Connect with us

ព័ត៌មានជាតិ

មន្រ្តីនាំពាក្យក្រសួងការងារ ៖ ការគ្រប់គ្រងជនបរទេស នៅលើប្រព័ន្ធអនឡាញ

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស (The Foreign Workers Centralized Management System-FWCMS) សម្រាប់ផ្តល់ជូននូវការបំពេញបែបបទ និងនីតិវិធីការអនុញ្ញាតឱ្យជនបរទេសធ្វើការនៅកម្ពុជានៅលើប្រព័ន្ធអនឡាញ។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣ មីនា ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លោកបានគូសបញ្ជាក់បន្ថែមថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេសតាមប្រព័ន្ធអនឡាញនេះ និយោជក ឬជនបរទេសអាចស្នើសុំសរវា មានដូចជា ទី១. លិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (សម្រាប់និយោជក) ទី២. ការចុះបញ្ជិកាកិច្ចសន្យាការងារជនបរទេស (សម្រាប់និយោជក) និងទី៣. បណ្ណការងារ និងសៀវភៅការងារជនបរទេស (សម្រាប់សាមីជនបរទេស)។ ទម្រង់បំពេញបែបបទ និងនីតិវិធីទាំងនេះត្រូវបានក្រសួងការងារដាក់នៅលើគេហទំព័ររបស់ក្រសួងផ្ទាល់ ដើម្បីសម្រួលដល់និយោជក និងជនបរទេសប្រើប្រាស់គ្រប់ពេលវេលានៅលើប្រព័ន្ធអ៊ីនធើណេត រួមទាំងមានជាភាសាអង់គ្លេស ផងដែរ។

លោក កត្តា អ៊ន បន្តថា ប្រព័ន្ធគ្រប់គ្រងជនបរទេសតាមប្រព័ន្ធអនឡាញត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួលទៅដល់ជនបរទេសនូវសេវាកម្មទាំងអស់ដែលទាក់ទងនឹង  បណ្ណ និងសៀវភៅការងារ និងសេវាកម្មនៃច្រកចេញចូលតែមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅលើប្រព័ន្ធអ៊ីនធើណេត។

លោកគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងពលករបរទេសតាមប្រព័ន្ធអនឡាញ នេះគឺជាការធ្វើទំនើបកម្មសេវាកម្មបែបឌីជីថលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល៥ឆ្នាំ ស្តីអំពីការអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ក៏ដូចជាស្របតាមយុទ្ធសាស្រ្តបញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម