កីឡា
ក្រុមនគរបាលស្វាយរៀង លត់ក្រុមបាទី ចាស់ដៃ ១១-១ ជើងឯកស្វាយរៀងខាប់
ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងរកបានគ្រាប់បាល់ច្រើនគេសម្រាប់ការប្រកួតស្វាយរៀងខាប់រដូវកាលទី៦ សប្តាហ៍ទី១០ តាមរយៈជ័យជម្នះ១១-១ លើក្រុមសសយក បាទី។
ការប្រកួតទាំង៦គូធ្វើនៅលើទីលានវិទ្យាល័យស្វាយរំពារ វេលាម៉ោង៨ព្រឹក ថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ ក្រុមគោព្រៃភូមិស្វាយធំរកបាន៣ពិន្ទុតាមរយៈជ័យជម្នះលើ ក្រុមយុវជន គគីសោម ៤-២។ វេលាម៉ោង១:៣០នាទី រសៀល ក្រុមយុវជនសាមគ្គី ទទួលបាន៣ពិន្ទុ បន្ទាប់ពីយកឈ្នះលើក្រុម ហង្ស សំណាង ២-០ ខណៈម៉ោង៤រសៀល ក្រុម M.S.T FC បានយកឈ្នះក្រុម ជំពាមយក្សអង្គស្វាយ ៤-០ ដើម្បីបាន៣ពិន្ទុបន្ថែម ។
នៅថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ក្រុមស្វាយទាប អេហ្វស៊ី រកបាន៣ពិន្ទុទាំងលំបាក បន្ទាប់ពីបានយកឈ្នះលើ សសយក ស្រុករមាសហែក ២-១ កាលពីវេលាម៉ោង៨ព្រឹក ខណៈក្រុម ឆ្មាបុងបុង រកបរាជ័យយ៉ាងធ្ងនធ្ងរក្រោមថ្វីជើង ក្រុមដារ៉ូពិទូ សុខសាន្ត ដោយលទ្ធផល ០-៦ វេលាម៉ោង១:៣០នាទីរសៀល និងវេលាម៉ោង៤រសៀល ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានលត់ក្រុម សសយក បាទី យ៉ាងចាស់ដៃ ១-១១។
ឆ្លងកាត់១០សប្តាហ៍កន្លងទៅ មានក្រុមជាច្រើនទទួលបានពិន្ទុខ្ពស់ជាងគេ និងបានកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយ ហើយក៏មានក្រុមជាច្រើនទៀតកំពុងប្រជែងគ្នាក្នុងចំណោមក្រុមទាំង៤០ដែលត្រូវបានបែងចែកជា៨ពូល។ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៦ បានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា