះ ក៏នឹងមានទស្សនីយភាពសិល្បៈដូចជា ១. បទចម្រៀង “សំបុត្របង” អមដោយរូបភាព នៃខ្សែភាពយន្ត រឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី” ច្រៀងដោយ អ្នកស្រី នៅ សៀងហៃ, ២. វីដេអូ បង្ហាញពីភូមិតម្បាញខ្មែរ សម្តែងដោយ កញ្ញា រឿន ណាត Miss universe 2018 ការបង្ហាញសម្លៀកបំពាក់ ដែលច្នៃពីសូត្រ ដែលមានរូបគោមចម្រុះ បង្ហាញដោយ កញ្ញា រឿន ណាត និងតារាបង្ហាញម៉ូត ១១រូប សម្លៀកបំពាក់កុមារ ដែលច្នៃពីសូត្រ បង្ហាញដោយ កុមារី Ellie, Bella និងកុមារី ១០រូប, ៣. ចាប៉ីដងវែង “គុណតម្លៃ នៃសំពត់បត់ខ្មែរ” ច្រៀងដោយ លោក សារី សិឡា, ៤. វីដេអូសម្ភាសន៍ថ្នាក់ដឹកនាំ និងព្រឹទ្ធាចារ្យ អំពីការប្រើប្រាស់សម្លៀកបំពាក់ក្នុងពិធីផ្សេងៗ ឯកសណ្ឋានផ្លូវការ (បុណ្យជាតិ) ដែលមាន ៧ពណ៌ សម្លៀកបំពាក់ ក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរ, ៥. របាំទេវស្រីសួគ៌ សម្តែងដោយ សិល្បការិនីនាយកដ្ឋានសិល្បៈទស្សនីយភាព, ៦. ការបង្ហាញម៉ូតសម្លៀកបំពាក់ រាត្រីសមោសរ បង្ហាញដោយ៖ ក្រុម Oliva Kong ។

ចំពោះ កម្មវិធីថ្ងៃទី៣ ត្រូវនឹងថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ បន្តដំណើរការកម្មវិធី “ពិព័រណ៍សិប្បកម្មយើង” ដោយទទួលការចូលរួមទស្សនារបស់សាធារណជនទូទៅ និងភ្ញៀវជាតិ អន្តរជាតិ ចាប់ពីម៉ោង ៩:០០ ព្រឹក។

គួរបញ្ជាក់ថា នេះជា លើកទី១ ដែលមានកម្មវិធី រាត្រីសមោសរ សំពត់បត់ខ្មែរ។ តាមគម្រោង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធី រាត្រីសមោសរនេះ នៅឆ្នាំក្រោយៗជាបន្តបន្ទាប់ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម