Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងពង្រីកវិសាលភាពបន្ថែមកម្មវិធីអក្ខរកម្មសម្រាប់ កម្មករ-កម្មការិនី តាមរោងចក្រ

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ពង្រីក​វិសាលភាព​បន្ថែម​ការ​អនុវត្ត​កម្មវិធី​អក្ខរកម្ម​សម្រាប់​កម្មករ-កម្មការិនី តាម​រោងចក្រ ដើម្បី​ចូលរួម​លុបបំបាត់ អនក្ខរភាព ក្នុងចំណោម​កម្មករ-កម្មការិនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ៤ មីនា​នេះ​ថា កម្មវិធី​អក្ខរកម្ម​សម្រាប់​កម្មករ-កម្មការិនី តាម​រោងចក្រ​នេះ ក្រសួង​អប់រំ សហការ​ជាមួយ​អង្គការ​យូណេស្កូ អង្គការ​ស៊ី​ប៉ា អង្គការ​អាយ​ឡូ វិទ្យាស្ថាន​បណ្ដុះបណ្ដាល វិស័យ​កាត់ដេរ នៅ​កម្ពុជា (​ស៊ីជី​ធី​អាយ​) សមាគម​អភិវឌ្ឍន៍​ស្ត្រី​កម្ពុជា (​ស​អ​សក​) បាន​អនុវត្ត​នៅ​តាម​រោងចក្រ​មាន​ចំនួន ២៤ ថ្នាក់ មាន​អ្នក​សិក្សា​នៅ​តាម​រោងចក្រ​ចំនួន ៤៨៦ នាក់ ស្រី ៩០,៧៤ ភាគរយ។

លោកស្រី​បាន​បន្ត​ថា «អ្វី​ដែល​ក្រសួង​កំពុង​អនុវត្ត​គឺ​ការ​ពង្រឹង​ការ​អប់រំ​ដើម្បី​ធ្វើ​យ៉ាងណា​ផ្តល់​សញ្ញាបត្រ​សមមូល​ដល់​ទៅកាន់​អ្នក​សិក្សា ព្រមទាំង​ពង្រីក​វិសាលភាព នៃ​ការ​អនុវត្ត​កម្មវិធី​អក្ខរកម្ម​សម្រាប់​កម្មករ-កម្មការិនី​តាម​រោងចក្រ កម្មវិធី​សមមូល​មធ្យម សិក្សា​បឋមភូមិ​អប់រំ​ក្រៅ​ប្រព័ន្ធ និង​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត ឱ្យ​បាន​ទូលំទូលាយ កៀរគរ​ធនធាន​សម្រាប់​ជំរុញ​ដំណើរការ​ប្រែក្លាយ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ទៅ​ជា​មជ្ឈមណ្ឌល​សិក្សា​ពេញ​មួយ​ជីវិត ឱ្យ​បាន​ពេញលេញ»។

លោកស្រី​បាន​បន្ត​ទៀត​ថា កម្មវិធី​អក្ខរកម្ម​មាន​ការ​យកចិត្តទុកដាក់​ពី​អ្នក​សិក្សា ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​ការ​សិក្សា​ពេញ​មួយ​ជីវិត និង​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ។

គួរ​បញ្ជាក់​ថា មុន​នឹង​ឈាន​ទៅ​បង្កើត​ថ្នាក់​អក្ខរកម្ម​នៅ​តាម​រោងចក្រ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា រួម​ជាមួយ អង្គការ​ពាក់ព័ន្ធ ជា​អ្នក​ជួយ​បណ្ដុះបណ្ដាល​ដល់​គ្រូ​បង្គោល​ស្ម័គ្រចិត្ត​មកពី​ផ្នែក​រដ្ឋបាល​រោងចក្រ ហើយ​ការ​បង្រៀន​ធ្វើឡើង​នៅ​ការិយាល័យ​រដ្ឋបាល បន្ទប់​ប្រជុំ និង​បណ្ណាល័យ ធ្វើជា​កន្លែង​បង្រៀន​ដល់​កម្មករ ដោយ​យក​ម៉ោង​ទំនេរ​ពី​ម៉ោង​ការងារ ១ ម៉ោង ឬ ៤៥ នាទី ដូចជា​ម៉ោង ៤ ដល់​ម៉ោង ៥ ល្ងាច ទៅ​តាម​រោងចក្រ​នីមួយៗ ដែល​កម្មវិធី​នេះ​បង្រៀន​រយៈពេល ៤ ខែ។

មុខវិជ្ជា​ដែល​ត្រូវ​បង្រៀន​មាន​ភាសា​ខ្មែរ ដែល​មាន​បង្រៀន​អក្សរ រួមបញ្ចូល​មេរៀន អំពើ​ហិង្សា​ក្នុង​គ្រួសារ សុវត្ថិភាព​ការងារ សុខភាព ចរាចរណ៍ គ្រួសារ​គំរូ និង​គណិតវិទ្យា ដែល​បង្រៀន​ពី​លេខបូក ដក គុណ និង​ចែក ដើម្បី​ឱ្យ​កម្មករ​ចេះ​អាន សរសេរ និង​ចេះ​គិត​លេខ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម២ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម