Connect with us

ព័ត៌មានជាតិ

កម្ពុជា-រដ្ឋលិចតិនស្តាញ នៅអឺរ៉ុប ឯកភាពបន្តកិច្ចសហការ និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហការថ្មី ទាក់ទាញវិនិយោគបន្ថែម

បានផុស

នៅ

កម្ពុជា និង​រដ្ឋ​លិច​តិ​ន​ស្តា​ញ​(Liechtenstein) ក្នុង​តំបន់​អឺរ៉ុប បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​នៅ​កម្ពុជា​ដែល​មាន​ស្រាប់ និង​ពិនិត្យ​លទ្ធភាព​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ថ្មី​ដើម្បី​ជំរុញ​ឱ្យ​កម្លាំង​ពលកម្ម​កម្ពុជា​មាន​ផលិតភាព​ការងារ​ខ្ពស់ និង​ទាក់ទាញ​វិនិយោគ​បន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បញ្ជាក់​យ៉ាងដូច​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​សំដែង​ការ​គួរសម​រវាង លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោកស្រី ឌូ​មី​និក ហា​ស្លឺ (Dominique Hasler) រដ្ឋមន្ត្រី​ក្រសួងការបរទេស អប់រំ និង​កីឡា នៃ​ប្រទេស​លិច​តិ​ន​ស្តា​ញ នៅ​ថ្ងៃ​សុក្រ ទី ១ ខែ​មីនា ឆ្នាំ ២០២៤ នេះ នា​ទីស្ដីការ​ក្រសួង។

ក្នុង​ជំនួប​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល លោក​រដ្ឋមន្ត្រី បាន​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​លិច​តិ​ន​ស្តា​ញ​(Liechtenstein) ដែល​បាន​ជួយ​ពង្រឹង​បន្ថែម​នូវ​គុណវុឌ្ឍិ នៃ​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​កម្ពុជា​ស្រប​ទៅ​នឹង​គោលនយោបាយ​ថ្នាក់​ជាតិ​ដើម្បី​ឱ្យ​ពលរដ្ឋ​កម្ពុ​ជា​មាន​ជំនាញ​ជាក់លាក់ និង​អាច​បង្កើន​ផលិតភាព​ការងារ និង​មាន​ប្រៀប​ប្រកួតប្រជែង​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ដែល​កំពុង​សម្លឹង​រក​ការ​វិនិយោគ​មក​កាន់​តំបន់​អាស៊ាន។

មួយវិញទៀត លោក​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ថា តម្រូវការ​ដែល​កម្ពុជា​ចង់​បាន​បន្ថែម​នោះ គឺ​ការ​ពង្រឹង​គុណវុឌ្ឍិ និង​ស្តង់ដារ នៃ​ការ​បណ្ដុះបណ្ដាល​ឱ្យ​មាន​បទដ្ឋាន​អន្តរជាតិ​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​កំពុង​ប្រកួតប្រជែង។

ទន្ទឹម​នឹង​នេះ លោកស្រី​រដ្ឋមន្ត្រី បាន​សាទរ​ចំពោះ​ផែនការ នៃ​ការ​បណ្ដុះបណ្ដាល​ជំនាញ​របស់​កម្ពុជា ដោយ​គូស​បញ្ជាក់​ថា ជំនាញ​បច្ចេកទេស ដើរ​តួនាទី​សំខាន់​ក្នុង​ការ​រុញច្រាន​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេសជាតិ។

លើស​ពី​នេះ ភាគី​ទាំងពីរ ក៏បាន​ឯកភាព​ពិនិត្យ​មើល​លទ្ធភាព​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ថ្មី​ក្នុង​ការ​ពង្រឹង​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​សម្បូរ​បែប និង​បត់បែន​សម្រាប់​ពលរដ្ឋ​ឱ្យ​ស្រប​ទៅ​តាម​តម្រូវការ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន និង​ការវិវឌ្ឍន៍ នៃ​បច្ចេកវិទ្យា​ឌីជីថល​ថ្មីៗ ដើម្បី​ឱ្យ​ពលរដ្ឋ​កម្ពុជា​មាន​លទ្ធភាព និង​សមត្ថភាព​ខ្ពស់​ក្នុង​សង្វាក់​ផលិតកម្ម​ដែល​ជា​ឈ្នាន់​ក្នុង​ការ​ថែរក្សា​វិនិយោគ​ដែល​មាន​ស្រាប់ និង​ទាក់ទាញ​វិនិយោគ​ថ្មីៗ បន្ថែម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃឱ្យបញ្ឈប់ការផ្សាយមាតិកានៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់  

ព័ត៌មានជាតិ៩ នាទីutes មុន

លោក វង្សី វិស្សុត៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ជាផ្នែកមួយនៃការលើកកម្ពស់ជនមានពិការភាព

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ទឹកជំនន់ភាគខាងត្បូងថៃ អាច​ប៉ះពាល់ដល់ផលិតកម្ម​កៅស៊ូរហូតដល់​ ៧ ភាគរយ​

កីឡា២៥ នាទីutes មុន

តើ​កម្ពុជា​ ស្គាល់​រស​ជាតិ​ពាន​អន្តរជាតិ​ដំបូង​ទេ ពេលប៉ះ​ឥណ្ឌូណេស៊ី ថ្ងៃស្អែក?

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

យូណេស្កូ ទទួល​ស្គាល់ សម្ល​តុងយ៉ាំ របស់​ថៃ ជា​សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

Sokha Hotels

ព័ត៌មានពេញនិយម