Connect with us

ព័ត៌មានអន្ដរជាតិ

សេកិច្ចសិង្ហបុរីរំពឹងថានឹងកើនចំណូលប្រហែល ៥០០លានដុល្លារ ដោយសារវត្តមានតារាចម្រៀង Taylor Swift

បានផុស

នៅ

ប្រទេសសិង្ហបុរីត្រូវបានគេរំពឹងថា នឹងរកចំណូលបានរាប់រយលានដុល្លារដោយសារការកើនឡើងនៃចំនួនភ្ញៀវទេសចរ ប្រាក់ចំណាយលើសំបុត្រយន្តហោះ សណ្ឋាគារ និងសំបុត្រទស្សនាការប្រគុំតន្ត្រី The Eras Tour របស់តារាចម្រៀង Taylor Swift ។

រូបថតដោយ÷ Deadline
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត The Straits Times បានរាយការណ៍នៅថ្ងៃទី០៤ នេះថា លោក Edwin Tong រដ្ឋមន្ត្រីក្រសួងវប្បធម៌ សហគមន៍ និងយុវជនរបស់ប្រទេសសិង្ហបុរី បាននិយាយនៅចំពោះមុខសភាថា សេដ្ឋកិច្ចសិង្ហបុរី នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការប្រគំតន្ត្រី The Eras Tour រយៈពេល ៦យប់របស់ Taylor Swift ។

លោក Edwin Tong បានមានប្រសាសន៍យ៉ាងដូច្នេះថាអត្ថប្រយោជន៍បានមកពីការប្រគុំតន្ត្រីខាងលើមានដូចជា ការកើនឡើងចំនួនភ្ញៀវទេសចរណ៍ ថ្លៃសំបុត្រយន្តហោះ សណ្ឋាគារ ក៏ដូចជាការចំណាយសម្រាប់ការកម្សាន្ត ការទទួលទានអាហារ និងសកម្មភាពទិញទំនិញនៅក្នុងប្រទេសសិង្ហបុរី។ល។

ជាមួយគ្នានេះដែរលោក Edwin Tong បានបកស្រាយចំពោះការលើកឡើងថា “សិង្ហបុរី ចំណាយលុយច្រើនលើសលប់ ដើម្បីគាំទ្រទៅលើព្រឹត្តិការណ៍ប្រគំតន្ត្រី The Eras Tour” ដោយការលើកឡើងនេះ លោកថា ពុំមែនជាការពិតឡើង សិង្ហបុរី មិនបានចំណាយលុយច្រើននោះទេ ។

ជាមួយគ្នានេះដែរ កាលពីខែមុន កាសែត The Straits Times បានរាយការណ៍ថា អ្នកសេដ្ឋកិច្ចបានប៉ាន់ប្រមាណថា ប្រាក់ចំណូលទេសចរណ៍របស់សិង្ហបុរីនឹងកើនឡើងប្រហែល ៥០០ លានដុល្លារ ដោយសារឥទ្ធិពលនៃតន្ត្រីទេសចរណ៍ The Eras Tour។ ទោះជាយ៉ាងណាចំនួនពិតប្រាកដត្រូវរង់ចាំរហូតដល់ក្រោយការប្រគុំតន្ត្រីចប់នៅថ្ងៃទី៩ ខែមីនា។

សូមជម្រាបថា The Eras Tour គឺជាតន្ត្រីទេសចរណ៍ មកកាន់ទឹកដីអាស៊ីអាគ្នេយ៍លើកដំបូងរបស់ Taylor Swift ដែលប្រព្រឹត្តទៅរយៈពេល ៦យប់ ចាប់ពីថ្ងៃទី ២-៣-៤ ខែមីនា និងថ្ងៃទី ៧-៨-៩ ខែខែមីនាគេឃើញមានវត្តមានសិល្បករអន្តរជាតិជាច្រើនដូចជា Lisa (BlackPink) និង Minho សមាជិកក្រុម SHINee ក៏បានបង្ហាញខ្លួននៅក្នុងកម្មវិធីតន្ត្រីផងដែរ ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ប៉ូលិសរដ្ឋតិចសាស់​បាញ់សម្លាប់បុរសម្នាក់​ព្រោះ​បើក​រថយន្តបុក​ទ្វារ​ចូលផ្សារទំនើប​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចិន​​ប្រតិកម្ម​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជំនួយ​យោធា​អាមេរិក​ដល់​តៃវ៉ាន់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តួកគី​គំរាម​រដ្ឋាភិបាល​ថ្មី​របស់​ស៊ីរី ឱ្យ​រំសាយ​​ក្រុម​ប្រដាប់​អាវុធ​ឃឺដ​​ចោល​

ព័ត៌មានជាតិ២៤ ម៉ោង មុន

លោក នេត្រ ភក្រ្តា ស្នើអ្នកសារព័ត៌មានលុប បំបាត់ការដាក់ខែទារប្រាក់កម្រៃនៅទីតាំងខុសច្បាប់

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកជំនាញភាសាបាលី ពន្យល់ពីអក្សរបាលីដែលមាន ក/ន នៅខាងចុង “មគ្គុទ្ទេសក៍” និង “មគ្គុទ្ទេសន៍” តើខុសគ្នាបែបណាខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម