ព័ត៌មានអន្ដរជាតិ
លេចធ្លាយសារសំឡេងប្រជុំសម្ងាត់របស់ទ័ព អាល្លឺម៉ង និយាយពីរឿងផ្ដល់មីស៊ីលឲ្យ អ៊ុយក្រែន
អាល្លឺម៉ង់កំពុងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំមួយ បន្ទាប់ពីសារសំឡេងក្នុងសន្និសីទស្ដីអំពីការផ្ដល់ជំនួយយោធាទៅឲ្យអ៊ុយក្រែនត្រូវបានបែកធ្លាយធ្លាក់ដល់ដៃរុស្ស៊ី ខណៈលោកអធិការបតី Olaf Scholz ដែលធ្វើទស្សនកិច្ចនៅបុរីវ៉ាទីកង់កាលពីចុងសប្ដាហ៍កន្លងទៅបានចាត់ទុកការបែកខ្ញែកនេះថាជារឿងដ៏គ្រោះថ្នាក់ខ្លាំងណាស់ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតអាមេរិក Washington Post កាលពីថ្ងៃទី៣ ខែមីនា ។
សារសំឡេងដែលមានរយៈពេល ៣៨ នាទីត្រូវបានធ្លាក់ដល់ដៃរុស្ស៊ី និងបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់និពន្ធនាយកនៃទូរទស្សន៍រដ្ឋរុស្ស៊ី RT កាលពីថ្ងៃទី១ ខែកុម្ភៈ ខណៈសន្និសីទនោះគឺផ្ដោតសំខាន់អំពីការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយទៅដល់អ៊ុយក្រែនដែលចង់បានជាយូរយារណាស់មកហើយ ។
ទន្ទឹមនោះ អ្នកនាំពាក្យអាល្លឺម៉ង់ក៏បានសារភាពប្រាប់ប្រព័ន្ធផ្សព្វផ្សាយអំពីការលេចធ្លាយសារសំឡេងនេះផងដែរ ខណៈសារព័ត៌មានអាល្លឺម៉ង់ក៏បានរាយការណ៍ដែរថា សន្និសីទនេះរៀបចំឡើងតាមអនឡាញកាលពីខែកុម្ភៈ ប៉ុន្តែមិនបានបញ្ជាក់ថា មានអ្នកមុខអ្នកការរូបណាខ្លះមានវត្តមានចូលរួម ឬអ្នកជាប់ពាក់ព័ន្ធណាខ្លះចូលលួចស្ដាប់ ឬលួចថតកិច្ចសន្ទនានេះនោះទេ ។
យោងតាមការចេញផ្សាយដោយសារព័ត៌មាន RT វិញបានឲ្យដឹងថា សារសំឡេងដែលបង្ហោះដោយនិពន្ធនាយក RT លោកស្រី Margarita Simonyan កាលពីថ្ងៃទី១ ខែកុម្ភៈ គឺបានមកពីកិច្ចសន្ទនារវាងមន្ត្រីទ័ពអាកាសអាល្លឺម៉ង់ចំនួន ៤ រូប រួមទាំងលោកអគ្គមេបញ្ជាការ Ingo Gerhartz ផងដែរ ។
មន្ត្រីទាំងនោះបានពិភាក្សាយ៉ាងលម្អិតអំពីប្រតិបត្តិការ និងទិសដៅការផ្គត់ផ្គង់មីស៊ីល Taurus ទៅឲ្យអ៊ុយក្រែន រួមទាំងយុទ្ធសាស្ត្របាញ់មីស៊ីលទៅលើស្ពានតំបន់គ្រីមៀ ។ មន្ត្រីទាំងនោះក៏បាននិយាយអំពីការរិះរកវិធីនិយាយបដិសេធនៃការចោទប្រកាន់អាល្លឺម៉ង់ថាចូលដៃ ក៏ដូចជាការឃុបឃិតណាមួយជាមួយអ៊ុយក្រែនលើការវាយប្រហារណាមួយ ដើម្បីបញ្ចៀសការបង្កាត់ភ្លើងសង្គ្រាមឲ្យកាន់តែឆេះរោលរាល ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានកាលពីថ្ងៃអាទិត្យថា កិច្ចសន្ទនាដែលលេចធ្លាយនេះបង្ហាញថា អាល្លឺម៉ង់កំពុងបង្កាត់ភ្លើងសង្រ្គាមជាមួយទីក្រុងមូស្គូ ហើយជម្លោះបែបនេះអាចនឹងកាន់តែសន្ធោរសន្ធៅឡើង ដោយសារតែគោលបំណងញុះញង់ពីសំណាក់ថ្នាក់ដឹកនាំស៊ីវិលរបស់អាល្លឺម៉ង់ ។
គួរបញ្ជាក់ថា អាល្លឺម៉ង់គឺជាម្ចាស់ជំនួយបរទេសដ៏ធំបំផុតរបស់រដ្ឋាភិបាលទីក្រុងកៀវក្នុងភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនរយៈពេល ២ ឆ្នាំមកនេះ ទោះបីជាលោកអធិការបតី Olaf Scholz មានការស្ទាក់ស្ទើរក្នុងការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ទៅកាន់អ៊ុយក្រែន ដោយសារការព្រួយបារម្ភថា អាវុធបែបនេះអាចបង្កឲ្យមានជម្លោះដោយផ្ទាល់រវាងអាល្លឺម៉ង់ និងរុស្ស៊ីក៏ដោយ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ថៃ ជួយដឹកជនរងគ្រោះក្នុងបទល្មើសឆបោកតាមអនឡាញ ៩០០ នាក់ចេញ ពីមីយ៉ាន់ម៉ាទៅចិន
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៨ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤