Connect with us

ជីវិតកម្សាន្ដ

ឪពុក Hailey បង្ហោះ​សារ​ចម្លែក​ ខណៈ​អ្នក​គាំទ្រ​គិតថា អាចមានរឿងកើតឡើងលើគូស្នេហ៍ Justin

បានផុស

នៅ

កាលពីថ្ងៃពុធ ឪពុករបស់ Hailey គឺលោក Stephen Baldwin បានចែករំលែកការបង្ហោះជាសាធារណៈសុំការអធិស្ឋានសម្រាប់កូនប្រសារ Justin និងកូនស្រី ដែលទំនងជាសារមួយបង្កឲ្យអ្នកគាំទ្រចូលរួមទស្សទាយពីចំណងអាពាហ៍ពិពាហ៍របស់គូស្នេហ៍នេះ។

បន្ទាប់ពី​ពី​ឪពុក​របស់តារាម៉ូដែលរូប​នេះ ​បាន​បង្ហោះ​សារ​ចម្លែក​មួយ​លើ​បណ្ដាញ​សង្គម ក្រោយមកទស្សនិកស្រាប់តែឃើញគូស្នេហ៍ Bieber បានបង្ហាញខ្លួនជាសាធារណៈម្តងទៀត ដោយ Hailey ពាក់អាវយឺតពណ៌លឿង និងខោខូវប៊យធំ ចំណែក Justin ស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ និងមួកគ្រប​ក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលកាន់តែចាប់អារម្មណ៍ក្នុងចំណងស្នេហ៍របស់គូស្នេហ៍តារាបរទេសនោះគឺអ្នកគាំទ្រគិតថាពួកគេអាចនឹងមានជម្លោះឬពាក់ព័ន្ធនឹងការមានកូនជាក់ជាមិនខានទេ។ លើសពីនេះទៀតដែរ សារចម្លែកដែលឪពុករបស់ Hailey បង្ហោះ ប្រហែលជាចង់បួងសួងឲ្យកូនស្រីរបស់គាត់ ព្រោះនាងអាចនឹងមានផ្ទៃពោះនៅពេលនេះ ហើយបើ​ដូច្នេះ​មែន​ពិត​ជា​ល្អ​ណាស់ ព្រោះ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​រៀប​ការ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ទោះយ៉ាងណាក៏ដោយ នេះគ្រាន់តែការចូលរួមទស្សទាយរបស់អ្នកគាំទ្ររបស់គូស្នេហ៍ Justin និងភរិយា Hailey ប៉ុណ្ណោះ! រឿងរ៉ាវយ៉ាងណាទៀតនោះ អ្នកគាំទ្រមានតែរង់ចាំស្ដាប់ការបកស្រាយ ឬបង្ហោះបញ្ចាក់ពីប្ដីព្រពន្ធតារាចម្រៀងនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ហ្វីលីពីន ឲ្យស៊ើបអង្កេតលើកិច្ចសន្យាប្រគំតន្ត្រីរបស់ Taylor Swift នៅសិង្ហបុរីផ្ដាច់មុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ១៧ នាទីutes មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

ព័ត៌មានជាតិ៥៩ នាទីutes មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលក្រុងខេមរភូមិន្ទ ជំរុញដល់ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុចុះត្រជាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម