Connect with us

ព័ត៌មានអន្ដរជាតិ

កូនប្រុសអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft ទម្លាយថា ជីវិតជាកូនសេដ្ឋីពុំមែនជារឿងងាយស្រួល

បានផុស

នៅ

យោងតាម Business Insider បានរាយការណ៍កាលពីថ្ងៃទី១៣ ខែកុម្ភៈថា Pete Ballmer ជាកូនប្រុសពៅក្នុងចំណោមបងប្អូន៣នាក់របស់អតីតនាយកប្រតិបត្តិ Microsoft លោក Steve Ballmer បានរៀបរាប់ឡើងវិញពីភាពឯកសិទ្ធិ និងភាពមិនស្រួលដែលគាត់បានជួបប្រទះពេលធំឡើងជាមួយឪពុកដែលមានទ្រព្យសម្បត្តិមហាសាល។

អតីតអ្នកគ្រប់គ្រងគម្រោងក្លាយជាតារាកំប្លែងវ័យ ២៩ ឆ្នាំ បានសារភាពនៅក្នុងវគ្គថ្មីនៃផតឃែស្ថ Cash Cuties ថា “ខ្ញុំពិតជាមិនសប្បាយចិត្តនឹងរឿងទាំងអស់នេះអស់រយៈពេលជាយូរមកហើយ។ ការមានឪពុកមហាសេដ្ឋីដ៏ល្បីម្នាក់ មិនមែនជាអ្វីដែលខ្ញុំធ្វើ ជាផ្នែកមួយនៃអត្តសញ្ញាណរបស់ខ្ញុំនោះទេ”។

កូនប្រុសពៅ Pete Ballmer
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា Pete បាននិយាយថា ឪពុកម្តាយរបស់គាត់បានមើលថែរក្សាគាត់និងបងប្រុសកាលពីកុមារភាពជាធម្មតាប៉ុណ្ណោះ។ ជារឿយៗគាត់បានបើកឡាន Lincoln ឆ្នាំ ១៩៩៨ ដ៏ចាស់របស់ឪពុក​​ និងទទួលបានប្រាក់ឧបត្ថម្ភ ១០ ដុល្លារក្នុងមួយសប្តាហ៍កាលពីនៅក្មេង។

កូនប្រុសសេដ្ឋីរូបនេះបាននិយាយបន្ថែមទៀតថា ពួកគេមិនបានធំធាត់ជាមួយលុយទេ​ ដោយសារឪពុកម្ដាយមានគំនិតថាមិនចង់ខ្ជះខ្ជាយលុយនិងមិនចង់ចំណាយប្រសិនបើយើងមិនចាំបាច់។ ប៉ុន្តែ​ដោយ​សារ​តែមនុស្សគ្រប់​គ្នា​បាន​ដឹង​ថា ​ឪពុក​របស់​គាត់​ជា​នរណា គាត់​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ខ្លះៗកាលនៅរៀន។

នៅមហាវិទ្យាល័យក្នុងវ័យ២០ ឆ្នាំ Pete បានប្រឈមមុខនឹងបញ្ហាការរើសអើងដែលមិនចង់បាន ដូចជាការលើកឡើងរបស់មិត្តរួមថ្នាក់អំពី Apple ដែលជាគូប្រជែងរបស់ Microsoft។ មិត្តភក្តិរបស់គេតែងតែលើករឿងនេះមកនិយាយជារឿងកំប្លែង​ ហើយមានពេលមួយដែលរូបគេត្រូវធ្វើការងារក្រុមនិងតំណាងក្រុមទើបត្រូវប្តូរឈ្មោះទៅជា Pete Bronson នៅក្នុងមហាវិទ្យាល័យ ដើម្បីឃ្លាតឆ្ងាយពីកេរ្តិ៍ឈ្មោះរបស់ឪពុកជាអ្នកមានទ្រព្យធនមួយរូប។

ថ្វីបើមានការលំបាកខ្លាំងក្នុងនាមជាកូនអ្នកមានមុខមានមាត់ក្នុងសង្គមក៏ពិតមែន ប៉ុន្តែជីវិតរបស់កូនប្រុសពៅអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Microsoft បានប្រឹងត្រួសត្រាយផ្លូវដោយខ្លួនឯង ដោយមិនពឹងផ្អែកលើកេរ្តិ៍ឈ្មោះរបស់ឪពុកសូម្បីតែបន្តិចណាឡើយ។

សូមជម្រាបជូនថា លោក Steve Ballmer ដែលជាឪពុក Pete Ballmer បានបម្រើការជានាយកប្រតិបត្តិនៃក្រុមហ៊ុន Microsoft ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៤ បន្ទាប់ពីលោក Bill Gates បានលាលែងពីតំណែង។ គាត់បានទិញក្រុមកីឡាបាល់បោះអាជីព Los Angeles Clippers ដែលប្រកួតប្រជែងនៅក្នុងលីគកីឡាបាល់បោះជាតិដ៏ល្បីល្បាញ (NBA) ក្នុងឆ្នាំ ២០១៤ ហើយបានក្លាយជាម្ចាស់ក្រុមកីឡាដែលមានជាងគេបំផុតរបស់ប្រទេសចាប់តាំងពីពេលនោះមក។ គិតត្រឹមថ្ងៃទី ០៣ ខែមីនា ទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានចំនួនប្រមាណ ១២៣.៣ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទស្សនាវដ្តី Forbes បានបញ្ចាក់៕

លោក Steve Ballmer

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Forbes រកឃើញថា ទ្រព្យសម្បត្តិមហាសេដ្ឋីម៉ាឡេស៊ី៥រូប ធ្លាក់ចុះខ្លាំងនៅឆ្នាំ ២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម