ព័ត៌មានជាតិ
លោកបណ្ឌិត លី ធុជ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មិនមែនត្រឹមតែថ្លែងសារអបអរសាទរខួបទី២៥នៃអនុសញ្ញាអូតាវ៉ាប៉ុណ្ណោះទេ តែគឺជាការអំពាវនាវឱ្យពិភពលោកបន្តកិច្ចខិតខំប្រឹងប្រែងបញ្ចប់ការរងគ្រោះដោយសារគ្រាប់មីន
ប្រទេសស្វីស ៖ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើញចូលរួមអបអរសាទរខួបទី២៥ឆ្នាំ នៃការចូលជាធរមានរបស់អនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលបានប្រព្រឹត្តនៅទីស្នាក់អង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោកបណ្ឌិត លី ធុជ បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត មិនមែនត្រឹមតែថ្លែងសារអបអរសាទរខួបទី២៥នៃអនុសញ្ញាអូតាវ៉ាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការអំពាវនាវឱ្យពិភពលោកទាំងមូលបន្តកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការដែលនៅសេសសល់ សំដៅបញ្ចប់ការរងគ្រោះដោយសារគ្រាប់មីន។
ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយាងជ្រាលជ្រៅជូនចំពោះដល់សម្តេចមហាបវរធិបតី ហ៊ន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់សម្តេច សម្រេចឱ្យបានពិភពលោកមួយដែលមិនមានការគំរាមកំហែង និងការរងគ្រោះដោយសារគ្រាប់មីន។
លោក លី ធុជ បានបន្តលើកឡើងថា ថ្ងៃទី០១ ខែមីនា គឺជាទិវាប្រវត្តិសាស្ត្រដែលយើងទាំងអស់គ្នាចូលរួមរំលឹកខួបលើកទី២៥នៃអនុសញ្ញាអូតាវ៉ា។ កាលពី២៥ឆ្នាំកន្លងទៅ ពិភពលោកបានរួបរួមគ្នាដែលមិនធ្លាប់មានពីមុនមក និងបានអនុម័តអនុសញ្ញាអូតាវ៉ា ហើយអនុសញ្ញានេះ មិនត្រឹមជាសមិទ្ធផលការទូតប៉ុណ្ណោះទេ តែវាជាការប្តេជ្ញាចិត្តរបស់ប្រជាជាតិនានា ក្នុងការការពារ ការព្យាបាល និងការស្តារឡើងវិញដល់ជនរងគ្រោះដោយសារគ្រាប់មីន។ វាគឺជាពេលវេលាមួយដែលមនុស្សជាតិបានក្រោកឈរឡើងរួមគ្នាដើម្បីផ្តល់ក្តីសង្ឃឹមដល់ជនដែលបានរងគ្រោះបន្ទាប់ពីសង្គ្រាមបានបញ្ចប់។
ក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ លោកបណ្ឌិត លី ធុជ បានអានជូននូវសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអង្គពិធី ដើម្បីអបអរសាទរក្នុងឱកាសខួបលើកទី២៥នៃអនុសញ្ញាអូតាវ៉ា ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត មិនមែនត្រឹមតែថ្លែងសារអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែគឺជាការអំពាវនាវឱ្យពិភពលោកទាំងមូលបន្តកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការដែលនៅសេសសល់ សំដៅបញ្ចប់ការរងគ្រោះដោយសារគ្រាប់មីន។
ជាទីបញ្ចប់ លោកបានបញ្ជាក់បន្ថែមថា ”ខណៈពេលដែលយើងកំពុងឈររួបរួមគ្នានៅក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ សូមយើងទាំងអស់គ្នារំលឹកឡើងវីញនូវស្មារតីអនុសញ្ញាអូតាវ៉ា និងធ្វើដំណើរបន្តក្នុងបេសកកម្មមនុស្សធម៌របស់យើង”៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ