ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសទម្លាក់ជំនួយនៅហ្គាហ្សា ប៉ុន្មានថ្ងៃទៀត
លោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃសុក្រទី១ខែមីនាបានប្រកាសថា សហរដ្ឋអាមេរិកនឹងទម្លាក់ជំនួយមនុស្សធម៌ក្នុងតំបន់ហ្គាហ្សា ចំពេលអង្គការសហប្រជាជាតិព្រមានខ្លាំងៗអំពីគ្រោះទុរ្ភិក្សនៅទីនោះ ដោយសារសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។
មុនកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលីនៅការិយាល័យ អូវ៉ាល់, លោក បៃដិន ប្រាប់អ្នកសារព័ត៌មានថា “ប៉ុន្មានថ្ងៃខាងមុខ យើងនឹងចូលរួមជាមួយមិត្តរបស់យើងនៅក្នុងប្រទេសហ្ស៊កដានី និងអ្នកផ្សេងៗ ដើម្បីផ្តល់ជំនួយជាស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់បន្ថែមទៀត”។
លោកបន្តថា សហរដ្ឋអាមេរិកនឹងដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យជួយសម្រួលដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌នេះ បន្ទាប់ពីជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ ត្រូវបានសម្លាប់ខណៈពេលពួកគេដណ្តើមគ្នាយកជំនួយពីក្បួនរថយន្តកាលពីដើមសប្តាហ៍នេះ។
ទន្ទឹមនោះ មន្ត្រីសេតវិមានក៏បានសង្កត់ធ្ងន់លើស្ថានភាពដ៏ស្មុគស្មាញ និងគ្រោះថ្នាក់នៃការទម្លាក់ជំនួយតាមយន្តហោះផងដែរ ដោយនិយាយថា “វាពិតជាលំបាកខ្លាំងណាស់ដែលត្រូវទម្លាក់ជំនួយពីយន្តហោះ នៅក្នុងបរិយាកាសដែលមានមនុស្សច្រើនកកកុញបែបនេះ។ វាអាចបង្កហានិភ័យ បង្កើតបានជាគ្រោះថ្នាក់ក្នុងចំណោមជនស៊ីវិល”។
ប្រទេសមួយចំនួន បានថ្កោលទោសកងកម្លាំងអ៊ីស្រាអែលរួចទៅហើយ ចំពោះការបាញ់ប្រហារទៅលើជនស៊ីវិលប៉ាឡេស្ទីនដែលកំពុងរង់ចាំបើកស្បៀងនិងជំនួយដ៏ទៃទៀតនៅហ្គាហ្សា។
ក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានបង្ហាញតួលេខថា មនុស្សជាង១០០នាក់ត្រូវបាត់បង់ជីវិត និងជាង៧៥០នាក់រងរបួសក្នុងហេតុការណ៍នោះ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលចេញមុខការពារខ្លួនដោយនិយាយថា តាមពិតទៅ មនុស្សជាច្រើនត្រូវស្លាប់ដោយសាររត់ជាន់គ្នាទេពេលដែលពួកគេសម្រុកចូលយកជំនួយ ហើយថា ទាហានរបស់ខ្លួន បាញ់កាំភ្លើង ពេលដែលពួកគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ប៉ុណ្ណោះ។
សូមជម្រាបជាថ្មី ជាការសងសឹកបន្ទាប់ពីក្រុមហាម៉ាស វាយឆ្មក់កាលពីថ្ងៃទី៧ខែតុលា, ភាគីអ៊ីស្រាអែល ក៏បានបើកការវាយលុកនៅតំបន់ហ្គាហ្សា សម្លាប់មនុស្សប្រមាណ៣០០០០នាក់។
ស្របពេលជាមួយគ្នានោះ យោងតាម UN, ប្រហែល៦០% នៃហេដ្ឋារចនាសម្ព័ន្ធទីនោះ ត្រូវបានបំផ្លាញឬកម្ទេចទាំងស្រុង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពលរដ្ឋហ្គាហ្សា ខ្លះជិះទូក ខ្លះហែលទឹក ចូលសមុទ្រ ប្រថុយជីវិតទៅយកជំនួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល