Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ ក្រសួងមហាផ្ទៃ​ ជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល

បានផុស

នៅ

«ក្រសួងមហាផ្ទៃ ជាស្ថាប័នស្នូលដែលដើរតួនាទីជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការរក្សា ការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវារដ្ឋបា​លជូនដល់ប្រជាពលរដ្ឋ»។ នេះជាគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកសន្និបាតក្រសួងមហាផ្ទៃ ថា ជាឱកាសដ៏មានសារៈ សំខាន់សម្រាប់ភាគីពាក់ព័ន្ធជួបជុំគ្នាពិនិត្យឡើងវិញនូវសមិទ្ធផល ចំណុចខ្វះខាត និងបញ្ហាប្រឈមជាឧបសគ្គក្នុងការអនុវត្តការងារកន្លងមក។ សម្ដេចធិបតី បានថ្លែងថា ក្រសួងមហាផ្ទៃ បានដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ទៅជាការអនុវត្ត ដែលភាគច្រើនធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅជាប់ផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន។

សម្ដេច សង្កត់ធ្ងន់ថា «ពិតណាស់ គោលនយោបាយ ឬផែនការអាចនៅត្រឹមតែនៅលើក្រដាសប៉ុណ្ណោះ ប្រសិនបើគ្មានអ្នកយកទៅអនុវត្ត ហើយការអនុវត្តនោះទៀតសោត ក៏នឹងមិនទទួលបានជោគជ័យនោះទេ ប្រសិនបើគ្មានស្ថាប័នរួម​ជាអ្នកដឹកនាំសម្របសម្រួល​»។

សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានបង្ហាញការកត់សម្គាល់ចំពោះការរៀបចំ និងដាក់ឱ្យអនុវត្ដផែនការយុទ្ធសាស្ដ្រស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ដែលជាផែនទីបង្ហាញផ្លូវឈានឆ្ពោះទៅសម្រេច​បាននូវបេសកកម្មចម្បងៗរបស់ក្រសួងមហាផ្ទៃ និងការរួមចំណែកដល់ការសម្រេចបានកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧។

សម្ដេចធិបតី បានគូសបញ្ជាក់ថា «ការរៀបចំឱ្យមានផែនការយុទ្ធសាស្ដ្រនេះ ជាការកំណត់នូវចក្ខុវិស័យច្បាស់លាស់ និងត្រឹមត្រូវ ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ដ្រ​ធំៗចំនួន៦ ដោយកំណត់សូចនាករគន្លឹះជាក់លាក់ ដែលត្រូវបានសម្រេចក្រោមគោលការណ៍ជាមូលដ្ឋានចំនួន៥ និងអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ។

ពាក់ព័ន្ធនឹងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការវិញ ក៏ត្រូវបានសម្ដេចធិបតី បង្ហាញការកត់សម្គាល់ជាវិជ្ជមានចំពោះវឌ្ឍនភាព និងការសម្រេចបានសមិទ្ធផលនានាជាច្រើន ក្នុងនោះ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំ និងពង្រឹងជាបណ្ដើរៗ ទាំងក្នុងការអភិវឌ្ឍស្ថាប័ន ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងប្រសិទ្ធភាពនៃការអនុវត្ដការងារ ដើម្បីធានាដល់ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈបានទាន់ពេល និងចំគោលដៅ។

តាមរយៈការកែទម្រង់នេះ សម្ដេចធិបតី បានលើកឡើងថា រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗកាន់តែមានសមត្ថភាព និងលទ្ធភាពជាបណ្ដើរៗ ក្នុងការផ្ដល់សេវា និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ខណៈការផ្ទេរមុខងារត្រូវបានធ្វើឡើងជាបណ្ដើរៗទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រភេទនីមួយៗផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ថៃ ប្រកាស​បិទ​សាលារៀន​ជិត​២០០កន្លែង​ចាប់ពី​១ថ្ងៃ​ដល់​១​សប្ដាហ៍ ព្រោះ​ខ្យល់ពុល

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ឥណ្ឌូណេស៊ី​៖ ការប្ដេជ្ញាវិនិយោគ​របស់ Apple មានត្រឹម ២០០ លាន​ដុល្លារ ប៉ុណ្ណោះ មិនមែន ១ ប៊ីលាន​ដុល្លារទេ

ព័ត៌មានជាតិ១៥ នាទីutes មុន

ប្រធានតុលាការភ្នំពេញឱ្យបន្តពន្លឿនចាត់ការរឿងក្ដីគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង និងអត្រានុកូលដ្ឋាន

ព័ត៌មានជាតិ៤៣ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

Sokha Hotels

ព័ត៌មានពេញនិយម