Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សរាប់រយនាក់ទៅផ្នូរមេបក្សប្រឆាំង រុស្ស៊ី មិនខ្លាចការព្រមានចាប់ខ្លួន

បានផុស

នៅ

មនុស្ស​រាប់​រយ​នាក់​បាន​នាំ​គ្នា​ទៅ​កាន់ផ្នូររបស់លោក Alexey Navalny អតីត​មេបក្ស​ប្រឆាំង​រុស្ស៊ី និងដាក់ផ្កានៅទីបញ្ចុះសពតំបន់ Borisovsky ក្នុងទីក្រុងមូស្គូ បើទោះបីជាមានការគំរាមចាប់ខ្លូនក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី​៤ ខែមីនានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណា អ្នកកាន់ទុក្ខរាប់ពាន់នាក់បានប្រឆាំងនឹងការគំរាមចាប់ខ្លួននេះ និងបានប្រមូលផ្តុំគ្នាសម្រាប់ពិធីបុណ្យសពរបស់លោក Navalny តាំងតែពីថ្ងៃសុក្រ ពោល ២ សប្តាហ៍ បន្ទាប់ពីគាត់បានទទួលមរណភាពក្នុងអាយុ ៤៧ ឆ្នាំ ។

ចាប់តាំងពីថ្ងៃបុណ្យសពរបស់លោក Navalny មក យ៉ាងហោចណាស់មានមនុស្ស ១០៣ នាក់ត្រូវបានចាប់ឃុំខ្លួននៅទូទាំងទីក្រុងចំនួន ២០ ក្នុងប្រទេសរុស្ស៊ី ស្របពេលដែលក៏មានការយាមកាមយ៉ាងតឹងរ៉ឹងផងដែរនៅកន្លែងបញ្ចុះសព ដែលធ្វើឲ្យអ្នកខ្លះបានលាក់ផ្កានៅក្រោមអាវធំរបស់ពួកគេដោយខ្លាចមានការចាប់ខ្លួននៅតាមផ្លូវ ។

បើទោះបីមានការគំរាមកំហែងពីការចាប់ខ្លួនក៏ដោយ ក៏មិនបានបញ្ឈប់មនុស្សមិនឲ្យមកដើម្បីនិយាយពាក្យលាទៅកាន់លោក Navalny បាននោះទេ ហើយអ្នកខ្លះទៀតបានស្រែកពាក្យស្លោកប្រឆាំងលោក ពូទីន ថែមទៀតផង ។

សូមរំលឹកថា លោក Navalny បានត្រលប់ទៅប្រទេសរុស្ស៊ីវិញនៅឆ្នាំ ២០២១ បន្ទាប់ពីចំណាយពេលជាច្រើនខែដើម្បីព្យាបាលនៅប្រទេសអាល្លឺម៉ង់ ដោយសារការបំពុល ។ ទោះយ៉ាងណា លោក​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​នៅ​ពេល​​មក​ដល់រុស្ស៊ីវិញ ហើយ​បាន​ចំណាយ​ពេល​អស់​មួយ​ជីវិត​នៅ​ក្នុងការ​ឃុំ​ខ្លួន​ដោយការ​ចោទ​ប្រកាន់ពាក់ព័ន្ធនឹងនយោបាយ ខណៈការស្លាប់របស់អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបានបង្កឲ្យមានការថ្កោលទោសពីមេដឹកនាំពិភពលោក ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ២ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៩ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម