Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសៀមរាបបង្ហាញផែនការធ្វើឲ្យវិស័យទេស​ចរណ៍ងើបឡើងវិញក្នុងបរិបទកូវីដ១៩

បានផុស

នៅ

ក្នុងស្ថានភាពជំងឺកូវីដ១៩ បានកើតមានឡើងនៅលើពិភពលោក និងឆ្លងចូលមកក្នុងប្រទេសកម្ពុជា បានធ្វើឲ្យវិស័យទេសចរណ៍ធ្លាក់ចុះយ៉ាងគំហុក។ នៅឯខេត្តសៀមរាប ភ្ញៀវទេសចរបានធ្លាក់ស្ទើរដល់ចំណុចសូន្យ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៏ខេត្តសៀមរាបបានថ្លែងថា នៅក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩នេះ ខេត្តសៀមរាបបានរងផលប៉ះពាល់ ហើយស្ថានភាពភ្ញៀវទេសចរបរទេសនាពេលបច្ចុប្បន្ននេះ ក្នុង១ថ្ងៃ មានពី៣០ ទៅ៥០នាក់ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រធានមន្ទីរទេសចរណ៏ នៅក្នុងខែមករា កុម្ភៈ និងមីនា ឆ្នាំ២០២០ មានភ្ញៀវទេសចរចន្លោះពី១៥ ម៉ឺនទៅ១៧​ម៉ឺននាក់ក្នុង១ខែ ប៉ុន្តែក្រោយពីមានវិបត្តិជំងឺកូវីដ មានការធ្លាក់ចុះ នៅសល់ប្រមាណពី១៥០០នាក់ ទៅ១៧០០ នាក់ប៉ុណ្ណោះក្នុង១ខែ ហើយនៅក្នុងចន្លោះពីខែមីនាដល់ខែធ្នូ ឆ្នាំ២០២០ ស្ថានភាពភ្ញៀវទេសចរបានធ្លាក់ចុះពី៩៨ ទៅ៩៩ ភាគរយក្នុងមួយខែ។

លោកអះអាងថា ដោយសារមានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្ត និងការចង្អុលបង្ហាញពីរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍បានផ្ដោតការយកចិត្តទុកដាក់ទៅលើការរៀបចំគោលដៅទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ នៅតាមដំបន់អេកូទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍។ 

លោកបន្តថា នៅខេត្តសៀមរាប មានតំបន់គោលដៅទេសចរណ៍យ៉ាងច្រើន ដែលត្រូវជំរុញនៅក្នុងដំណាក់កាលនេះ។ អ្វីដែលមានបញ្ហាធ្ងន់ធ្ងរនោះ គឺធនធានមនុស្សដែលយើងបានរៀបចំបណ្ដុះបណ្ដាលនាពេលកន្លងមកទុកប្រើ ត្រូវបាត់បងអស់ ដោយសារតែភ្ញៀវទេសចរបានធ្លាក់ចុះ ហើយកន្លងមកមានបម្រាមបិទអាជីវកម្មមួយចំនួន ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ប្រតិបត្តិការការទេសចរណ៍របស់ខេត្តផងដែរ។

លោក ង៉ូវ សេងកាក់ លើកឡើងដែរថា ក្នុងនាមមន្ទីរជំនាញ លោកនឹងខិតខំប្រឹងតែទៅលើការងាររៀបចំតំបន់រមណីយដ្ឋាន ក៏ដូចជាសហគមន៍ ដែលថ្នាក់ដឹកនាំបានដាក់ចេញ ដើម្បីអភិវឌ្ឍន៍តំបន់ទេសចរណ៍។

លោកថា ថ្មីៗនេះនៅក្នុងទីក្រុងសៀមរាប ក៏មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវចំនួន៣៨ខ្សែ ដែលនេះ គឺជាចំនុចខ្លាំងសម្រាប់ទីក្រុងសៀមរាប នៅពេលដែលចប់ជំងឺកូវីដ នឹងដំណើរការបានល្អ ហើយភ្ញៀវទេសចរនឹងចូលទៅលេងកំសាន្តច្រើនឡើងវិញ។

ចំណែកលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាបបានអះអាងថា ការបទបាត់បង់ភ្ញៀវនៅខេត្តសៀមរាប នៅពេលនេះមិនមែនមកពីកត្តាផ្ទៃក្នុងរបស់យើងនោះទេ តែវាជាវិបត្តិសកល គឺស្ថិតនៅក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ដែលសូម្បីតែនៅប្រទេសថៃ ក៏ដូចជាពិភពលោកបានគាំងស្ដូកតែម្ដងទាក់ទងវិស័យទេសចរណ៍នេះ។ 

លោកថា ដោយសារចរាចរណ៍អន្តរជាតិត្រូវបានគាំង ដូច្នេះមិនមានបរទេសណា គេចូលមកលេងសៀមរាបទេ។ ដូច្នេះផែនការទេសចរណ៍នេះ គឺប៉ះពាល់ទាំងអស់នៅលើពិភពលោក គឺមិនមែនតែនៅកម្ពុជាទេ ហើយក៏មិនមែនតែសម្រាប់ខេត្តសៀមរាបនេះដែរ។

បើតាមលោក ពៅ ពិសិដ្ឋ ដំណាក់កាលកូវីដ អាជ្ញាធរខេត្តបានត្រៀមលក្ខណៈមួយចំនួន ដើម្បីអនុវត្តនៅក្នុងដំណាក់កាលជំងឺកូវីដនេះ ហើយចំណុចដ៏ធំមួយដែលត្រូវធ្វើ គឺការអនុវត្តនូវវិធានការសុវត្ថិភាពទេសចរណ៍ក្នុងដំណាក់កាលកូវីដ ដែលក្នុងនោះ លោកអភិបាលខេត្តបានបង្កើតគណៈកម្មការមួយ ដើម្បីពិនិត្យមើលគ្រប់ទីតាំងអាជីវកម្មដ្ឋាននៅក្នុងខេត្ត ដែលមកដល់ពេលនេះអនុវត្តបាន៧៤ ភាគរយហើយ ក្នុងការអប់រំ ដែលនាំគាត់ឲ្យមានវិធានការ ការពារជំងឺកូវីដ-១៩នេះ ដូចជាការដាក់អាកុល ការវាស់កំដៅ និងគម្លាតសុវត្ថិភាពជាដើម។

ក្រៅពីយុទ្ធការនេះ នៅតាមព្រំដែនអាជ្ញាធរខេត្ត បានរៀបចំទទួលពលករ ដែលមកពីព្រំដែន ដើម្បីធ្វើចត្តាឡីស័ក មុននឹងបញ្ជូនពួកគាត់ទៅក្នុងសហគមន៍វិញវិញ ហើយការងារទាំងអស់នេះ គឺបានអនុវត្តជាប្រចាំ។

ជាមួយគ្នានោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវផែនការមេ ដើម្បីធ្វើការអភិវឌ្ឍវិស័យទេសចរណ៍ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥  សម្រាប់អនុវត្តផ្ទាល់នៅក្នុងខេត្តសៀមរាបតែម្ដង។ 

លោកថា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់កញ្ចប់ថវិកាពិសេសៗសម្រាប់ធ្វើការអភិវឌ្ឍផ្លូវ៣៨ខ្សែនៅទីក្រុងសៀមរាប រួមផ្សំជាមួយការដាក់នូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប គឺជាការអភិវឌ្ឍវិស័យទេសចរណ៍មួយនៅក្នុងគោលដៅមួយដែលមានផែនការមេចង្អុលផ្លូវច្បាស់លាស់ល្អ ហើយផែនការមេដៃបានប្រជុំឆ្លងគណៈកម្មការអន្តរក្រសួងរួចហើយ។

លោកអភិបាលរងបញ្ជាក់ដែរថា តាមផែនការមេនេះ ទៅដល់រហូតដល់ឆ្នាំ២០៣៥ កម្ពុជានឹងអាចនាំទេសចររហូតដល់រង្វង់៨ លាននាក់ ក្នុងមួយឆ្នាំ ដែលកត្តាទាំងអស់នេះរួមផ្សំជាមួយ នឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត បូករួមជាមួយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ព្រលានយន្តហោះថ្មីត្រូវបញ្ចប់ និងការអភិវឌ្ឍទេសចរណ៍ដោយមានផែនការមេច្បាស់លាស់ផងនោះ ប្រជាពលរដ្ឋនៅខេត្តសៀមរាប នឹងទទួលបាននូវឱកាសនៃកំណើនទេសចរយ៉ាងច្រើនតាមផែនការ៕

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៧ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៨ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ១១ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៥ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម