Connect with us

ព័ត៌មានជាតិ

អាជ្ញាធររៀបចំរមណីយដ្ឋានបឹងកន្សែង ស្អាតទាក់ភ្នែកទេសចរ

បានផុស

នៅ

រមណីយដ្ឋានបឹងកន្សែងត្រូវបានអាជ្ញាធរខេត្តរៀបចំកែលម្អឲ្យមានសោភ័ណភាពល្អប្រសើរ ក្នុងនោះសម្អាតទីធ្លានៅជុំវិញបរិវេណមាត់បឹងកន្សែងដើម្បីរៀបចំដាក់សួរច្បារ បង់អង្គុយលេង និងកន្លែងហាត់ប្រាណសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលនិយមចូលចិត្តមកហាត់ប្រាណដើម្បីសុខភាពរបស់ពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កៃ សាវិន អភិបាលរងក្រុងបានលុងបានឲ្យដឹងថា ដោយមានការចង្អុលណែនាំផ្ទាល់ពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដើម្បីឈូសឆាយសម្អាត និងកែលម្អបរិវេណនៅជុំវិញមាត់បឹងកន្សែង ជាកន្លែងនៃបេះដូងខេត្តរតនគិរី សម្រាប់បុណ្យទានម្តងៗឲ្យបងប្អូនប្រជាពលរដ្ឋយើងមកដើរលេងនិងកម្សាន្តយ៉ាងសប្បាយរីករាយ។

លោកថា ការធ្វើ និងសម្អាតនៅបឹងកន្សែងនេះ មិនមែនជាកញ្ចប់ថវិការអភិវឌ្ឍន៍ តែជាការរៀបចំបឹងមួយផ្នែកនេះ ហើយជាថវិកាផ្ទាល់ខ្លួនរបស់លោក ញ៉ែម សំអឿន អភិបាលខេត្ត ធ្វើយ៉ាងណាឲ្យខេត្តរបស់យើងនេះមានសោភ័ណភាពល្អ និងស្រស់បំព្រង។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍តាមប្រព័ន្ធតេលេក្រាមថា ទីតាំងមន្ទីរសុខាភិបាល​បច្ចុប្បន្ននេះអនាគតយើងនិងលើកទៅដីនៅព្រលានយន្តហោះចាស់ ត្រៀមដីរួចស្រេចហើយ សម្រាប់ទីតាំងមន្ទីរសុខា បាលនេះឥឡូវនេះយើងមិនឲ្យមានការសាងសង់ថ្មីៗអ្វីទៀតទេនៅលើមន្ទីរនេះ ហើយយើងនៅប្រើប្រាស់អគារនេះសិន រហូតដល់អាគារនិងចាស់ យើងរើចេញយើងមានលុយទៅសាងសង់នៅទីតាំងថ្មី ចឹងទីតាំងកន្លែងនេះនិងទុកធ្វើជាសួនសម្រាប់ប្រជាពលរដ្ឋកម្សាន្ត,ហាត់កីឡា មានដាំផ្កា មានបរិស្ថានដាំដើមឈើផ្ដល់សុភ័ណភាពទៅដល់មន្ទីរពេទ្យបង្អែកខេត្តផងដែរ។

លោកមានប្រសាសន៍បន្ថែមទៀតថា អញ្ចឹងអ្នកដែលមកសេវាព្យាបាល គាត់អាចមកសម្រាកលំហែកាយ អ្នកជំងឺគាត់អាចនៅខាងក្រៅឲ្យធូរអារម្មណ៍ឲ្យឆាប់ជាសះស្បើយ ហើយក៏ជូនដំណឹងឲ្យបានជ្រាបអ្វីដែលលោកមានបំណងធ្វើនេះ។ ឥឡូវនេះនឹងរៀបចំចាក់ដីនៅផ្នែកខាងក្រោយរបងហើយយើងរៀបចំសួន រៀបចំដាក់ដាំដើមឈើ ចឹងទេយើងអាចហាត់កីឡាមិប្រើប្រាស់ផ្លូវជាតិទេ ខ្លាចមានគ្រោះថ្នាក់ដល់អ្នកហាត់កីឡា។

លោកមានប្រសាសន៍ទៀតថា យើងនៅខាងកើតមើលមកឃើញស្អាតមិនឃើញមានអាគារជាពិសេសនៅជុំវិញបឹង​កន្សែងនេះ នៅខាងមុខនេះយើងនឹងបន្តផ្លូវកៅស៊ូថែមទៀតផ្នែកខាងជើង យើងនឹងរៀបការូឡាឱ្យធំបន្តិច ហាត់ប្រាណដោយមិនដើររត់លើផ្លូវ ទ្រូងផ្លូវទេ ទទឹង ២ម៉ែត្រដើម្បីឲ្យយើងរត់ទៅរត់មកកុំឲ្យប៉ះស្មាគ្នា៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម