Connect with us

ព័ត៌មានអន្ដរជាតិ

ខ្លាំងទៅៗហើយ! ក្រុម Hacker ចូលវាយលុកវេបសាយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រឆាំងរដ្ឋប្រហារ

បានផុស

នៅ

ក្រុម Hacker បានវាយប្រហារគេហទំព័ររដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ នេះ ខណៈសង្គ្រាមតាមអ៊ីនធឺណិតបានផ្ទុះឡើង បន្ទាប់ពីអាជ្ញាធរបានបិទវាអស់រយៈពេល ៤ យប់ជាប់ៗគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមួយដែលមានឈ្មោះថា Myanmar Hackers បានរំខានគេហទំព័ររដ្ឋាភិបាលជាច្រើនរួមមាន គេហទំព័រធនាគារកណ្តាល (Central Bank) ទំព័រឃោសនារបស់យោធាមីយ៉ាន់ម៉ា ទូរទស្សន៍រដ្ឋ MRTV គេហទំព័រអាជ្ញាធរកំពង់ផែ (Port Authority) និងគេហទំព័ររដ្ឋបាលចំណីអាហារ និងឱសថ (FDA) ។

សកម្មភាពនេះកើតឡើងមួយថ្ងៃបន្ទាប់ពីប្រជាជនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធាដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងរដ្ឋប្រហារកាលពីដើមខែនេះ ។

ក្រុម Hacker បាននិយាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “យើងកំពុងប្រយុទ្ធដើម្បីយុត្តិធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ វាដូចជាការធ្វើបាតុកម្មទ្រង់ទ្រាយធំរបស់ប្រជាជននៅមុខគេហទំព័ររដ្ឋាភិបាល” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ យោធាមីយ៉ាន់ម៉ាបញ្ជាឲ្យចាប់ខ្លួនតារាល្បីៗមួយចំនួនដែលគាំទ្រចលនាប្រឆាំងរដ្ឋប្រហារ

ចុចអាន ៖ ក្រុមបាតុករមីយ៉ាន់ម៉ាចតរថយន្តខូចៗរារាំងការបង្ក្រាបរបស់ប៉ូលិស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម