ព័ត៌មានអន្ដរជាតិ
ថៃ ជួយដឹកជនរងគ្រោះក្នុងបទល្មើសឆបោកតាមអនឡាញ ៩០០ នាក់ចេញពីមីយ៉ាន់ម៉ាទៅចិន
លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានថ្លែងកាលពីថ្ងៃអាទិត្យថា ប្រទេសថៃបានជួយសម្រួលដល់ការផ្ទេរជនជាតិចិនប្រមាណ ៩០០ នាក់ដែលជាប់ក្នុងបទល្មើសឆបោកតាមអនឡាញនៅទីក្រុងព្រំដែនមីយ៉ាន់ម៉ា ត្រឡប់ទៅប្រទេសកំណើតវិញ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៣ ខែមីនាកន្លងទៅ ។
ប្រតិបត្តិការនេះប៉ូលិសថៃបានចាប់ផ្ដើមអនុវត្តសកម្មភាពកាលពីថ្ងៃទី២៩ ខែកុម្ភៈ និងបានបិទបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ ហើយរាជរដ្ឋាភិបាលថៃបានដឹកជញ្ជូនជនជាតិចិនចេញពីទីក្រុង Myawaddy របស់ប្រទេសមីយ៉ាន់ម៉ាទៅកាន់អាកាសយានដ្ឋានមួយកន្លែងក្នុងស្រុក Mae Sot ព្រំដែនថៃ និងបន្តដំណើរទៅកាន់យន្តហោះចិន ។
លោក សេដ្ឋា បានលើកឡើងថា ”នេះជាប្រតិបត្តិការរួមគ្នារវាងប្រទេសចំនួន ៣ ដូចជា ចិន មីយ៉ាន់ម៉ា និងថៃ ហើយដំណើរការនេះធ្វើឡើងដោយស្ម័គ្រចិត្ត និងឈរលើគោលការណ៍មនុស្សធម៌ មិនមែនជាការបង្ខិតបង្ខំណាមួយនោះឡើយ” ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត ស្នងការរងប៉ូលិសថៃ លោក ស៊ូរ៉ាចែ ហាក់ផាន ក៏បានបញ្ជាក់បន្ថែមផងដែរថា ប្រតិបត្តិការដើម្បីបញ្ជូនជនរងគ្រោះជនជាតិចិនពីការឆបោកតាមអនឡាញទៅកាន់ប្រទេសកំណើតវិញនេះ មានជើងហោះហើរសរុបចំនួន ១៥ និងមានរយៈពេល ៣ ថ្ងៃ ។
ទោះយ៉ាងណារហូតមកដល់ពេលនេះ ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នោះទេ ស្របពេលដែល អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាក៏មិនបានចេញសេចក្ដីបំភ្លឺនៅក្នុងការហៅទូរស័ព្ទនោះដែរ ។
នេះមិនមែនជាប្រតិបត្តិការលើកទីមួយឡើយដែលប្រទេសពាក់ព័ន្ធទាំងនេះចេញធ្វើសកម្មភាពផ្ទេរជនរងគ្រោះលើករណីឆបោកតាមអនឡាញ ពោលកាលពីខែវិច្ឆិកាឆ្នាំមុន អាជ្ញាធរមីយ៉ាន់ម៉ាបានប្រគល់ជនសង្ស័យឆបោកតាមអនឡាញចំនួន ៣១,០០០ ទៅប្រទេសចិន ខណៈប្រទេសទាំងពីរក៏បានជួយសម្រួលដល់ការផ្ទេរពលរដ្ឋថៃជាង ២០០ នាក់ដែលជាប់ក្នុងការបាញ់បោះដាក់គ្នារវាងយោធាមីយ៉ាន់ម៉ា និងសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅទីក្រុង Laukkaing ក្នុងរដ្ឋ Shan ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសកំណើតវិញផងដែរ ។
គួរបញ្ជាកថា តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសមីយ៉ាន់ម៉ា បានក្លាយជាទីតាំងឆបោកតាមអ៊ីនធឺណិតយ៉ាងសកម្ម ហើយបើយោងតាមអង្គការសហប្រជាជាតិ (UN) មានមនុស្សរាប់សែននាក់ត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជន និងបង្ខំឲ្យធ្វើការនៅក្នុងការឆបោកតាមអនឡាញ និងប្រតិបត្តិការខុសច្បាប់ផ្សេងទៀត ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ