Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ហាមនារីសិង្ហបុរីម្នាក់មិនឲ្យជាន់ទឹកដីខ្លួន ៥ ឆ្នាំ ក្រោយធ្វើមាតិកាប៉ះពាល់មុខមាត់វិស័យទេសចរណ៍

បានផុស

នៅ

តុលាការនៃកោះតៃវ៉ាន់​បាន​សម្រេចកាត់ទោសនារីជនជាតិសិង្ហបុរីម្នាក់ឈ្មោះ Kiaraakitty ដោយហាមប្រាមមិនឲ្យចូលទឹកដី​រយៈពេល ៥ ឆ្នាំ ​បន្ទាប់​ពី​នាង​បាន​ក្លែង​ធ្វើ​ការ​វាយ​ប្រហារ​ថាមានមនុស្សធ្វើបាបដោយ​គប់ស៊ុត​មក​លើ​ខ្លួន​ ខណៈ​កំពុង​ដើរតាមផ្លូវ។

យោងតាមសាតព័ត៌មាន Mothership បានបញ្ចាក់ឲ្យដឹងថា អាជ្ញាធរតៃវ៉ាន់បានប្រកាសហាមប្រាមកាលពីថ្ងៃអង្គារដោយចោទប្រកាន់អ្នកផ្សាយ​ឬអ្នកផលិតមាតិកា​ថា​ បានឲ្យបក្សពួកជាបុរសម្នាក់ស្លៀកពាក់ជាស្ត្រីដោយក្លែងជាគប់ស៊ុតដាក់នាងអំឡុងពេលផ្សាយផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​ដែល​បាន​រៀបចំ​ត្រូវ​បាន​ចាក់​ផ្សាយ​ដោយ​ផ្ទាល់​នៅ​លើ​ប៉ុស្តិ៍​(Chanel) របស់​នាង ​ខណៈ​ខ្លួនកំពុង​ដើរ​លេង​តាម​ដង​ផ្លូវ​នៃ​ក្រុង Kaohsiung កាលពី​ថ្ងៃ​ទី ០៩ ខែ​កុម្ភៈ។ ភ្លាមៗនៅពេលដែលបុរសតែងកាយជាស្រីបានគប់ស៊ុតមកលើរូបនាងរួច Kiaraakitty បានប្រាប់ទៅកាន់ហ្វេនៗដែលកំពុងទស្សនាផ្ទាល់ថាមិនអីទេ! នាងមិនរងរបួសឬមានបញ្ហាអ្វីឡើយ។ ប៉ុន្តែនាងនឹងដាក់ពាក្យប្ដឹងទៅជនល្មើសដែលគប់ស៊ុតមកលើនាងជាក់ជាមិនខានឡើយ។

ថ្វីបើយ៉ាងនេះក្ដី តែ​អ្នកគាំទ្រជាច្រើនមានការព្រួយបាម្ភ ជាពិសេសវាអាចប៉ះពាល់ដល់មុខមាត់វិស័យទេសចរណ៍របស់តៃវ៉ាន់ថែមទៀតផង។ ក្រោយមកទើបពួកគេបាន​ប្រាប់​អ្នក​កាសែត​តៃវ៉ាន់​នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ​ថា​ នាង​បាន​រាយការណ៍​ពី​ហេតុការណ៍​នេះ​ទៅ​អាជ្ញាធរ​មូលដ្ឋានរួចរាល់ហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសក្រុង Kaohsiung បានបំភ្លឺនៅថ្ងៃបន្ទាប់ថា មិនមានអ្នកណាម្នាក់មកដាក់ពាក្យប្ដឹងទេ។ ក្រោយមកទើបប៉ូលិសស៊ើបដឹងថា​ Kiaraakitty និងបុរសតែងកាយជាស្រ្តីគប់ស៊ុតមកនាងគឺជាបក្សពួកតែមួយ ហើយបានជំរុញឲ្យនាងចេញការសុំទោសចំពោះការធ្វើឲ្យខូចកេរ្តិ៍ឈ្មោះទីក្រុង។

នៅក្នុង​ការ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ នាង​បាន​សារភាព​ថា​ វីដេអូ​នោះ​គឺ​ជា​ការ​សម្ដែង​តែប៉ុណ្ណោះ ដោយ​រូបនាងបានសុំទោស​ចំពោះ​ទង្វើ​របស់​ខ្លួន ហើយ​បញ្ជាក់​ថា​ចេតនា​របស់​នាង​គ្រាន់​តែ​ជា​ការ​លេង​សើច​ប៉ុណ្ណោះ។ ទោះជាមានការសុំទោស ប៉ុន្តែសារព័ត៌មាន​តៃវ៉ាន់​បាន​រិះគន់​​ថា​ នាង​ប្រឌិត​ព្រឹត្តិការណ៍​នេះ​ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​សាធារណជន។

យ៉ាងណាមិញ ដោយសារតែប្រជាជនតៃវ៉ាន់មិនពេញចិត្តនិងប្រតិកម្មខ្លាំងថាទង្វើនាងបានប៉ះពាល់ដល់មុខមាត់វិស័យទេសចរណ៍ដែលជាហេតុអាចធ្វើឲ្យអ្នកផ្សេងលែងហ៊ានមកទស្សនាដោយសារតែភ័យខ្លាច។ដូច្នេះទើបតុលាការសម្រេចកាត់ទោសនាងហាមមិនឲ្យចូលកោះតៃវ៉ាន់៥ឆ្នាំឯណោះ។

សូមជម្រាបជូនថា Kiaraakitty គឺជាអ្នកផលិតមាតិកាដ៏ល្បីប្រចាំប្រទេសសិង្ហបុរី ដោយរូបនាងទទួលបានអ្នកតាមដានច្រើនជាង ៥៣០,០០០ នៅលើសេវាកម្មផ្សាយផ្ទាល់ Twitch ហើយបណ្ដាញសង្គម Instagram​ នាងក៏មានអ្នកតាមដានដល់ទៅ ២៣៤,០០០នាក់ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កូនប្រុសអ្នកនយោបាយតៃវ៉ាន់ ចុះឃោសនាបោះឆ្នោតជាមួយឪពុក បែរក្លាយជាចំណាប់អារម្មណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ដឹកនាំប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ច​ប្រជុំរដ្ឋមន្រ្តីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងប្រទេសសិង្ហបុរី

ព័ត៌មានជាតិ២ ម៉ោង មុន

ជនជាតិវៀតណាមជាប់ឃុំនៅស្វាយរៀង ត្រូវបានបក្សពួករំដោះចេញពីពន្ធនាគារដោយសុវត្ថិភាព ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ

ព័ត៌មានជាតិ២ ម៉ោង មុន

នគរបាល​ក្រុងប៉ោយប៉ែត ឆ្មក់​ចូល​ក្លឹប​កំសាន្ត​ស្តាស៊ីធី ឃាត់​ខ្លួន​ជនបរទេស និងខ្មែរប្រុសស្រីជាង ១០០នាក់ យកទៅសាកសួរនិងពិនិត្យរកសារធាតុញៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋាភិបាលថៃ​នឹង​ពិនិត្យ​លើកលែង​តម្លៃ​សេវា​ការ​អនុញ្ញាត​ចេញ-ចូល​ប្រទេស​ថៃ ដល់​ពលករ​ខ្មែរ អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំ២០២៥​ខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

សប្តាហ៍ថាមពលស្អាត នឹងចាប់ផ្តើមថ្ងៃទី៣១ តុលា ជំរុញការអនុវត្តថាមពលស្អាតនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម