ព័ត៌មានអន្ដរជាតិ
វិស័យទេសចរណ៍ជួយឲ្យ ថៃ មានការងារធ្វើកាន់តែច្រើន
ទីភ្នាក់ងារផែនការជាតិថៃបាននិយាយកាលពីថ្ងៃចន្ទថា សន្ទុះនៃភាពមានការងារធ្វើនៅក្នុងប្រទេសថៃបានហក់ឡើង ១.៧ ភាគរយនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំមុន ដោយសារតែការកើនឡើងនៃវិស័យទេសចរណ៍ប្រមាណ ១.៣ ភាគរយ បើធៀបនឹងឆ្នាំមុន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី៤ ខែកុម្ភៈ ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការងារនៅក្នុងវិស័យសណ្ឋាគារ និងភោជនីយដ្ឋានបានកើនឡើង ៨ ភាគរយនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ ហើយនោះក៏ដោយសារតែចំនួនអ្នកទេសចរកើនឡើងជាគំហុក ។
ទីភ្នាក់ងារផែនការជាតិបាននិយាយទៀតថា នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ប្រទេសថៃមានកម្លាំងពលកម្មចំនួន ៤០.៧ លាននាក់ កើនឡើងពី ៤០.៥ លាននាក់នៅក្នុងត្រីមាសមុន ដែលធ្វើឲ្យអត្រាគ្មានការងារធ្វើធ្លាក់ចុះមកត្រឹម ០.៨១ ភាគរយក្នុងអំឡុងខែតុលាដល់ខែធ្នូ ធៀបនឹង ០.០៩៩ ភាគរយក្នុងរយៈពេល ៣ ខែមុន ។
ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនមានន័យថា ភាពអត់ការងារធ្វើនៅប្រទេសថៃមានលក្ខណៈរួមតូចនោះឡើយ ជាក់ស្ដែងមនុស្សចំនួននៅតែដើរទាត់ខ្យល់ ប៉ុន្តែអ្នកវិភាគមើលឃើញថា តួលេខនេះមិនប៉ះពាល់ទៅដល់សេដ្ឋកិច្ចក្រៅផ្លូវការរបស់ប្រទេសនោះទេ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+១ សប្តាហ៍ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្សាច់សាហារ៉ាដ៏ធំ ហោះឆ្លងមហាសមុទ្រអាត្លង់ទិក ទៅវាយប្រហារអាមេរិក ចុងសប្តាហ៍នេះ