ជីវិតកម្សាន្ដ
ក្រោយលេចឈុតអាក្រាតកាយស្វាមីក្នុងរឿង ភរិយា Lok Yi ថា មិនច្រណែនឡើយ
នៅក្នុងវគ្គទី៣នៃរឿង ដែលនិយាយអំពីអាពាហ៍ពិពាហ៍ដែលបរាជ័យ និងភាពមិនស្មោះត្រង់របស់គូស្នេហ៍មួយគូ អ្នកទស្សនាបានឃើញតារាសម្ដែងហុងកុង Lai Lok Yi បង្ហាញដងខ្លួនអាក្រាតកាយនៅក្នុងឈុតងូតទឹក ជាមួយស្រីផ្សេងក្រៅពីភរិយាលោក។
នៅក្នុងឈុតនោះ គេឃើញ បុរសវ័យ ៤៣ ឆ្នាំរូបនេះអាក្រាតកាយពេលកំពុងងូតទឹក ដោយបែរខ្នងដាក់កាមេរ៉ា។ ទោះជាទិដ្ឋភាពមិនច្បាស់ក៏ដោយ អ្នកទស្សនានៅតែអាចមើលឃើញគូទរបស់គាត់បានយ៉ាងច្បាស់។ បន្តិចក្រោយមក តារាសម្តែង Winki Lai ដែលដើរតួជាមិត្តស្រីក្នុងរឿងនោះ បានមកចូលបន្ទប់ទឹក។ នាងដោះរ៉ូបពណ៌ខ្មៅចេញដើម្បីងូតទឹក ក្នុងអាងរួមគ្នាជាមួយគូស្នេហ៍។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីឈុតនេះបានបង្ហាញក្នងភាពយន្តក្រុមអ្នកសារព័ត៌មានរួមទាំងទស្សនិកជនបានចោទសួរទៅកាន់ភរិយា Lok Yi អតីតបវរកញ្ញាហុងកុង នាង Nicole Lee គិតយ៉ាងណាចំពោះចំពោះឈុតអាក្រាតកាយរបស់ស្វាមីជាមួយមនុស្សផ្សេងបែបនេះ?
ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយហុងកុង Nicole បានឆ្លើយតបថា ស្វាមីនាងគឺ Lok Yi ពិតជាមនារាងកាយសមសួននឹងវ័យរបស់គាត់។ ថ្វីបើមានឈុតបែបនេះលេចឡើងក្នុងភាពយន្តវាជារឿងធម្មតាប៉ុណ្ណោះ! នាងមិនច្រណែននឹងឈុតស្និទ្ធស្នាលនោះទេ ហើយថានាងជឿជាក់លើស្វាមីយ៉ាងពេញទំហឹង។
សូមជម្រាបជូនថា ពីឆ្នាំ ២០១១ ដល់ ២០១៤ Lai Lok Yi បានណាត់ជួបជាមួយ Nicole Lee ដែលជាអតីតបេក្ខនារីបវរកញ្ញាហុងកុង និងជាអ្នកស្នងមរតកពីសាជីវកម្មសម្រស់ ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។ ពួកគេបានរៀបការនៅខែវិច្ឆិកា ២០១៤ កូនប្រុសរបស់ពួកគេកើតនៅឆ្នាំ ២០១៧ កូនប្រុសទីពីរកើតនៅដើមឆ្នាំ ២០២២៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រៀបការយ៉ាងអាថ៌កំបាំង តួ ចាន់ចាវ ទើបបង្ហាញមុខភរិយានិងកូនស្រីសាធារណៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan