Connect with us

ព័ត៌មានអន្ដរជាតិ

ទេសចរកូនកាត់ប្រេស៊ីល-អេស្ប៉ាញ ត្រូវគេរំលោភបូក នៅ ឥណ្ឌា ពេលនេះកំពុងផ្ទុះកំហឹងពេញប្រទេស

បានផុស

នៅ

ប្រជាជនឥណ្ឌាកំពុងផ្ទុះកំហឹងយ៉ាងខ្លាំង បន្ទាប់ពីទេសចរកូនកាត់ប្រេស៊ីល-អេស្ប៉ាញម្នាក់ ត្រូវ​គេរំលោភ​បូក ​នៅ​រដ្ឋ Jharkhand ភាគ​ខាង​កើត​ប្រទេស។ ប្រជាជនឥណ្ឌា នាំគ្នាសម្តែងការមិនពេញចិត្តទាល់តែសោះ ព្រោះថា ករណីបែបនេះ តែងតែកើតមានដដែលជាដដែល ហើយហាក់គ្មានការចាត់វិធានការតឹងរ៉ឹង ណាមួយឡើយ។

ទេសចរកូនកាត់ប្រេស៊ីល-អេស្ប៉ាញឈ្មោះ Fernanda និងស្វាមីឈ្មោះ Vicente (រូបថត៖ Instagram)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេដឹងថា ពេលហេតុការណ៍កើតឡើង ស្ត្រី​អាយុ​២៨​ឆ្នាំឈ្មោះ Fernanda និង​ប្តី​​ឈ្មោះ Vicente បានជិះ​ម៉ូតូ​ឌុប​គ្នា​ រួចក៏ឈប់ពេលយប់នៅឯស្រុក Dumki។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិស​​និយាយ​ថា ក្នុងករណីនេះ មនុស្សចំនួន​បួន​នាក់ត្រូវបានចាប់ខ្លួន​ហើយ និង​កំពុង​តាម​រក​បី​នាក់​ទៀត ខណៈអត្តសញ្ញាណ​បុរស​ទាំងនោះ ក៏មិន​ទាន់​ត្រូវ​បាន​គេ​បង្ហើប​ឲ្យដឹង​នៅ​ឡើយដែរ។

យោងតាមសេចក្តីរាយការណ៍ ប្តីមួយគូនេះ បានជិះម៉ូតូធ្វើដំណើរកម្សាន្តតាមតំបន់ជាច្រើននៃទ្វីបអាស៊ី មុនពេលមកដល់ប្រទេសឥណ្ឌាកាលពីប៉ុន្មានខែមុន ហើយកាលពីចុងសប្តាហ៍កន្លងទៅ ស្ត្រីរូបនេះបានបង្ហោះវីដេអូមួយនៅលើទំព័រ Instagram របស់ពួកគេ ដែលមានអ្នកតាមដានប្រមាណ២៣៤០០០នាក់ដោយនិយាយថា “បុរសប្រាំពីរនាក់ បានចាប់រំលោភខ្ញុំ។ ពួកគេបានវាយដំនិងប្លន់យើង ពួកគេមិនបានយកអ្វីច្រើនពីយើងទេ ព្រោះគោលបំណងពួកគេគឺរំលោភខ្ញុំប៉ុណ្ណោះ”។

អ្នកដែលត្រូវចាប់ខ្លួន (រូបថត៖ X)

ពាក់ព័ន្ធបញ្ហានេះ ស្ថានទូតប្រេស៊ីលក្នុងប្រទេសឥណ្ឌា បានប្រាប់ BBC ថា ស្ត្រីនិងប្តីរបស់នាងគឺជាជនរងគ្រោះនៃការវាយប្រហារឧក្រិដ្ឋកម្មយ៉ាងធ្ងន់ធ្ងរ។ ខ្លួនបានទាក់ទងស្ត្រីខាងលើ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាស្ថានទូតអេស្ប៉ាញផងដែរ ដោយសារតែប្តីប្រពន្ធមួយគូនេះ ប្រើប្រាស់លិខិតឆ្លងដែនអេស្ប៉ាញដើម្បីចូលប្រទេសឥណ្ឌា។

ក្រោយមក ស្ថានទូតអេស្ប៉ាញប្រចាំប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យទី៣ខែមីនា ក៏បានបង្ហោះនៅលើបណ្តាញសង្គម X ផងដែរថា “យើងត្រូវឈររួបរួមគ្នាក្នុងការប្តេជ្ញាចិត្ត បញ្ចប់អំពើហិង្សាលើស្ត្រីនៅគ្រប់ទីកន្លែងលើពិភពលោក”។

ទេសចរកូនកាត់ប្រេស៊ីល-អេស្ប៉ាញឈ្មោះ Fernanda និងស្វាមីឈ្មោះ Vicente (រូបថត៖ Instagram)

សូមបញ្ជាក់ថា ប្រធានបទជជែកដេញដោលជុំវិញការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទកាន់តែក្តៅគគុកឡើងៗ នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីករណីរំលោភបូកនិងការសម្លាប់នារីវ័យក្មេងនៅលើឡានក្រុងក្នុងទីក្រុងដែលី កាលពីឆ្នាំ២០១២ បានបង្កឲ្យមានបាតុកម្មទ្រង់ទ្រាយធំ និងការផ្លាស់ប្តូរច្បាប់រំលោភរបស់ប្រទេសនេះ ប៉ុន្តែករណីរំលោភសេពសន្ថវៈរាប់ម៉ឺនករណី នៅតែត្រូវបានគេរាយការណ៍ជារៀងរាល់ឆ្នាំ ទាំងដែលមន្ត្រីថ្នាក់លើ មិនចេញចំណាត់ការណាដែលមើលទៅគួរឲ្យពេញចិត្តសោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីតាលី ស្នើឲ្យមានការប្រើថ្នាំគីមីក្រៀវអ្នកប្រព្រឹត្តបទល្មើសរំលោភ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម