ព័ត៌មានអន្ដរជាតិ
ថៃ សុំឲ្យប៉ូលិស ឡាវ ជួយតាមចាប់ក្រុមឈ្មួញគ្រឿងញៀន ៤៨ នាក់ដែលសំងំលាក់ខ្លួននៅទីនោះ
អាជ្ញាធរថៃបានស្នើសុំឲ្យប៉ូលិសឡាវជួយតាមដាន និងចាប់ខ្លួនក្រុមឈ្មួញគ្រឿងញៀនចំនួន ៤៨ នាក់ដែលបានរត់គេចខ្លួនចេញពីប្រទេសថៃមកជ្រកកោននៅប្រទេសឡាវ ហើយបានប្រើប្រាស់ឡាវជាច្រកសម្រាប់បញ្ជូនគ្រឿងញៀនទៅកាន់ថៃ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VOA Lao កាលពីថ្ងៃទី២៩ ខែកុម្ភៈ ។
លោកឧត្តមសេនីយ៍ទោ Panurat Lakboun អគ្គលេខាធិការនៃគណៈកម្មការបង្ការ និងបង្រ្កាបគ្រឿងញៀនថៃបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បណ្តាឈ្មួញគ្រឿងញៀនធំៗនៅអាស៊ីជាច្រើនបាននាំគ្នាគេចពីការតាមចាប់ទៅសំងំលាក់ខ្លួននៅក្នុងប្រទេសឡាវដោយបន្លំជាអ្នកជំនួញជួញដូរ និងវិនិយោគនៅប្រទេសឡាវ ហេតុដូច្នេះហើយទើបមានការលំបាកក្នុងការតាមដាន និងចាប់ខ្លួនពួកគេ ។
លោកបន្តថា ថ្មីៗនេះអាជ្ញាធរថៃបានបញ្ជូនព័ត៌មានពាក់ព័ន្ធនឹងឈ្មួញគ្រឿងញៀនធំៗចំនួន ៤៨ នាក់ទៅឲ្យអាជ្ញាធរឡាវរួចហើយដើម្បីស្នើសុំឲ្យឡាវសហការគ្នាជួយតាមដាន និងចាប់ខ្លួនពួកគេ ដោយសារឈ្មួញគ្រឿងញៀនធំៗទាំង ៤៨ នាក់នោះ បានរត់គេចខ្លួនចេញពីប្រទេសថៃ និងកំពុងលាក់ខ្លួននៅក្នុងប្រទេសឡាវ ប៉ុន្តែពួកគេក៏នៅតែបន្តរត់ពន្ធគ្រឿងញៀនឆ្លងកាត់ទន្លេមេគង្គពីឡាវទៅថៃរហូតមក ជាពិសេសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន និងម៉ាទឹកកក ។
ចំណែកនាយឧត្តមសេនីយ៍ Vilay Lakhamphon ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវបានទទួលស្គាល់ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចឡាវមិនទាន់អាចតាមដាន និងចាប់ខ្លួនឈ្មួញគ្រឿងញៀនធំៗបាននៅឡើយទេ បើទោះបីជាមានបញ្ជីឈ្មោះគ្រប់គ្រាន់ដើម្បីតាមដាន និងចាប់ខ្លួនពួកគេហើយក៏ដោយ ។ ម្យ៉ាងក៏ប៉ុន្តែដោយសារការជួញដូរគ្រឿងញៀនពួកគេធ្វើជាប្រព័ន្ធទ្រង់ទ្រាយធំ និងមានបណ្តាញទូលំទូលាយ រួមទាំងមានឧបករណ៍ទំនាក់ទំនងទំនើបៗទាន់សម័យជាងប៉ូលិសឡាវទៅទៀត ទើបជាការលំបាកក្នុងការតាមដានការធ្វើសកម្មភាពរបស់ពួកគេឲ្យបានទាន់ពេលវេលា ។
ជាចុងក្រោយលោកបានទទួលស្គាល់ថា ការអនុវត្តរបៀបវារៈជាតិស្តីពីការបង្ក្រាបការជួញដូរគ្រឿងញៀនឲ្យបានទាំងស្រុងកាលពីឆ្នាំ ២០២៣ កន្លងទៅនោះមិនអាចអនុវត្តបានទេ ដូច្នេះហើយទើបត្រូវពន្យារពេលដល់ឆ្នាំ២០២៤ ហើយបើទោះជាអាជ្ញាធរឡាវអាចចាប់ខ្លួនឈ្មួញគ្រឿងញៀន និងរឹបអូសគ្រឿងញៀនបានកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ ប៉ុន្តែក៏នៅតែមានការផលិត និងរត់ពន្ធគ្រឿងញៀនកើនឡើងជាជាហូរហែផងដែរ ជាពិសេសនៅតំបន់តាមដងទន្លេមេគង្គក្រោមតែម្ដង ៕
ដោយ ៖ គង់ សំអាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៩ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
សន្តិសុខសង្គម៤ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល