Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន សំណូមពរដល់ស្ត្រីប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវប្រុងប្រយ័ត្នក្រុមឆបោកតាមអនឡាញ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ធ្វើការ​សំណូមពរ​ដល់​ស្ត្រី​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ត្រូវ​ប្រុងប្រយ័ត្ន​ក្រុម​ឆបោក​តាម​អន​ឡាញ​តែម្ដង ដែល​នាំ​ឲ្យ​ខាតបង់​ទ្រព្យធន និង​កិត្តិយស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ២០២៤ ខួប​ទី ១១៣ ក្រោម​មូលបទ ស្ត្រី និង​ក្មេង​ស្រី ក្នុង​បរិវត្ត​កម្ម ឌីជីថល នៅ​ស្រុក​ស្វាយជ្រំ នា​ព្រឹក​ថ្ងៃ​ចន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី ៤ ខែ​មីនា ឆ្នាំ ២០២៤។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ សួរសុខទុក្ខ និង​ការ​នឹករលឹក​ពី​សំណាក់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ព្រះមហាក្សត្រ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ និង សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ជូន​ដល់​សមាជិក​-​សមាជិកា​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ថ្ងៃនេះ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​បន្ត​ទៀត​ថា ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ ២០២៤ ក្នុង​គោលបំណង​រំលេច​អំពី​សក្ដានុពល និង​ភាព​ចាំបាច់ នៃ​ការ​លើក​កម្ពស់ ការ​ចូលរួម និង​ភាព​ជា​តំណាង​របស់​ស្ត្រី និង​ក្មេង​ស្រី ក្នុង​វិស័យ​ឌីជីថល​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព និង​ជា​ការ​ឆ្លើយតប​នឹង​បរិបទ នៃ​ការ​វិវត្ត​របស់​សង្គម​ក្នុង​យុគសម័យ​ឌីជីថល និង​ស្រប​តាម​ចក្ខុវិស័យ ដែល​បាន​ចង្អុល​បង្ហាញ​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គិត​បណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្របខណ្ឌ​គោលនយោបាយ​ក្នុង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី។

សម្តេច​កិត្តិ​បណ្ឌិត ក៏បាន​បន្តទៀតថា ដោយសារ​តែ​ការ​រីកចម្រើន នៃ​បច្ចេកវិទ្យា យើង​សង្កេត​ឃើញ​ថា មនុស្ស​គ្រប់​វ័យ បាន​និង​កំពុង​ប្រឈម និង​រង​នូវ​ផល​ប៉ះពាល់​ក្នុង​បរិបទ នៃ​សម័យ​ឌីជីថល។ ក្នុង​នោះ ដោយ​មើល​ឃើញ​អំពី​គ្រោះថ្នាក់ នៃ​បច្ចេកវិទ្យា សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​សំណូមពរ ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់ ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ និង​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ព្រោះថា បច្ចេកវិទ្យា ក៏បាន​ជួយ​សម្រួល​ដល់​ការ​បម្រើ​ការងារ​ប្រចាំថ្ងៃ ប៉ុន្តែ​បច្ចេកវិទ្យា​ក៏​អាច​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​មាន​បញ្ហា​នោះ​ដែរ ប្រសិនបើ​យើង​ប្រើប្រាស់​ដោយ​ខ្វះ​ការពិចារណា និង​មាន​សេចក្ដី​លោភ កុំ​ឲ្យ​ក្លាយ​ជា​អន្ទាក់ នៃ​ការ​ឆបោក​តាម​អន​ឡាញ​តែម្ដង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

សម្តេច ម៉ែន សំអន សាទរពិធីដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី ៤ រយៈពេល ៣ ថ្ងៃ តាមគន្លងប្រពៃណីខ្មែរ នៅផ្សារធម្មជាតិរុនតាឯក

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

​គណបក្ស​កាន់​អំណាច​​របស់​លោក Yoon ​កំពុងប្រើប្រាស់​តុលាការ​ធម្មនុញ្ញ​​ដើម្បី​តថ្លៃ​​អំណាច​​​​

កីឡា៥៤ នាទីutes មុន

Ronaldo ថា​ Vinícius សម​ឈ្នះ​ពាន Ballon d’Or ជាង Rodri

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តម្លៃប្រេងកើនជាង​ ១ ភាគរយ ពេលបញ្ចប់ការជួញដូរ ជុំវិញ​ការ​ថយចុះនៃស្តុកប្រេងអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន ផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបទូទាំងខេត្តចំនួន​៤០១នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ព្រាប សុវត្ថិ នាំយកតួអង្គយក្ខឡើងឆាកតន្ត្រី បំផុសការគាំទ្រល្ខោនបាសាក់ខ្មែរ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម