ព័ត៌មានជាតិ
ប្តូរប្រើប្រព័ន្ធបច្ចេកវិទ្យា សេវាសាធារណៈកើនចំណូលមួយឆ្នាំពី ៣ លាន ដល់ ៥០ លានដុល្លារ
បើតាមការគូសបញ្ជាក់ពីលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលរបស់ក្រសួងសាធារណការកន្លងមក បានធ្វើឲ្យចំណូលសេវាសាធារណៈមានការកើនឡើងដល់ ៥០លានដុល្លារក្នុងមួយឆ្នាំ។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថា មុនពេលដែលក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ចេញឲ្យប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ ក្នុងមួយឆ្នាំៗក្រសួងសាធារណការទទួលបានកម្រៃពីសេវាសាធារណៈប្រមាណ ៣ លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំៗ។ ប៉ុន្តែក្រោយពេលក្រសួងសាធារណការ សម្រេចប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធបច្ចេកវិទ្យាធ្វើឲ្យក្រសួងសាធារណការ អាចទទួលបានកម្រៃពីសេវាសាធារណៈប្រមាណ ៥០ លានដុល្លារក្នុងមួយឆ្នាំ។
«ជាក់ស្តែងបើយើងក្រឡេកមើលមុននេះបន្តិច យើងឃើញថា មុននិងក្រោយ ការដាក់ឲ្យប្រើប្រព័ន្ធបច្ចេកវិទ្យា ចំណូលសេវាសាធារណៈមួយឆ្នាំបានជាង ៣លានដុល្លារ ឥលូវនេះកើនដល់ ៥០លានដុល្លារ ក្នុងមួយឆ្នាំដូច្នេះឃើញថាសេវាសាធារណៈពិតមានសារៈសំខាន់ណាស់»។

ទន្ទឹមនេះ លោក ស៊ុន ចាន់ថុល ក៏បានយកឱកាសនេះលើកឡើងផងដែរថា បច្ចុប្បន្ននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានកំពុងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដូចគ្នានេះដែរ ដើម្បីឲ្យអ្នកវិនិយោគងាយស្រួលនៅក្នុងការបំពេញបែបបទស្នើសុំដាក់ទុកវិនិយោគនៅកម្ពុជា និងឈានសម្រេចឲ្យបាននៅក្នុងឆ្នាំ២០២៤ ដើម្បីងាយស្រួលដល់អ្នកវិនិយោគមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។
លោក ស៊ុន ចាន់ថុល ក៏បានសម្តែងការអបអរសាទរដល់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោក ប៉េង ពោធិ៍នា ដែលបានដាក់ចេញគោលនយោបាយ ការពង្រឹង និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយពេលវេលា និងការចំណាយនានា។ លោកអះអាងថា ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកនឹងប្ដេជ្ញាចិត្តចូលរួមអនុវត្តការងារទាំងនេះជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការឲ្យមានប្រសិទ្ធភាពខ្ពស់៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក