Connect with us

ព័ត៌មានជាតិ

​បញ្ហា​រំលោភ​ចំណីផ្លូវ​​កន្លែង​ខ្លះក្លាយជា​ផ្សារ លោក ស៊ុន ចាន់ថុល លើកដំណោះស្រាយ​ត្រូវ​មានការចូលរួមពី​អន្តរស្ថាប័ន

បានផុស

នៅ

លោក ស៊ុន ចាន់​ថុល អនុប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​លើកឡើងទាក់ទង​ការ​ដោះស្រាយបញ្ហា​ប្រឈម​លើ​ការ​រំលោភចំណីផ្លូវ​ត្រូវ​មានការ​ចូលរួម​ពី​អន្តរក្រសួង​ស្ថាប័ន​ មិន​អាចពឹង​​​តែ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​តែ​មួយ​បាន​ទេ។

លោកបានគូសបញ្ចាក់បែបនេះ ក្នុង​ឱកាស​ចូលរួម​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូនកាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា «យើង​មាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាពចរាចរណ៍​ផ្លូវគោក អនុគណៈកម្មាធិការ​ទូទាំង​ខេត្ត​ទាំង​អស់​ជួយត្រួតពិនិត្យ ប៉ុន្តែទាក់ទង​ទៅ​នឹង​បញ្ហា​ផ្លូវ​ថ្នល់ ដូច​បាន​ឃើញ​ហើយអំ​ពី​សកម្មភាព​នៃ​ការ​យក​ចំណី​ផ្លូវ​ថ្នល់​មក​ធ្វើ​ជា​ផ្សារ​សម្រាប់​លក់​ដូរ​ ដែលធ្វើ​ឲ្យ​ផ្លូវ​តាម​ទី​សាធារណៈ​កាន់​តែ​រួម​តូច​ទៅ​ៗ»។

បើតាមលោក ស៊ុន ចាន់ថុល ដើម្បីដោះស្រាយបញ្ហានេះ ជំនាន់លោក​ដឹកនាំជា​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ធ្លាប់​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​រៀប​ចំជា​គណៈកម្មាធិការ​ជាតិ​មួយ​ ដើម្បី​ពិនិត្យ​ទៅ​លើ​ការ​គ្រប់គ្រង​ផ្លូវ​ថ្នល់ ប៉ុន្តែ​លោក​​នៅ​ធ្វើ​មិន​ទាន់​អាច​ធ្វើ​ឲ្យ​ចេញ​ជា​លទ្ធផល​ ដូច្នេះសង្ឃឹមថា ​រដ្ឋមន្ត្រី​ ប៉េង ពោធិ៍នា និងក្រសួងពាក់ព័ន្ធអាច​ពិនិត្យ​ និង​​ពិចារណា​ឡើង​វិញ។

លោក បាន​សង្កត់​ធ្ងន់​ថា «ប្រសិន​បើ​រដ្ឋមន្ត្រី​ក្រសួងអាណត្តិ​ទី​៧ នេះ អាចសម្រេចចេញជាលទ្ធផលក្នុងការ​បង្កើត​គណៈកម្មាធិការ​ជាតិដោះស្រាយបញ្ហាចំណីផ្លូវមែន​នោះ ​បញ្ហា​នៃការ​យកចំណី​ផ្លូវ​មក​ធ្វើ​ជា​ផ្សារ​​ ច្បាស់ណាស់ថានឹងទទួល​បាន​ជោគជ័យជាក់ជាមិនខាន ព្រោះពេលមានបញ្ហា​ពួក​គាត់នឹងអាច​ជួយ​ត្រួត​ពិនិត្យ និង​ដោះស្រាយ​បានយ៉ាង​មាន​​ប្រសិទ្ធ​ភាព​ជូន​ប្រជាពលរដ្ឋ»

ជុំ​វិញ​បញ្ហា​នេះលោក ស៊ុន ចាន់ថុល បានលើកឡើង​ថា កន្លង​ទៅ​ពេល​មាន​បញ្ហាមក​បន្ទោស​តែ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនតែម្នាក់ ប៉ុន្តែ​តើ​ឲ្យ​ក្រសួង​ដោះ​ស្រាយ​តែ​ម្នាក់​ឯង​ដោយ​របៀប​ណា គឺ​លុះ​ត្រាតែ​​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ដែន​ដី ក្រសួង​រៀប​ចំ​ដែន​ដី ​និង​ស្ថាប័ន​ពាក់ព័ន្ធទើប​អាច​ដោះ​ស្រាយ​បាន​។

ហេតុ​ដូច​នេះ លោក ស៊ុន ចាន់ថុល សូមស្នើស្ថាប័នពាក់ព័ន្ធ​នានា ​ជួយ​រៀបចំ​ឲ្យ​ចេញ​នូវ​គណៈកម្មាធិការ​​ជាតិ​ដោះ​ស្រាយ​បញ្ហា​ចំណី​ផ្លូវ​ បើ​មិន​ដូច្នោះ​ទេ ក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន​តែ​ម្នាក់ មិន​អាច​ដឹក​នាំ​ដោះ​ស្រាយ​បញ្ហា​បាន​ទេ។

​​លោក​បន្ថែម​ថា ក្នុង​អាណត្តិ​ទី​៦​ ពេល​លោក​ដឹកនាំ​នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោកធ្វើមិន​ទាន់​បាន​ជោគ​ជ័យ ហេតុ​ដូច​នេះលោក​សង្ឃឹម​ថា រដ្ឋមន្ត្រី​និង​មន្ត្រីក្រសួង អាជ្ញាធរពាក់ព័ន្ធនឹង​អាច​ដឹក​នាំ​ឲ្យ​សម្រេច​ការងារ​នេះ​បាន​ជោគជ័យនៅក្នុងអាណត្តិ​ទី​៧ នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទី មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម៥០ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម