Connect with us

កីឡា

កម្មវិធីប្រកួតជើងឯកស្វាយរៀងខាប់សប្តាហ៍ទី១០

បានផុស

នៅ

ការ​ប្រកួត​ជើង​ឯក​ស្វាយរៀងខាប់​រដូវកាល​ទី​៦ ឈាន​ដល់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​សប្តាហ៍​ទី​១០ហើយ​ដោយ​៦​គូ​ធ្វើ​ការ​ប្រកួត​នៅ​ចុង​សប្តាហ៍​នេះ។

ការ​ប្រកួត​ទាំង​៦​គូ​ធ្វើ​នៅ​លើ​ទី​លាន​វិទ្យាល័យ​ស្វាយរំពារ ​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​សៅរ៍ ទី​២ ខែ​មីនា ឆ្នាំ​២០២៤ ក្រុម​គោព្រៃភូមិស្វាយធំ ប្រកួត​ជា​មួយ ក្រុម​យុវជន គគីសោម។ វេលា​ម៉ោង​១:៣០​នាទី រសៀល ក្រុម​យុវជន​សាមគ្គី ប្រកួត​ជា​មួយ​ក្រុម ហង្ស សំណាង ខណៈ​ម៉ោង​៤​រសៀល ក្រុម M.S.T FC ប្រកួត​ជា​មួយ​ក្រុម ជំពាមយក្សអង្គស្វាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែ​មីនា ឆ្នាំ​២០២៤ ក្រុមស្វាយទាប អេហ្វស៊ី ប្រកួត​ជា​មួយ សសយក ស្រុករមាសហែក វេលា​ម៉ោង​៨​ព្រឹក ខណៈ​ក្រុម ឆ្មាបុងបុង ប្រកួត​ជា​មួយ ក្រុមដារ៉ូពិទូ សុខសាន្ត វេលា​ម៉ោង​១:៣០​នាទី​រសៀល និង​​ក្រុម​ សសយក បាទី ប្រកួត​ជា​មួយ​ក្រុម ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ស្វាយរៀង វេលា​ម៉ោង​៤​រសៀល។

ឆ្លង​កាត់​៩​សប្តាហ៍​កន្លង​ទៅ ​មាន​ក្រុម​ជា​ច្រើន​​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ និង​បាន​កក់​កៅអី​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ហើយ​ក៏​មានក្រុម​ជា​ច្រើន​ទៀត​កំពុង​ប្រជែង​គ្នា​ក្នុង​ចំណោម​ក្រុម​ទាំង៤០​ដែល​ត្រូវ​បាន​បែង​ចែក​ជា៨​ពូល។ ព្រឹត្តិការណ៍​បាល់ទាត់​ពាន​រង្វាន់​ស្វាយរៀង​ខាប់​​ លើក​ទី​៦ បាន​ចាប់​ផ្តើម​កាល​ពីថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១២ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២០ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤៨ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម