សេដ្ឋកិច្ច
កសិករលេចធ្លោម្នាក់ ប្រាប់វិធីដាំដំឡូងមីបានផលល្អ ដោយក្នុង ១ហិកតាទទួលបានចន្លោះពី៤ទៅ៥ពាន់ដុល្លារ
ការផ្លាស់ប្តូររបៀបដាំដំឡូងមី ពីដាំបែបធ្មជាតិ មកដាំជារបៀបដំណក់ទឹកវិញ ដែលរបៀបផ្លាស់ប្តូរវិធីដាំនេះបានអនុវត្តឡើងពីប្រជាកសិករម្នាក់នៅក្នុងស្រុកភ្នំព្រឹក ដែលបានចាប់ផ្តើមដំបូងគេក្នុងស្រុកភ្នំព្រឹក្រោយពីលោកកំពុងត្រូវបាន
ប្រមូលផលដំឡូងមីរបស់លោកលើទំហ៊ំដី២០ហិកតា ដែលលោកបានដាំតាមបែបធម្មជាតិកន្លងមក។
លោក ខ្លួត រិនដា ជាកសិករម្នាក់ដែលគេបានស្គាល់ថា ជាកសិករលេចធ្លោជាងគេក្នុងចំណោមកសិករនៅក្នុងស្រុកភ្នំព្រឹក នាពេលបច្ចុប្បន្ន ទាំងផ្នែកដំណាំ ទាំងផ្នែកចិញ្ចឹមសត្វ ហើយបច្ចុប្បន្នលោកកំពុងប្រមូលផលដំឡូងមី របស់លោកលើទំហ៊ំដី២០ហិកតា។

លោក រិន ដា បានឲ្យកម្ពុជាថ្មីដឹងថា ការផ្លាស់ប្តូរវិធីដាំដំឡូងមី ពីដាំតាមបែបធម្មជាតិ មកជាការដាំបែបដំណក់ទឹកថ្មីនេះ លោកគ្រោងដាំតាំងពីឆ្នាំមុន ប៉ុន្តែពេលនោះស្របពេលលោកដាក់ដាំ ក៏មានភ្លៀងធ្លាក់តែម្តង ហើយក៏ខកខានក្នុងការដាំតាមបែបដំណក់ទឹក់ទឹកថ្មីនេះតែម្តង។ លោកថា ឆ្នាំនេះលោកចាប់ផ្តើមដាំតាមបែបដំណក់ទឹកវិញ ហើយក៏ស្របពេលលោកបានឃើញខាងក្រសួងធនធានទឹកប្រកាសថា នឹងមានស្ថានភាពក្តៅខ្លាំងផង។

លោកបញ្ជាក់ថា ការដាំតាមបែបដំណក់ទឹកនេះ មិនមែនដូចការដាំ តាមបែបធម្មជាតិដោយផ្សងព្រេងនោះទេ គឺផលហុចបានទាំង១រយភាគរយ ហើយទិន្នផលបានកើនឡើងធ្វេដងពីការដាំតាមបែបធម្មជាតិ ខណៈការដាំតាមវិធីថ្មីនេះ
លោកបានសិក្សាជាមួយអ្នកជំនាញកសិកម្មនៃប្រទេសថៃ មិនមែនលោកដាំចេះតែធ្វើឡើងតាមនឹកឃើញដាំដោយខ្វះជំនាញបច្ចេកទេសនោះទេ ដូចនេះហើយទើបលោកអះអាងថា ទិន្នផលនឹងហុចឲ្យបានកើនឡើងទ្វេដង១រយភាគរយ ទើបលោកដាំត្រឹម១០ហិកតាប៉ុណ្ណោះ ដោយលោកបានផ្លាស់ប្តូរទីតាំងផ្សេង មិនប្រើទីតាំងដាំមុនដែលបានដាំតាមបែបធម្មជាតិរាល់រដូវកាលនោះទេ ព្រោះរបៀបដតាមបែបដំណក់ទឹកនេះត្រូវការដីដែលមានស្ថានភាពទួលខ្ពស់រាបស្មើល្អ មិនចោទ មិនខ្ពស់ពេក មិនទំនាបពេក ងាយស្រួលក្នុងការប្រើដំណក់ទឹក។

កសិកររូបនេះបន្តថា ការដាំតាមបែបដំណក់ទឹកនេះ វាធ្វើឲ្យយើងចំណេញពេលថែទាំច្រើន បើទោះបីជំហ៊ានដំបូងយើងត្រូវចំណាយច្រើនបន្តិចទៅលើសម្ភារៈ ប៉ុន្តែក៏វាបានហុចផលបានច្រើនទៅតាមពូជដំឡូងផង ដោយលោកអះអាងថា វិធីនេះកសិករអាចទទួលបានចន្លោះពី៤ដល់៥ពាន់ដុល្លារលើទំហ៊ំដី១ហិកតា ខណះលោកថា ដំឡូងមីនឹងមានទីផ្សារល្អលើសឆ្នាំនេះ ស្របតាមទិន្នផលមានគុណភាពល្អតាមស្តង់ដាផង។ លោកបន្តថា វិធីដាំតាមបែបដំណក់ទឹកនេះ លោកក៏បានណែនាំដល់មិត្តភ័ក្តិរបស់លោកបានដាំផងដែរ ក្នុងការដាំដំណាលគ្នានេះ បើទោះបីការចំណាយដំបូងវាច្រើនបន្តិចក្តី ហើយក៏មិនសូវចំណាយទឹកច្រើនពេកដែរ ក្នុងនោះយើងអាចប្រើប្រាស់ជីបំប៉នមើម តាមទុយោបានដោយងាយមិនពិបាកដើរស្រោចតាមគល់ដំឡូងនោះទេ។

កសិកររូបនេះបន្ថែមថា វិធីនេះមើមដំឡូងឆាប់ធំ ហើយផ្ទុកផ្សៅច្រើន ទិន្នផលក៏ខ្ពស់ដោយឥតផ្សងព្រេងឡើយ គឺកសិករទទួលផល១រយភាគរយ ប្រើប្រាស់បានយូរឆ្នាំ ងាយនឹងដោះបន្ទុកគ្រួសារបានយ៉ាងប្រសើនៅក្នុងអំឡុងពេលខាងមុខ ។លោក រិនដា បន្តថា នៅប្រទេសថៃ កសិករដែលដាំដោយប្រើវិធីខាងលើនេះ គេទទួលបានជោគជ័យខ្លាំងណាស់ផ្នែកសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ ទើបលោកសម្រេចចិត្តអនុវត្តតាមរយៈបច្ចេកទេសដែលលោកបានរៀនសូត្រពីប្រទេសថៃ លោកចង់ឲ្យកសិករខ្មែរយើង មានសេដ្ឋកិច្ចគ្រួសារល្អ លើវិស័យកសិកម្មឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ តែលោកថាឲ្យមានការតស៊ូ និងអត់ធ្មត់ដូចគ្រួសារលោក ទើបផលវាហុចឲ្យដោយមិននឹកស្មានដល់នៅថ្ងៃខាងមុខ៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ