កីឡា
Omar Samb ចង់ប៉ះ ឈឿង ល្វៃ នៅបារាំង ក្រោយឈ្នះតួកគីយប់មិញ
កីឡាករប្រដាល់បារាំងដែលវ៉ៃតំណាងគុនខ្មែរ Omar Samb បានផ្តួលកីឡាករតួកគី Adem Kabak ក្នុងទឹកទី១នៅសង្វៀនបាយ័ន យប់ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤។
នៅសប្តាហ៍នេះ កីឡាករ Omar Samb និងកីឡាករផ្សេងទៀតត្រូវវិលត្រឡប់ទៅប្រទេសបារាំងវិញ ប៉ុន្តែមុនចាកចេញពីប្រទេសកម្ពុជាកីឡាករបារាំង Omar ចង់ឲ្យកីឡាករកម្ពុជា ឈឿង ល្វៃ ធ្វើដំណើរទៅជួបរូបគេនៅប្រទេសបារាំង។

វាអាចទៅរួចដែររវាងកីឡាករ Omar Samb និង ឈឿង ល្វៃ បើទោះជាទម្ងន់ខុសគ្នាបន្តិចពោលគឺកីឡាករកម្ពុជាមានទម្ងន់ជាង ប៉ុន្តែបើមើលទៅលើកាយសម្បទា និងកម្ពស់ស័ក្តិសមគ្នា។ ជាពិសេសអាវុធវ៉ៃរបស់កីឡាករទាំងពីរប្រហាក់ប្រហែលគ្នា ជាពិសេសល្អកែងដូចគ្នា ដូច្នេះទំនងជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ ប្រសិនបើគូនេះប៉ះគ្នា។
លោក សឿ វណ្ណៈ អ្នករៀបចំកម្មវិធីប្រកួតគុនខ្មែរនៅប្រទេសបារាំងបាននិយាយថា ៖«រឿងមួយទៀត Omar Samb បបួល ឈឿន ល្វៃ ទៅលេងបារាំងថ្ងៃ១ មិថុនា ២០២៤។ គួរឲ្យជួបអត់បងប្អូន ជួយ Comment។ ខ្ញំចាប់ឲ្យ បើសិនព្រមព្រៀង គុនខ្មែរ ប៉ះ គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ក្រៅស្រុក»។

នៅមិនទាន់ច្បាស់ថា ឈឿង ល្វៃ មានឈ្មោះទៅប្រកួតនៅប្រទេសបារាំងឬយ៉ាងណានោះទេ ពីព្រោះតាមគ្រោងទុកមានកីឡាករ កីឡាការិនីគុនខ្មែរ៦រូបត្រូវចេញទៅប្រទេសបារាំង។ ទោះបីជាយ៉ាងណា កម្មវិធីប្រកួតមានដល់២ផ្សេងគ្នាគឺថ្ងៃទី១ ខែមិថុនា និងថ្ងៃទី២៧ ខែមិថុនា។
រហូតដល់ពេលនេះ មានកីឡាករ៥រូបហើយគឺ ព្រុំ សំណាង, លន បញ្ញា, ឈុត សេរី វ៉ាន់ថង, ឃីម បូរ៉ា និង ឡៅ ចិត្រា។ ដូច្នេះនៅខ្វះតែកីឡាការិនី១រូបទៀតប៉ុណ្ណោះ។
Omar Samb ជាកីឡាករប្រដាល់សេរីបារាំងដែលមានបទពិសោធច្រើន ក្នុងនោះរូបគេធ្លាប់ឈ្នះម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក២លើក និងម្ចាស់ខ្សែក្រវាត់ថ្នាក់ជាតិបារាំង។ រូបគេធ្លាប់ឈ្នះ កែវ រំចង់ ឆ្នាំ២០១៩ និងចាញ់ពិន្ទុ ម៉ឺន សុភា ឆ្នាំ២០១៧៕





អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរក្រុងសៀមរាបថា កំពុងរៀបចំមើលថែសួនស្មៅ និងផ្កាឡើងវិញហើយ ក្រោយព្រះតេជគុណ គូ សុភាព ស្នើតាមហ្វេសប៊ុក