Connect with us

ព័ត៌មានជាតិ

​ឃុំជីរោទ៍ប្រមូលទិន្នផលពោតក្រហម​ជាង ១ ម៉ឺនតោន​

បានផុស

នៅ

ពោតក្រហមដែលកសិករដាំលក់ធ្វើជាចំណីសត្វលើផ្ទៃដី ​១.៥០០ហិកតា ស្ថិតក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំកសិករចាប់ប្រមូលផលហើយ។ តាមកសិករ នៅឆ្នាំនេះទិន្នផលពោតក្រហមបានតិចជាងឆ្នាំមុន ដោយសារ​កត្តាអាកាស​ធាតុក្តៅគ្មានភ្លៀង ខណៈតម្លៃក៏ទាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ទូច ចន្ធី អាយុ៤៣ឆ្នាំ ជាកសិកររស់នៅភូមិជីរោទិ៍ក្រោមទី១ បានបញ្ជាក់ឲ្យដឹងថា ​កសិករកំពុងតែប្រមូល​ផល​ពោត​ចំណីសត្វ ដែលផ្ដល់ទិន្នផលតិចជាងឆ្នាំមុន ដោយសារកត្តាអាកាសធាតុគ្មានភ្លៀងកក់ខែនោះទេ។ កសិករស្រោចស្រពដំណាំពោតដោយប្រើម៉ាស៊ីនបូមស្រោចទាំងស្រុង បណ្តាលឲ្យអស់ប្រេង ប្រើ​ដើមទុនច្រើន ហើយប្រេងថ្លៃ គ្រាប់ពូជ ជី ក៏ថ្លៃ រីឯលក់ទៅវិញបានតម្លៃទាបជាងឆ្នាំកន្លងទៅដែរ។

លោក ចន្ធី បានបន្តថា ចំពោះទីផ្សារពោតចំណីសត្វ មានថៅកែគេចូលទិញថ្លឹងដល់ចម្ការតែម្ដង ក្នុងមួយគីឡូក្រាមតម្លៃ ៨០០ រៀល ខណៈកាលពីឆ្នាំទៅ ពោតចំណីសត្វរបស់គាត់លក់បានតម្លៃ ១.១០០រៀល ក្នុង១ គីឡូក្រាម។

ជាទូទៅនៅពេលដែលកសិករ ប្រមូលផលលើកទី១ រួចហើយ ពួកគាត់នឹងបន្តភ្ជួររាស់ដីដាំបន្តទៅទៀត ដើម្បីឲ្យទាន់រដូវកាល ឆាប់បានប្រមូលផលឲ្យបាន​មុនរដូវទឹកទន្លេមេគង្គឡើងមកលិច។

លោក ទួន ឆៃលឹម មេឃុំជីរោទ៍ទី១ បានឲ្យដឹងថា សម្រាប់ផ្ទៃដីដាំដំណាំកសិកម្ម​នៅក្នុងឃុំទាំងមូល​មានចំនួនជាង២​ពាន់ហិកតា ហើយផ្ទៃដាំពោតមានទំហំ១ពាន់៥រយហិកតា អាកាសធាតុក្តៅ​មិន​សម្បូរ​ទឹកភ្លៀង ជាហេតុធ្វើឲ្យពោតមិនសូវ​ទទួលបានផលល្អនោះទេ ជាទូទៅកសិករអាចធ្វើ​បាន​២ដង​ក្នុង១ឆ្នាំ ចំពោះទីផ្សារមិនចោទជាបញ្ហាទេ គ្រាន់តែតម្លៃមានឡើងចុះមិនទៀង ឆ្នាំទៅតម្លៃ ១.១០០ រៀល ក្នុង១គីឡូក្រាមពោលគឺធ្លាក់ថ្លៃ ៣០០ រៀល បើប្រៀបធៀបឆ្នាំមុន៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម